Showing posts with label ផ្តើមដោយស្អប់បញ្ចប់ដោយស្រលាញ់. Show all posts
Showing posts with label ផ្តើមដោយស្អប់បញ្ចប់ដោយស្រលាញ់. Show all posts

Sunday, March 13, 2016

ផ្តើមដោយស្អប់បញ្ចប់ដោយស្រលាញ់ ភាគបញ្ចប់




និពន្ធដោយ សុបិន្ត.

ពេលកំពុងដើរចេញទៅផ្ទះស្រាប់តែឃើញបងសន្ធិយា កំពុងអង្គុយនៅគៀនក្លោងទ្វាសាលា...

មួយសប្តាហ៌នេះខ្ញុំ និងបងសន្ធិយាហាក់មានភាពស្និទ្ធិស្នាលគ្នាខ្លាំង មិនដឹងជាយ៉ាងម៉េចបងសន្ធិយា

ដូចជាព្យាយាមចូលមកស្និតនឹងខ្ញុំយ៉ាងចម្លែក ទាំងរឿងដែលគាត់ត្រូវបងអន្ធិកាវាយ ក៏គាត់មិន

ដែលរំលឹកសោះ ...



‹‹យេ...បងមានរឿងចង់និយាយជាមួយបន្តិច...›› គ្រាន់តែខ្ញុំដើរមកដល់សិស្សច្បងភ្លាមគាត់ក៏ចាប់

ផ្តើមនិយាយ...

‹‹បាទ...??? នេះសិស្សច្បងមិនទាន់ទៅផ្ទះទេ...ឃើញចេះពីថ្នាកតាំងពីយូរ...››

‹‹បាទ បងមិនទាន់ទៅទេ នៅមានរឿងមិនទាន់បញ្ចប់...›› ពាក្យសំដីបងសន្ធិយា ចាប់ផ្តើមធ្វើអោយ

ខ្ញុំមានសម្ងល់ភ្លាម...

‹‹រឿងអីទៅសិស្សច្បង...នេះសំខាន់ឫអត់....››

‹‹បាទ...អាចមិនសំខាន់សំរាបយេ ...តែសំរាប់បងវាសំខាន់ណាស់...››

‹‹.....ខ្ញុំ...ខ្ញុំ....›› ខ្ញុំនិយាយលែងចេញ...

‹‹ថ្ងៃស្អែកពេលចេញពីប្រលង យេទំនេរឫអត់...››

‹‹ខ្ញុំ....សិស្សច្បង...››

‹‹បងសុំណាយេ ពេលចេញពីប្រលងជួបបងបន្តិច...››

‹‹......›› ធ្វើម៉េចទៅអាយេ នេះកំពុងចង់ទៅជួបបងអន្ធិកា ផង....

‹‹តែម្តងនេះទេ...បងពិតជាមានរឿងសំខាន់មែន....››

‹‹តែ...តែ....ខ្ញុំ...››

‹‹រឿងនេះក៏មានទាក់ទងនឹង អន្ធិកាដែរ...បងចង់...››

‹‹រឿងអីទៅសិស្សច្បងម៉េចមិននិយាយនៅទីនេះ...››

‹‹យេ...វាពិតជាសំខាន់មែន បងសន្យាមិនរំខានពេលយេ  យូរទេតែបន្តិចអ្វីៗនឹងបញ្ចប់ហើយេ...››

‹‹បាទបានសិស្សច្បង...›› អូខេ ខ្ញុំនឹងមិនរវល់នឹងបងសន្ធិយាទៀតទេ ម្តងនេះត្រូវទៅសុំទោសបង

អន្ធិកាផង...

‹‹ល្អណាស់យេ...ពេលចេញពីប្រលងបងនឹងមកទទួលណា...››

‹‹បាទសិស្សច្បង...››

‹‹អូខេ ចាំជួបគ្នាណាយេ ...ជូនពរយេអោយធ្វើបានល្អពេលប្រលងណា...››

‹‹បាទ...សិស្សច្បងដូចគ្នា...››

‹‹បាទ ចឹងបងសុំទៅសិនហើយយេ...មានការងារត្រូវធ្វើបន្ត...››

‹‹បាទសិស្សច្បង...››

បញ្ចប់ការសន្ទនាភ្លាមសិស្សច្បងក៏ដើរចេញទៅបាត់...នៅតែខ្ញុំនេះឯង...កំពុងវិលវល់ដោះស្រាយមិន

ចេញ..នេះស្អែកត្រូវប្រលងសិស្សពូកែផងអាយេ....អូខេអាយេ គ្រប់យ៉ាងមិនអីទេ ដោះស្រាយគ្រប់

យ៉ាងម្តងមួយៗ...ដំបូងត្រូវគិតពីរឿងប្រលងសិន ហើយស្អែកត្រូវនិយាយជាមួយបងសន្ធិយា អោយ

ច្បាស់កុំពាក់ព័ន្ធនឹងគាត់ទៀត បន្ទាប់មកត្រូវទៅសុំទោសបងអន្ធិកា ជាការស្រេច ហាសហាសហស 

គ្រប់យ៉ាងរួចរាល់...ព្រះអើយសង្ឃឹមថាអ្វីៗនឹងដូចការគិតទៅចុះ....

ថ្ងៃនេះការប្រលងត្រូវបានបញ្ចប់ដោយជោគជ័យ ខ្ញុំអាចធ្វើបានគ្រប់សំនួរនៅពេលប្រលង សង្ឃឹមថា

នៅរក្សាដំណេងសិស្សពូកែប្រចាំសាលាបានចុះអាយេ...

បន្ទាប់ពីចេញពីប្រលងខ្ញុំក៏ទូរស័ព្ទប្រាប់អាដេតអោយវាមកទទួល ....

‹‹អាឡូ....អដេត...››

‹‹អើ..អើ..អញដឹងហើយមានភ្នែកតើ...ចុះហែងមានការអី...››

‹‹មានអី...នេះអញទើបចេញពីប្រលង...››

‹‹ហើយហែងធ្វើបានល្អអត់អានេះ...››

‹‹ហើយហែងមិនស្គាល់អញទេអីអាដេត...ហាសហាស...››

‹‹ខ្ពើមណាស់ហ្អាស...ហិហិហិ...››

‹‹អាមោខដេត...››

‹‹ហើយនេះមានការអីផ្សេងឫអត់...››

‹‹មានតើ...បើមិនមានតេទៅហែងធ្វើអីនាំអស់លុយ...››

‹‹ហាសហាស ហើយមានការអីដែរលោកម្ចាស់...សុរិយេ››

‹‹កុំលេងសើច នេះទំនេរឫអត់មកយកអញតិចមើល...››

‹‹ហ្អាក...ចុះប្រុសហែងនោះ...››

‹‹ហើយហែងនិយាយសុទ្ធតែប្រុសចឹងហ្មងហ្អាស...››

‹‹និយាយលេងតើ...អោយអញទៅយកឥលូវមែន...››

‹‹អើ...តែពេលមកដល់ចាំអញតិចណា...››

‹‹ចុះហែងរវល់ធ្វើអី....››

‹‹អញមានការនិយាយជាមួយបងសន្ធិយា បន្តិច....››

‹‹ហ្អាក..ហែងមានការអីជាមួយគាត់...››

‹‹គាត់ថាមានការសំខាន់ចង់និយាយនឹងណា អញម៉េចដឹង...

‹‹អើៗ...អូខេចាំអញទៅចាំហែង តែកុំយូរពេលណា...››

‹‹ដឹងហើយនិយាយតែមួយភ្លែតទេ...››

‹‹បាយបិទ....អាមោខយេ...›› អាឡប់នៅឆ្លៀតមកជេឯងទៀត...ហាហាហា កុំតែបានវានេះទេជា

មិត្តសំលាញ់ ស្រលាញ់ហែងណាស់អាដេត...

និយាយទូរស័ព្ទចប់ខ្ញុំក៏ដើរមកឈរចាំបងសន្ធិយា នៅមុខក្លោងទ្វាសាលា...ប្រហែលជា ១០នាទី

ក្រោយមកបងសន្ធិយា ក៏មកដល់ជាមួយរថយន្តមួយ...គាត់ក៏ចាប់ផ្តើមបើកទ្វាបង្អួច ហើយ

ងាកក្បាលធ្វើជាសញ្ញាដើម្បីអោយខ្ញុំចូលទៅក្នុងរថយន្ត...ដោយឆ្ងល់ពេកខ្ញុំក៏ចាប់ផ្តើមសួរ....

‹‹សិស្សច្បងនេះយើងត្រូវទៅណា....››

‹‹ឡើងឡានសិនមកយេ ចាំបងប្រាប់...››

‹‹តើយើងអាចនិយាយនៅទីនេះបានទេសិស្សច្បង...››

‹‹កុំភ័យយេ បងនាំយេទៅជិតៗនេះទេ កុំបារម្មណ៌...››

‹‹បាទ...សិស្សច្បង...›› ខ្ញុំដើរទៅអង្គុយក្នងឡានទាំងមិនស្រួលចិត្ត ...តែគ្មានជំរើសយ៉ាងណាត្រូវដោះ

ស្រាយរឿងនេះអោយចប់...

បន្ទាប់ពីខ្ញុំចូលអង្គុយក្នុងឡានហើយ បងសន្ធិយា ក៏ចាប់ផ្តើមបើកចេញទៅ...បានមួយសន្ទុស្រាប់តែ

សិស្សច្បងលូកដៃមកជាមួយកន្សែងមកខ្ទប់មុខខ្ញុំ...

‹‹សិស្សច្បង....សិស្សច្បង....›› និយាយបានតែប៉ុណ្ណេះខ្ញុំក៏លែងដឹងអ្វីទាំងអស់....

ខ្ញុំ....នេះខ្ញុំកើតអីចេះ....ពេលដឹងខ្លួនឡើងស្រាប់តែខ្ញុំនៅទីណាមិនដឹង...នេះដៃខ្ញុំជាប់ចំណងទៀត

នេះមានរឿងអីកើតឡើងចំពោះខ្ញុំ បងសន្ធិយា ទៅណាបាត់ហើយ ហេតុអីខ្ញុំមកនៅទីនេះ បន្ទាប់ពី

ដឹងខ្លួនពីសន្លប់មកខ្ញុំស្ថិតនៅទីណាក៏មិនដឹង ប្រៀបដូចជាឃ្លាំងដែលគេបោះបង់ចោល ....

‹‹ជួយផង...ជួយផង នេះមានអ្នកណានៅម្តុំនេះទេ....ជួយខ្ញុំផង ›› ដោយសារមិនអាចធ្វើអ្វីបានខ្ញុំ

បានត្រឹមតែស្រែកប៉ុណ្ណោះ ព្រោះដៃត្រូវជាប់ចំណង ឯខ្លួនត្រូវចងភ្ជាប់នឹងកៅអីមួយនៅកណ្តាល

ឃ្លាំងបោះបង់ចោលមួយ មេឃរៀងងងឹត ...នេះខ្ញុំត្រូវស្លាប់នៅទីនេះឫ...

‹‹ជួយផង ...ជួយខ្ញុំផង មានអ្នកណានៅក្បែរនេះទេ....››

‹‹មិនបាច់ស្រែកទេ...គ្មានអ្នកណាលឺឯងទេ អាភ្លើ...›› នេះ...នេះគឺបង...

‹‹នេះមានរឿងអីកើតឡើងសិស្សច្បង....›› នេះហើយគឺបងសន្ធិយា ...តែហេតុអីគាត់

‹‹នេះហើយជាកន្លែងដែលយើងត្រូវនិយាយជាមួយឯងអាខ្ទើយ...›› នេះឫបងសន្ធិយា ដែលខ្ញុំធ្លាប់

គោរព ហេតុអីក៏ទៅជាបែបនេះ....

‹‹មានរឿងអីកើតឡើងសិស្សច្បង ហេតុអីធ្វើបែបនេះដាក់ខ្ញុំ ហេតុអីជាខ្ញុំ...›› ខ្ញុំខំប្រឹងស្រែកទាំងទឹក

ភ្នែកហូរស្រក់...


‹‹ហាសហាសហាស ហេតុអីជាឯងចឹងហ្អេស ...ព្រោះឯងជាមនុស្សដែលអាអន្ធិកា វាស្រលាញ់នោះអី››

‹‹នេះសិស្សច្បងស្អប់បងអន្ធិកា ដល់ថ្នាក់នេះផង ដោយសារតែរឿងថ្ងៃនោះមែនទេ???››

‹‹នេះវាមិនបានប្រាប់ឯងទេ ថាវាបានធ្វើអ្វីខ្លះ››

‹‹សិស្សច្បងចង់បានន័យថាម៉េច....?››

‹‹បានន័យថាម៉េច...គឺយើងកំពុងតែសងសឹកវានោះអី ព្រោះតែវាទើបធ្វើអោយស្រីតែម្នាក់ដែលយើស្រលាញ់ត្រូវស្លាប់ ...››

‹‹អ្នកណា...អ្នកណាត្រូវស្លាប់ ហើយហេតុអីក៏បងអន្ធិកាជាអ្នកទទួលខុសត្រូវ...??››

‹‹ចឹងឯងចង់អោយអ្នកណាទទួលខុសត្រូវ ក្រៅពីវាព្រោះតែវាទើប នីរ័ត្ន ត្រូវសំលាប់ខ្លួន ?››

‹‹នីរ័ត្ន ...នីរ័ត្នជាអ្នកណា ហើយហេតុអីក៏ត្រូវសំលាប់ខ្លួនព្រោះបងអន្ធិកា...???››

‹‹ចង់ហ្អេស....›› បងសន្ធិយា និយាយដោយកំហឹងរួចស្ទុះមកចាប់ច្របាច់មាត់ខ្ញុំទាំងកំរោល

‹‹អឺ.....សិស្សច្បងលែងខ្ញុំ ...ខ្ញុំឈឺណាស់››

‹‹ព្រោះតែវាជាខ្ទើយនោះអី ព្រោះតែពួកខ្ទើយដូចជាឯងនេះហើយ ទើបធ្វើអោយអូននីរ័ត្នត្រូវស្លាប់››

‹‹តែនោះជាការសំលាប់ខ្លួនរបស់នាងតើ បងអន្ធិកាគ្មានអីពាក់ព័ន្ធទេ››

‹‹បើវាមិនបដិសេធ ...ហើយទទួលយកនាង ក៏នីរ័ត្ន មិនត្រូវស្លាប់ដែរ››

‹‹តែបងអន្ធិកា មិនបានសំលាប់នាងទេ....››

‹‹ឯងកុំមកចេះ ...យករួចខ្លួនអោយបានសិនទៅ....››

‹‹នេះ...សិស្សច្បងចង់ធ្វើអីខ្ញុំ...››

‹‹ហាសហាសហាស....›› បងសន្ធិយា ចាប់ផ្តើមសើចដោយកំហឹងព្រមទាំងទាញកាំភ្លើងខ្លីមួយចេញមក

‹‹គឺបញ្ចូនឯងទៅចាប់ជាតិថ្មីនោះអី...››

‹‹សិស្សច្បង...នេះសិស្សច្បងចង់សំលាប់ខ្ញុំចឹងហ្អេស...តែខ្ញុំមិនបានធ្វើអីខុសទេ...››

‹‹មិនខុស...ចុះអូននីរ័ត្ន ធ្វើអីខុស...ទើបត្រូវស្លាប់...››

‹‹អ្នកណាអោយនាងសំលាប់ខ្លួនធ្វើអី....››

‹‹បិទមាត់...ឯងគ្មានសិទ្ធិមកនិយាយពាក្យនេះទេ អាខ្ទើយ...›› នេះជ្រុលពេកហើយ អាសន្ធិយា ខ្ទើយៗ

ជាប់មាត់តែម្តង ជ្រុលជាត្រូវងាប់ហើយ...ត្រូវជេវាខ្លះ...

‹‹អាសន្ធិយា នេះឯងឆ្កួតហើយ ឆាប់លែងយើងភ្លាម...ឯងដឹងថាសំលាប់មនុស្សត្រូវជាប់គុកទេ...››

‹‹ហាសហាស ហើយឯងស្មានថាយើងខ្លាចចឹងហ្អេស មិនត្រឹមតែឯងទេ អាអន្ធិកា ក៏វាត្រូវងាប់ដែរថ្ងៃនេះ››

‹‹ឯងចង់ធ្វើអីដាក់សិស្សច្បង...កុំអោយសោះណា ...››

‹‹នេះស្រលាញ់គ្នា ណាស់ណ៎ មិនអីទេ ចាំបន្តិចទៀតបានងាប់ជាមួយគ្នាហើយ...››

‹‹ទេ...ទេ...ឯងឆ្កួតហើយ...››

‹‹ឯងទេដែលឆ្កួត ដែលមកទាក់ទងជាមួយអាអន្ធិកា››

‹‹អាឡប់...អាឆ្កួត...អារោគចិត្ត ....អា...››

‹‹អើ ជេតាមចិត្តទៅអាខ្ទើយ បន្តិចទៀតឯងលែងបាននិយាយរហូតហើយ...››

‹‹ទេ..សិស្សច្បងកុំធ្វើអីខ្ញុំ និងសិស្សច្បងណា ខ្ញុំសុំអង្វរ...››

‹‹អង្វរ...អាអន្ធិកា វាមិនដែលស្តាប់ពាក្យអង្វររបស់យើងទេ ...វាគិតតែខ្លួនវាប៉ុណ្ណោះ ហេតុអីយើងត្រូវស្តាប់ឯងដែរ...››

‹‹កុំភ័យយើងនឹងអោយត្រូវកន្លែង តែមួយគ្រាប់បានហើយ...ចាំឯងងាប់ហើយចាំយើងទៅសំលាប់អាអន្ធិកា តាមក្រោយ...››

និយាយចប់អាសន្ធិយា ក៏ចាប់លើកកាំភ្លើងតំរង់មកចំក្បាលខ្ញុំ ...នេះខ្ញុំត្រូវបញ្ចប់ជីវិតទាំងនៅក្មេង

បែបនេះឫ នេះកំពុងយល់សប្តិទេដឹង...ទេទេ ...នេះត្រូវងាប់មែនទែនហើយ អាយេ...

‹‹លាហើយ អូនសុរិយេ...›› សន្ធិយា ចាប់ផ្តើមនិយាយទាំងញញឹមដាក់ខ្ញុំ បំរុងនឹងបាញ់ស្រាប់តែ...

‹‹ឈប់ភ្លាមណា អាសន្ធិយា ....›› 

‹‹បងអន្ធិកា ...បងអន្ធិកា›› ទឹកភ្នែកខ្ញុំចាប់ផ្តើមស្រក់ចុះមកទៀត ប្រុសកំពូលស្នេហ៌មកជួយខ្ញុំ

ហើយ តែនេះពួកយើងត្រូវស្លាប់ជាមួយគ្នានៅទីនេះហើយ...

‹‹ហាហាហាស មកចំពេលល្អមែន អាអន្ធិកា ...មកងាប់ជាមួយសង្សាឯងតែម្តងទៅ យើងមិនបាច់ហត់ទៅរកឯង...››

‹‹ដោះលែង សុរិយេ ទៅគេមិនដឹងរឿងអីទេ...ចង់ធ្វើអីតែយើងម្នាក់បានហើយ....››

‹‹សិស្សច្បង ...សិស្សច្បងមកទីនេះធ្វើអី...ឆាប់រត់ទៅអាសន្ធិយា វាឆ្កួតហើយ កុំខ្វល់ពីខ្ញុំអី››

‹‹ដោះលែង សុរិយេ ទៅចង់ធ្វើអីក៏យើងព្រម...››

‹‹គិតថាងាយបែបនេះឫ លោកប្រុសធំ ....››

‹‹លើកលែងអោយគេទៅយើងសុំអង្វរ...›› បងអន្ធិកា ចាប់ផ្តើមលុតជង្គង់ដើម្បីអោយអាបីសាច 

សន្ធិយាដោះលែងខ្ញុំ...

‹‹អង្វរយើងផងហ្អេស ...អត់ប្រយោជន៌ទេ ...ឯងទាំងពីរត្រូវតែទទួលនូវអ្វីដែលឯងបានធ្វើ››

‹‹ដោះលែងសុរិយេ ទៅអោយយើងធ្វើអ្វីក៏យើងព្រមដែរ...››

‹‹ទៅងាប់ទៅអាឃាតករ...›› អាសន្ធិយា ស្ទុះទៅទាត់បងអន្ធិកា អោយផ្ងារទៅក្រោយហើយ និយាយ...

‹‹ប៉ុណ្ណេះបានហើយ យើងមិនចង់ខាតពេលជាមួយពួកឯងយូរទេ...›› កាំភ្លើងរបស់អាសន្ធិយា នៅតែ

តំរង់ទៅចំបង អន្ធិកា គាត់មិនធ្វើអ្វីបានឡើយ ក្រៅពីនៅស្ងៀម....

‹‹សុរិយេ អោយបងសុំទោស បងមិនគួរអោយអូនបងរងទុក្ខបែបនេះទេ...›› ទឹកភ្នែកប្រុសសង្ហាចាប់ផ្តើមស្រកចុះមក...

‹‹ទេ...ទេ សិស្សច្បងកុំនិយាយចឹង...សិស្សច្បងមិនខុសទេ...››

‹‹សុរិយេ មិនថាមានរឿងអីកើតឡើងទេ ត្រូវចាំថាបងស្រលាញ់តែអូនម្នាក់ទេ ជារៀងរហូតទៅ..››

‹‹សិស្សច្បង...ខ្ញុំក៏ស្រលាញ់សិស្សច្បងដែរ អូនស្រលាញ់បង...›› សិស្សខំប្រឹងញញឹមទាំងអស់សង្ឃឹមមកកាន់ខ្ញុំ...លាហើយប្រុសស្នេហ៌....

‹‹យើងជ្រេញ ទៅងាប់ទាំងពីរទៅ ពួកអាខ្ទើយ....››

ប៉័ង....សំលេងគ្រាប់កាំភ្លើងដែលផ្ទុះឡើង...ដោយស្នាដៃអាសន្ធិយា.....

‹‹យេ ...យេ...ហេតុអីយេ ហេតុអីធ្វើបែបនេះ ...ដឹងខ្លួនឡើងយេ....›› មិនមែនបងអន្ធិកាទេ ដែល

ត្រូវតែជាខ្ញុំ ជាអ្នកដែលរត់ទៅរងគ្រាប់កាំភ្លើងជួសគាត់...

‹‹យេ...យេ...យេ...កុំទៅណាចោលបងយេ....›› បងអន្ធិកាស្រែកទ្រហ៊ោយំយ៉ាងខ្លាំង....

‹‹ហាសហាសហាស....បានហើយនេះដល់វេនហើយ ជិតបានងាប់ជាមួយគ្នាហើយ....លាហើយអាប្អូន...››

ប៉័ង...ប៉័ង...ប៉័ង...ប៉័ង សំលេងកាំភ្លើងចាប់ផ្តើមលឺបន្តាកគ្នា....

៣ថ្ងៃក្រោយមក....

‹‹យេ ...យេ...នេះអូនដឹងខ្លួនហើយយេ...›› បងអន្ធិកា ចាប់ផ្តើមស្រែកពេលខ្ញុំបើកភ្នែកសន្សឹមៗ...

‹‹បង..សិស្សច្បង...នេះយើងស្លាប់ហើយមែនទេ...ហើយនេះជាឋានសួគ៍មែនទេ....››

‹‹ហាហា ទេយេ យើងមិនទាន់ស្លាប់ទេ...នេះជាមន្ទីរពេទ្យ ពួកយើងមិនអីទេយេ...››

‹‹មន្ទីរពេទ្យ....››

‹‹ត្រូវហើយ អូនសន្លប់មិនដឹងខ្លួន៣ថ្ងៃហើយណា ...បងបារម្មណ៌ស្ទើរស្លាប់ទៅហើយដឹងទេ...››

‹‹សិស្សច្បង...ពិតឫ...នេះសិស្សច្បងមានឈឺត្រង់ណាឫអត់...››

‹‹បងមិនអីទេ គិតតែខ្លួនឯងទៅ អ្នកណាអោយអូនធ្វើបែបនេះ ហេតុអីទៅរងគ្រាប់ជំនួសបង..››

‹‹គឺ...ព្រោះខ្ញុំ...ខ្ញុំស្រលាញ់សិស្សច្បងនោះអី....មិនចង់ឃើញសិស្សច្បងកើតអីនោះទេ...››

‹‹ហើយនេះអូនគិតថាបងអាចរស់បានហ្អេស បើអូនកើតអីនោះ...បងស្លាប់មិនខានដឹងទេ....››

‹‹បងស្រលាញ់អូនខ្លាំងណាស់ដឹងទេយេ....កុំធ្វើបែបនេះទៀតដឹងទេ...››

‹‹បាទអូនក៏ស្រលាញ់បងដែរ....តែនេះមានរឿងអីកើតឡើងទៅសិស្សច្បង...››

ប្រុសកំពូលស្នេហ៌ក៏ចាប់ផ្តើមរៀបរាប់តាមតំណើររឿងថ្ងៃនោះប្រាប់ខ្ញុំ....

ថ្ងៃនោះពេលដែលសន្ធិយា បាញ់ខ្ញុំរួចវារៀបប្រុងនឹងបាញ់សំលាប់បងអន្ធិកាបន្ត...តែត្រូវប៉ូលីស

ចូលមកទាន់ហើយបាញ់វាចំដៃ ធ្វើអោយវាមិនអាចធ្វើអ្វីបាន...ហើយមិនបាច់ឆ្ងល់ទេថាអ្នកណាជា

អ្នកនាំប៉ូសលីសមកដល់ទីនេះ គ្មានអ្នកណាក្រៅពីអាដេតសម្លាញ់ខ្ញុំនេះឯង ថ្ងៃពេលប្រលងនោះ

ដោយសារតែចាំខ្ញុំយូរពេកមិនឃើញទើបវា ខលទៅរកបងអន្ធិកា ហើយប្រាប់គាត់តាមតំណើររឿង

ហើយគាត់ក៏ប្រាប់អោយវាប្តឹងប៉ូលីស ហើយទៅតាមក្រោយនៅកន្លែងដែលគាត់ប្រាប់។ តាមពិតទៅ

កន្លែងនោះហើយ ជាទីដែលនីរ័ត្ន នាងសំលាប់ខ្លួនដោយសារតែបងអន្ធិកា បដិសេធស្នេហ៌របស់

នាង...ហើយវាក៏ជាកន្លែងដែលសន្ធិយា ចង់អោយខ្ញុំស្លាប់នៅទីនោះដែរ...។ មានរឿងមួយទៀតដែល

ខ្ញុំស្ទើតែមិនចង់ជឿគឺ ...បងអន្ធិកា និងសន្ធិយា ជាបងប្អូននឹងគ្នា តែម្តាយដោយខ្លួន...ប៉ាបង

អន្ធិកា និងម្តាយសន្ធិយា ជាសង្សានឹងគ្នាកាលនៅរៀន តែគ្រួសារប៉ាបងអន្ធិកា មិនពេញចិត្ត ហើយ

បង្ខំអោយគាត់រៀបការជាមួយម្តាយបងអន្ធិកា ជំនួសវិញ ហើយគាត់ក៏ព្រមរៀបការតាមគ្រួសាគាត់

តែពេលមុនរៀបការ ប៉ាបងអន្ធិកា និងម្តាយបងសន្ធិយា មានកូនជាមួយគ្នារួចទៅហើយ ដូច្នេះទើប

បងអន្ធិកា ត្រូវជាប្អូនរបស់សន្ធិយា។ ប៉ុន្មានឆ្នាំក្រោយមក ម្តាយបងអន្ធិកា ក៏ត្រូវទទួលមរណៈភាព

ដោយសារគ្រោះថ្នាក់ចរាចរ ហើយបន្ទាប់ពីនោះ ប៉ាបងអន្ធិកា និងម៉ាក់បងសន្ធិយា ក៏រៀបការនឹង

គ្នាស្របច្បាប់...ពេលរស់នៅជាមួយគ្នាបងអន្ធិកា និងបងសន្ធិយា ស្រលាញ់គ្នាដូចជាបងប្អូនបង្កើត

រហូតដល់មានរឿងនឹងគ្នាដោយសារតែការស្លាប់របស់ នីរ័ត្ននេះឯងទើបធ្វើគាត់ទាំងពីរស្អប់គ្នាដល់

ឆ្អឹង...បងសន្ធិយាស្រលាញ់ នីរ័ត្នខ្លាំងណាស់សុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីនាង តែនីរ័ត្នបែរជស្រលាញ់

បងអន្ធិកាទៅវិញ ដោយដឹងថាបងអន្ធិកា មិនបានស្រលាញ់ នីរ័ត្ន បងសន្ធិយា ខំប្រឹងធ្វើយ៉ាងណា

អង្វរអោយបងអន្ធិកា ព្រមទទួលយកនីរ័ត្ន តែគ្រប់យ៉ាងត្រូវបរាជ័យ ទីបំផុតនីរ័ត្ន ក៏សំរេចចិត្តយក

ការស្លាប់ ដោយបន្សល់ទុកនូវគុំនុំ និងវិប្បដិសារីអោយបងប្អូនពីរនាក់រហូតដល់សព្វថ្ងៃ.....​។

ពេលនេះបងសន្ធិយា កំពុងស្ថិតនៅមន្ទីរពេទ្យវិកលចរិត...សង្ឃឹមថាគាត់អាចជាសះស្បើយឡើងវិញ

រឿងដែលគាត់ធ្វើកន្លងមក ក៏ព្រោះតែក្តីស្រលាញ់...ខ្ញុំក៏យល់ហើយព្រមអត់ទោសអោយដូចគ្នា...យ៉ាង

ហោចណាស់ក៏ខ្ញុំនៅមានជីវិត នៅអាចបន្តក្តីស្រលាញ់ជាមួយប្រុសសង្ហា កំពូលស្នេហ៌របស់ខ្ញុំ ហិហិហិ..។

ពេលនេះខ្ញុំ និងបងអន្ធិកា រស់នៅមួយគ្នាបានជាង ៨ឆ្នាំហើយ ពួកយើងនៅតែស្រលាញ់គ្នាគ្មានអ្វី

អាចបំបែកបានឡើយ...ហើយក៏សុំអរគុណដល់ប៉ា និងម៉ាក់ដែលព្រមទទួលយកស្នេហារបស់កូន អាច

អោយកូនមានក្តីសុខជាមួយមនុស្សដែលកូនស្រលាញ់ ទោះបីជាក្តីស្រលាញ់ដែលខុសពីអ្នកដទៃ គាត់

ធ្លាប់ប្រាប់ថា ជាមួយអ្នកមិនសំខាន់ សំខាន់អោយតែកូនស្រលាញ់ និងរស់នៅដោយសប្បាយចិត្ត

សំរាប់ប៉ាម៉ាក់ គឺគ្រប់គ្រាន់ហើយ....។

នេះហើយជារឿងរ៉ាវស្នេហា ជូរចត់របស់ខ្ញុំ ហើយក៏អរគុណអ្នកទាំងអស់គ្នាដែលបានខំតាមដានរឿង

របស់តាំងពីដើមរហូតមកដល់ទីបញ្ចប់...កុំអស់សង្ឃឹមចំពោះស្នេហ៌ ត្រូវជឿថាស្នេហ៌ពិត ពិតជាមាន

ក្នុងលោកនេះ...No Matter What You Are LOVE Always Beautiful

<<<<<ចប់>>>>>




5

Monday, March 7, 2016

ផ្តើមដោយស្អប់បញ្ចប់ដោយស្រលាញ់ ភាគ14



និពន្ធដោយ សុបិន្ត.


គ្រើង.....គ្រើង..... គ្រើង......

អូយ ..ថាហើយថា គ្មានអ្នកណាក្រៅពីបងអន្ធិកាទេ...គ្រាន់តែចុចលើកភ្លាម...

‹‹រវល់ធ្វើអី ម៉េចក្រលើកទូរស័ព្ទបងម៉េស???›› ...យើសលើកភ្លាមទេសនាភ្លែត...

‹‹កំពុងតែដើរទៅផ្ទះហ្នឹងណា ...នេះសិស្សច្បងរវល់ធ្វើអីទើបមិនឃើញមកថ្នាក់ខ្ញុំ???››

‹‹បងរវល់ហ្វឹកហាត់សិស្សថ្មីហ្នឹងណា ...›› បងអន្ធិកា និយាយមិនទាន់ចប់ផងខ្ញុំក៏ស្រែកកាត់...

‹‹សិស្សស្រី ឫប្រុស››.......នេះឆ្កួតហើយអាយេ ទៅសួរចឹងធ្វើអី....

‹‹អេ៎ អ៎េ....នេះចេះប្រច័ណ្ឌបងផងឥលូវ ហាសហាស››...បងអន្ធិកានិយាយសើចយ៉ាងស្រួល...

‹‹គ្មានទេកុំចេះតែនិយាយផ្តេសផ្តាស››

‹‹ហាសហាសហាស ...មិនបាច់អៀនទេបងដឹងណា››

‹‹ថាគ្មានទេ....››

‹‹អូខេ ..អូខេ..គ្មានក៏គ្មានទៅ ហាហា...តែចាំបងនៅមុខក្លោងទ្វាសាលាសិនណា..››

‹‹ចាំធ្វើអី ខ្ញុំត្រូវទៅផ្ទះហើយ...››

‹‹បងចង់ញាំុបាយជាមួយអូននោះអី...››

‹‹..........››

‹‹ណា ណា យេ ណា...ចាំបងសិនណា ចាំបងជូនទៅផ្ទះមិនអោយយប់ទេ...››

‹‹ក៏បាន..តែខ្ញុំត្រូវប្រញាប់ទៅផ្ទះវិញណា..›› លេងចរិកទៀតអាយេ តាមពិតនឹកគេសឹងអី...

‹‹បាទ...បាទបងដឹងហើយ ១០នាទីទៀតបងទៅដល់ហើយ..››

មិនដល់១០នាទីផង បងអន្ធិកាក៏មកដល់ព្រមជាមួយម៉ូតូធំរបស់គាត់ មើលទៅកាន់តែសង្ហាលោក

អើយ ប្រុសអីស្អាតអីស្អាតយ៉ាងនេះ....ទប់អារម្មណ៌អាយេ កុំអាសពេក...ហាហាហាស

‹‹ចាំបងយូរអត់យេ...សុំទោសណាបងរវល់ផ្លាស់អាវ..››

‹‹បាទ...មិនអីទេ...››

‹‹ឡើងម៉ូតូមកចឹង...ទៅញាំុបាយ››

‹‹ទៅញាំុនៅណាសិស្សច្បង???››

‹‹ជិតៗនេះទេ កុំភ័យបងមិនយកទៅរំលោភទេ បើអូនមិនព្រមនោះ...›› ហាសហាស អ្នកណាថាមិន

ព្រមនោះសិស្សច្បងកំពុងនឹកផង...

‹‹.......›› ខ្ញុំនៅអឹមអៀនមិនតប...

‹‹តោះឡើងមក កុំនៅធ្វើមុខក្រហមចឹង បងទ្រាំមិនបានឥលូវហើយ...››

មួយសន្ទុះក្រោយមក ខ្ញុំ និងសិស្សច្បងបានមកដល់ហាងបាយមួួយដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះខ្ញុំ

បន្ទាប់ញាំុបាយហើយ សិស្សច្បងក៏នាំខ្ញុំមកអង្គុយលេងនៅមាត់ទន្លេបន្តិចមុននឹងជូនខ្ញុំទៅផ្ទះវិញ

‹‹សិស្សច្បងខ្ញុំមានរឿងចង់ប្រាប់..››

‹‹រឿងអីយេ ...នេះព្រមអោយបង....មែន...ហិហិហិ...››

‹‹គោ ...សិស្សច្បងនេះអាក្រក់ណាស់...››

‹‹កុំខឹងៗ ..បងនិយាយលេងតើ...››

‹‹គឺចាប់ពីថ្ងៃស្អែកទៅ ខ្ញុំអត់មានពេលជួបសិស្សច្បងទេ...››

‹‹ហេតុអីយេ មានរឿងអី....???››

‹‹អត់ទេ គឺ...សប្តាហ៌ក្រោយដល់ពេលប្រលងសិស្សពូកែហើយ..ចឹងសិស្សដែលត្រូវទៅប្រលងទាំងអស់

ត្រូវរៀនគួរបន្ថែមទំរាំដល់ថ្ងៃប្រលង››

សាលាខ្ញុំតែងតែធ្វើចឹងមុនពេលប្រលងមួយអាទិត្យ តែសិស្សច្បងប្រាកដជាអត់ដឹងហើយ....

‹‹មួយអាទិត្យពេញ...???››

‹‹បាទ....››

‹‹ហើយនេះ អា..អាសន្ធិយា វាត្រូវរៀនជាមួយអូនដែរមែនទេ...››

‹‹ប្រហែលចឹងហើយ ....››

‹‹....›› បងអន្ធិកា នៅស្ងៀមមិនតប មួយសន្ទុះក្រោយទើបផ្តើមនិយាយ...

‹‹យេ សន្យាជាមួយបងរឿងមួយបានទេ...››

‹‹រឿងអីទៅសិស្សច្បង...???››

‹‹យេ...មិនត្រូវទៅនិយាយ ឫជិតស្និទ្ធជាមួយវាទេ បានអត់...???››

‹‹បានអត់យេ ..បងសុំណា យេក៏ដឹងថាបង និងវាមិនត្រូវគ្នា...››

‹‹តែ...តែ ...ហេតុអីខ្ញុំត្រូវគេចចេញពី បងសន្ធិយាដែរ សិស្សច្បង...››

‹‹គឺ..បងមិនទុកចិត្តវាទេ...បងខ្លាច....››

‹‹ខ្លាចអីសិស្សច្បង ....››

‹‹យេកុំខ្វល់អី ...គ្រាន់តែកុំទៅជិត និងនិយាយជាមួយវាទៅបានហើយ...››

‹‹......››

‹‹ណា យេណា បងសុំពិតមែនណា...››

‹‹បាន...តែសិស្សច្បងត្រូវប្រាប់ហេតុផលអោយខ្ញុំយល់សិន...››

‹‹ទុកពេលអោយបងសិនណាយេ...បងនឹងប្រាប់យេពេលក្រោយ....››

‹‹ចឹងបានពេលក្រោយចាំខ្ញុំឆ្លើយតបនឹងសិស្សច្បងដូចគ្នា...›› គ្រាន់តែលឺពាក្យនេះ មុខបងអន្ធិកា

ចាប់ផ្តើមប្រែជាខឹងភ្លាម តែគាត់បានត្រឹមនៅស្ងៀម មិនតប.....កើតអីចេះ ....ចេះងពីណាទៀត....

សិស្សច្បងគិតអីចេះពិបាកយល់ដល់ហើយ....

‹‹សិស្សច្បង ហេតុអីគ្រាន់តែហេតុផលប៉ុណ្ណឹងមិនអាចផ្តល់អោយខ្ញុំបាន...››

‹‹យេ មិនយល់ពីបងទេ....››

‹‹ហេតុអីក៏ថាខ្ញុំមិនយល់ពីសិស្សច្បង ...មានតែសិស្សច្បងទេ ដែលមិនយល់ពីខ្ញុំ...››

‹‹.......›› បងអន្ធិកា នៅស្ងៀមមិនតប....

‹‹សិស្សច្បងហេតុអីក៏បែបនេះ ហេតុអីក៏ជាខ្ញុំតែម្នាក់ដែលខំស្វែងយល់ពីសិស្សច្បងតែម្ខាង...ហេតុអី

ក៏សិស្សច្បងមិនព្យាយាមចូលមកជិត និងស្វែងយល់ពីអារម្មណ៌ខ្ញុំខ្លះផង...ហេតុអីមិនបើកចិត្តអោយ

ខ្ញុំយល់ច្បាស់ពីសិស្សច្បងផង...ហេតុអី....››

បងអន្ធិកានៅអង្គុយស្ងៀម មិនស្តីតបខ្ញុំមួយម៉ាត់ នេះខ្ញុំនិយាយជ្រុលពេកទេដឹង???

‹‹តោះ បងជូនយេទៅផ្ទះវិញ...››

‹‹សិស្សច្បង....›› និយាយមិនបានតែប៉ុណ្ណឹងគាត់ចាប់ទាញខ្ញុំឡើងម៉ូតូភ្លាម....

តាមផ្លូវទៅផ្ទះ សិស្សច្បងនៅស្ងៀមមិនមាត់មួយម៉ាត់ ខ្ញុំដូចជាមានអារម្មណ៌មិនល្អសោះ មិនដឹងថា

សិស្សច្បងកំពុងតែគិតពីអីខ្ញុំគ្រាន់តែនិយាយពីអារម្មណ៌ពិតរបស់ខ្ញុំឫវាធ្ងន់ធ្ងរខ្លាំងរហូតធ្វើអោយ

គាត់ខឹងទទួលយកមិនបាន...អាយេអើយ អាយេ...ធ្វើម៉េចល្អទៅ....

រវល់តែគិតភ្លេចខ្លួនមកដល់មុខផ្ទះបាត់ហើយ ....

‹‹ដល់ហើយយេ...››

‹‹បាទអរគុណ សិស្សច្បង....››

‹‹....›› មិនតប មិនតបមែន ...ចិត្តដាច់ណាស់....

‹‹សិស្សច្បង....›› បងអន្ធិកា មិនតបហើយ ជិះម៉ូតូទៅវិញធ្វើប្រងើយ....

យប់នោះមួយយប់ពេញ ខ្ញុំគេងមិនលក់សោះ នៅតែខ្វល់ចិត្តពីរឿងបងអន្ធិកា មិនឈប់ព្រោះគាត់

មិនដែលខឹងដល់ថ្នាក់នេះសោះ នៅតែគិតពីពាក្យដែលខ្ញុំបាននិយាយថាអោយគាត់....

មួយសប្តាហ៌កន្លងទៅយ៉ាងពិបាកសំរាប់ខ្ញុំ ព្រោះសិស្សច្បងមិនទាក់ទងមកខ្ញុំសោះ នេះថ្ងៃស្អែកជាថ្ងៃ

ប្រលងហើយ...រៀនក៏មិនចូល...នេះខ្ញុំវក់នឹងស្នេហាដល់ថ្នាក់នេះ....

ពេលកំពុងដើរចេញទៅផ្ទះស្រាប់តែឃើញបងសន្ធិយា កំពុងអង្គុយនៅគៀនក្លោងទ្វាសាលា...

មួយសប្តាហ៌នេះខ្ញុំ និងបងសន្ធិយាហាក់មានភាពស្និទ្ធិស្នាលគ្នាខ្លាំង មិនដឹងជាយ៉ាងម៉េចបងសន្ធិយា

ដូចជាព្យាយាមចូលមកស្និតនឹងខ្ញុំយ៉ាងចម្លែក ទាំងរឿងដែលគាត់ត្រូវបងអន្ធិកាវាយ ក៏គាត់មិន

ដែលរំលឹកសោះ ...

មានតភាគបញ្ចប់...

1

Friday, March 4, 2016

ផ្តើមដោយស្អប់បញ្ចប់ដោយស្រលាញ់ ភាគ13



និពន្ធដោយ សុបិន្ត.



ពេលវេលាពិតជារហ័សណាស់ ធ្មេចបើកៗ មួយអាទិត្យកន្លងផុតទៅយ៉ាងឆាប់ ជាពេលវេលានៃក្តីសុខ

នៃស្នេហាដែលខ្ញុំមិនធ្លាប់ទទួលពីមុនមក..... អាចថាជាស្នេហ៍ដំបូងក៏បានព្រោះមិនដែលមានប្រុស

ស្រលាញ់ផង ហិហិហិ....ចាប់តាំងពីថ្ងៃដែលបងអន្ធិកា បានសារភាពរឿងរ៉ាវគ្រប់យ៉ាង និងយើងទាំង

ពីរក៏ព្រមរាប់អានគ្នាជាសង្សាស្របច្បាប់ ហាហាហាស ពីមនុស្សម្នាក់ដែលខ្ញុំធ្លាប់ស្អប់ គិតថាជាមនុស្ស

អាក្រក់រកលេខដាក់គ្មាន បែរប្រែមកជាមនុស្សដែលផ្តល់ភាពកក់ក្តៅ ផ្តល់ក្តីស្រលាញ់ និងការយក

ចិត្តទុកដាក់ចំពោះខ្ញុំទៅវិញ សាកគិតមើលថា ខ្ញុំមានអារម្មណ៌បែបណា??? ....អារម្មណ៌រំភើប 

ត្រេកអរ លាយឡំនឹងកង្វល់ក្នុងចិត្តហាក់និយាយមិនត្រូវ មិនដឹងថាត្រូវប្រឈមមុខនឹងអ្វីខ្លះ

នៅពេលខាងមុខ .....តើត្រូវប្រឈមមុខនឹងគ្រួសារ មិត្តភក្តិ និងមនុស្សនៅជុំវិញខ្លួនយ៉ាង

ម៉េចសម.....តែថ្ងៃនេះខ្ញុំបានគិតច្បាស់ហើយថា ត្រូវតែយករឿងខ្ញុំ និងបងអន្ធិកា ប្រាប់អាដេត 

អោយវាដឹង វាជាមិត្តជិតស្និទ្ធតែម្នាក់ដែលខ្ញុំមាន ព្រោះខ្ញុំ និងវារៀនជាមួយគ្នាតាំងពីបឋម រហូត

ដល់វិទ្យាល័យ យ៉ាងហោចណាស់ត្រូវប្រាប់វាអោយយល់ពីខ្ញុំ....

ខ្ញុំបានតាំងចិត្តហើយថាត្រូវប្រាប់វាថ្ងៃនេះ ពេលនេះហើយ ហាសហាស....

‹‹អាដេតហ្អា...›› ខ្ញុំព្យាយាមនិយាយជាមួយពេលវារៀបចំទៅផ្ទះ...

‹‹ថីហែងហា៎ អាយេ??? ហែងអត់ទៅផ្ទះទេអី???›› វាសួរដោយប្លែកព្រោះសិស្សក្នុងថ្នាក់ទៅផ្ទះចង់អស់

‹‹អញ់ មានរឿងចង់និយាយជាមួយហែង››

‹‹រឿងស្អីហែងហ្អា???››

‹‹គឺ....គឺអញ់.....›› ហ្អើយនិយាយមិនចេញទេរើយ...

‹‹រឿងហែងមានស្នេហាហ្នឹងមែន???›› អាដេតសួរដោយសំឡក់មកខ្ញុំ ហើយចុះវាដឹងរឿងមកពីណា....

‹‹ហែងដឹងពីណា អាដេត....››

‹‹ហែងគិតថាអញ់ភ្លឺមែន អាមោកយេ...›› ហើយហែងមកនៅក្នុងពោះអញ់ពីកាលអាមោក ដេត...

‹‹......››

‹‹អញ់ស្គាល់ហែង ៨ឆ្នាំហើយ រឿងអីអញ់មិនដឹងហែងគិតអីនោះ›› អូយរំភើបណាស់អាពួកម៉ាក់...

‹‹មិនមែនត្រឹមតែអញ់ទេ ដែលដឹងថាហែង និងសិស្សច្បងស្រលាញ់គ្នា អញ់ថាសិស្សថ្នាក់យើងក៏គេ

សង្ស័យដែរហ្អា បើហែង និងអាសិស្សច្បងមួយនោះ ស្អិតជាប់គ្នាដូចស្ករ និងស្រមោចចឹងនោះ›› .....

អូយស្លាប់ហើយខ្ញុំ....

‹‹ចុះហែង ដឹងថាអញ់ស្រលាញ់ប្រុសដូចគ្នាពេលណា....››

‹‹ហែងគិតម៉េចពីអញ់ អាដេត›› អាដេត អង្គុយស្ងៀម មួយសន្ទុះមុននឹងតបមកខ្ញុំវិញ...

‹‹មានតែហែងទេ ដែលមិនចាប់អារម្មណ៌ពីអញ់ ចរិតហែងម៉េច អញ់មិនដឹងនោះ››

‹‹ចុះហែងមិនស្អប់អញ់ទេ អាដេត ដែលអញ់ជាខ្ទើយ...››

‹‹ចុះហែងមានធ្វើអីខុស ចំពោះអញ់អត់›› ខ្ញុំមិនតប បានត្រឹមគ្រវីក្បាលបញ្ជាក់ប្រាប់វា...

‹‹ចុះរឿងអីអញ់ត្រូវស្អប់ហែង បើអញ់មានតែហែងហ្នឹងដែលអញ់ទុកចិត្ត››

‹‹ចឹងហែងនៅរាប់អានអញ់ដូចមុនទេ›› ខ្ញុំធ្វើជាសួរវាបញ្ជាក់...

‹‹អាមោកអោយអញ់ និយាយប៉ុន្មានដងទៀត››...

‹‹អញ់ដឹងថាហែងស្រលាញ់ប្រុសដូចគ្នាតាំងពីរៀនបឋមម៉េស..›› អូយខ្មាស់វាណាស់លោក នេះវាដឹង

រឿងសំងាត់ឯងតាំងពីយូរហើយហ្នឹង ...គិតៗទៅវានិយាយត្រូវណាស់វា ដឹងរឿងខ្ញុំស្ទើរតែទាំងអស់ តែ

ខ្ញុំវិញ មិនដែលចាប់អារម្មណ៌នឹងវាសោះ ...Sorry អាពួកម៉ាក់ចាប់ពីថ្ងៃនេះទៅអញ់សន្យាថាធ្វើល្អ

ដាក់ហែងអោយបានច្រើន....

‹‹អាយេ អាយេ....ចុះហែងអាល័យភ្លឹកអីហ្អា››

‹‹អូ៎ ..អ៎ូ អញ់រំភើបចិត្តពេកហ្នឹងហ្អា...››

‹‹តែថ្ងៃក្រោយតាហែងហ៊ានមានរឿងលាក់អញទៀត អញ់លែងលេងចូលហែងហើយវើយ›› អាដេតធ្វើ

ជានិយាយលឺៗ ហើយធ្វើមុខឌឺសើចមកខ្ញុំ គួរអោយស្រលាញ់តើអាដេត ហិហិហិ...

‹‹អឺ អញ់លែងហ៊ានហើយ....›› ធូរទ្រូងណាស់លោកអើយដែលវាមិនប្រកាន់...

‹‹តោះទៅផ្ទះ អាដេត....››

‹‹អត់ទេ ...ហែងត្រូវប៉ាវអញ់សុីប្រហិតសិន ជាការលុបលាងទោស...›› 

‹‹ហាសហាស អឺ ហែងចង់សុីប៉ុន្មានក៏បានដែរ ចាំអញ់ចេញ...››

‹‹ចេញលុយ មិនមែនចេះទេអាក្យេ›› ឆ្លៀតឱកាសណាស់ហែង អាក្តេត...តែមិនអីទេដើម្បីហែង...

‹‹តោះចឹង គេទៅផ្ទះអស់ហើយ›› ខ្ញុំ និងអាដេតក៏នាំគ្នារៀបចំកាតាប ចេញទៅ....

ក្រោយខ្ញុំ និងអាដេតញាំុប្រហិតរួចហើយ ក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន...ដើរមកជិតដល់មាត់

ទ្វារបងសាលាក៏ស្រាប់តែ ជួបបងសន្ធិយា កំពុងអង្គុយនៅលើបង់គៀនបណ្ណាល័យម្នាក់ឯង ....ចាប់

តាំងពីថ្ងៃមានរឿងនោះមក ខ្ញុំមិនដែលបានជួបគាត់សោះ ចង់សុំទោសក៏មិនហ៊ាន មិនដឹងថាបង

សន្ធិយា និងបងអន្ធិកា ធ្លាប់មានរឿងអីខ្លះនឹងគ្នា បានជាស្អប់គ្នាដល់ថ្នាក់នេះ ហើយតើខ្ញុំគួរចូល

ទៅសុំទោសគាត់ ឫអត់? តើត្រូវធ្វើយ៉ាងម៉េចនៅមុខគាត់ ....ហ្អើយ...ចុុះបើគាត់សួររឿងខ្ញុំ និងបង

អន្ធិកា តើត្រូវឆ្លើយយ៉ាងម៉េច ?? ពិបាកម្លេះលោកអើយ ចាំលើកក្រោយចុះ ក្រែងមានភាពក្លាហាន

ជាងនេះអាយេ....ទៅផ្ទះៗ...

‹‹សុរិយេ...›› អើយសំលេងនេះដូចជា....

‹‹សុរិយេ ម៉េចចាំបាច់គេចពីបង...›› បាទច្បាស់ណាស់ គ្មានសំលេងអ្នកណាទេ គឺបងសន្ធិយានេះឯង..

‹‹ខ្ញុំ...ខ្ញុំ...អត់បានគេចទេ...››

‹‹ចុះឃើញបងហើយ ហេតុអីចាំបាច់ដើរវៀង...›› បងសន្ធិយា និយាយព្រមទាំងអោនមុខចុះ...

‹‹សិស្សច្បង ...អោយខ្ញុំសុំទោសផងរឿងថ្ងៃមុននោះ››

‹‹ព្រោះតែខ្ញុំទើបសិស្សច្បងត្រូវ បងអន្ធិកាវាយ...››

‹‹មិនអីទេ បងធ្លាប់ហើយ....›› បងសន្ធិយា តបមកខ្ញុំទាំងទឹកមុខស្រពោន...

‹‹តែសិស្សច្បងច្បាស់ជាខឹងខ្ញុំខ្លាំងណាស់ហើយ...››

‹‹អត់ទេ ...បងទៅវិញទេដែលខឹងនឹងបង...››

‹‹រឿងអីដែលខ្ញុំត្រូវខឹងនឹងសិស្សច្បងនោះ...ចុះមុខសិស្សច្បងនៅឈឺ ឫអត់??››

‹‹មុខបងលែងអីហើយ យេកុំបារម្មណ៌អី››

‹‹ចុះថ្ងៃនោះសិស្សច្បងថាមានរឿងចង់និយាយជាមួយខ្ញុំនោះអី››

‹‹អ៎ូ ...រឿងនោះលែងសំខាន់ទៀតហើយ...ព្រោះពេលនេះយេ...››

‹‹ហេតុអីសិស្សច្បង ពេលនេះខ្ញុំយ៉ាងម៉េច???›› បងសន្ធិយា និយាយអីប្លែកៗ...

‹‹យេ យេ និងអន្ធិកាកំពុងទាក់ទង គ្នាមែនទេ???›› អូយសូម្បីសិស្សច្បងក៏ដឹងរឿងនេះដែរ...

‹‹ហេតុ ហេតុអីសិស្សច្បងដឹងរឿងនេះ››

‹‹ដឹងត្រឹមថាបងដឹងទៅបានហើយ ...បងគ្រាន់តែចង់អោយយេ គិតអោយច្បាស់ ស្គាល់អន្ធិកា 

អោយច្បាស់ជាងនេះ គេអាចមិនដូចជាអ្វីដែលយេ បានឃើញពេលនេះ››

‹‹សិស្សច្បងនិយាយនេះ បានន័យថាម៉េច???››

‹‹បងមិនចង់និយាយអ្វីពេលនេះទេ ទុកអោយពេលវេលា ជាអ្នកប្រាប់យេចុះ››

‹‹....›› បង្ហើបធ្វើអីសិស្សច្បង បើមិនប្រាប់ដដែល...ហ្អើយ

‹‹យេ យេ ...គិតដល់ណាហើយហ្នឹង??›› ខ្ញុំមិនតប ត្រឹមគ្រវីក្បាលញញឹមទាំងអារម្មណ៌គិតដល់សំដីគាត់

‹‹យេ ត្រូវតែប្រយ័ត្នចំពោះ អន្ធិកា បន្តិច...›› ប្រយ័ត្ន ??? នេះមានរឿងអីទឿតហើយអាយេ...

‹‹....សិស្សច្បង...››

‹‹ប៉ុណ្ណឹងហើយយេ បងទៅសិនហើយ ចាំជួបគ្នាអាទិត្យក្រោយ ពេលរៀនត្រៀមប្រលងសិស្សពូកែណា››

‹‹បាទ....សិស្សច្បង..››

និយាយចប់សិស្សច្បងក៏ដើរចេញទៅបាត់ ....ហើយនេះមានរឿងអីទៀតហើយ នៅសុខៗ ហេតុអីសិស្ស

ច្បងនិយាយពាក្យអស់ទាំងនេះចេញមក ហេតុអីក៏មិនប្រាប់ត្រង់ៗ មានរឿងអីរវាងអ្នកទាំងពីរនេះ

អោយប្រាកដ...???

គ្រើង .....គ្រើង......

ហើយអ្នកណាតេ មករកអីកំពុងវិលវល់ផង....

មានត...
0

Tuesday, March 1, 2016

ផ្តើមដោយស្អប់បញ្ចប់ដោយស្រលាញ់ ភាគ12





និពន្ធដោយ សុបិន្ត.


គ្រាន់តែនិយាយចប់ភ្លាម បងអន្ធិកាក៏ស្ទុះមកចាប់បីខ្ញុំយ៉ាងតក់ក្រហល់ ប្រុងទៅណាមិនដឹងទេនេះ 
មិនដឹងជាកើតឆ្កួតស្អីទៀតហើយ ពិបាកយល់ដល់ហើយ ម្តងឡប់ ម្តងជាអារម្មណ៍ប្រែប្រួលដូចរន្ទះ រួច
ជីវិតទៅផ្ទះវិញឬ អត់ថ្ងៃនេះ ....អូភ្លេចអាល័យតែខឹង អាបុិអន្ធិកា បីខ្ញុំមកដល់ស្រះហែលទឹកបាត់​​ 
មកដល់ស្រះហែលទឹកភ្លាម អាសិស្សច្បងជើងល្អក៏ទំលាក់ខ្ញុំចោលនៅក្បែរស្រះហែលទឹកនេះឯង ហើយ
នៅឆ្លៀតគំរាមទៀតអាក្រក់រកលេខដាក់គ្មានហើយនេះ កុំតែសង្ហាទេ កុំអី....
 «ចាំបងនៅទីនេះហើយ កុំទៅណាអោយសោះ យល់? ​» ឌឺណាស់ ឌឺណាស់លោកអន្ធិកា 

«មិនយល់ទេ» ខ្ញុំតប ទាំងមិនខ្ចីសំលឹងមើលមុខគាត់....

«មិនយល់មែនទេ?» បងអន្ធិកា និយាយបណ្តើរ ស្ទុះមកថើបមាត់ខ្ញុំបណ្តើរទាំងមុខឌឺទៀត....

«នេះជ្រុលពេកហើយណា ប្រយ័ត្នខ្ញុំ.....»

«ខ្ញុំ ...ខ្ញុំ..យ៉ាងម៉េច ចង់ធ្វើអីបងហ្អាអូនសម្លាញ់? ហាសហាស» សើចស្រួលណាស់អាប្រុសកំពូលខូច

«នៅអោយស្ងៀមបន្តិចទៀតបងមកវិញ កុំរករឿងច្រើន យល់?»

«......» ខ្ញុំនៅស្ងៀម មិនខ្ចីមើល មិនខ្ចីខ្វល់នឹងសំដីបងអន្ធិកា....

«មិនឆ្លើយ? មិនឆ្លើយបានន័យថាព្រមហើយចឹង» និយាយចប់បងអន្ធិកាក៏ដើរចូលទៅបន្ទប់
សំរាប់សិស្សផ្លាស់ខោអាវដែលនៅជាប់នោះបាត់ ....មិនដឹងជាមនុស្សស្អី តាមចងកម្មចងពារ
មិនព្រមលែងបែបនេះ ហើយត្រូវស្អីទៀតទេយើងថ្ងៃនេះ នៅមិននៅ មិនគួរណាមកមានរឿងជា
មួយប្រុសសង្ហាកំពូលខូចបែបនេះសោះ.....។

<<The whispers in the morning
Of lovers sleeping tight
Are rolling by like thunder now
As I look in your eyes
I hold on to your body
And feel each move you make
Your voice is warm and tender
A love that I could not forsake
'Cause I am your lady
And you are my man
Whenever you reach for me
I'll do all that I can
Lost is how I'm feeling lying in your arms
When the world outside's too much to take
That all ends when I'm with you>>

នៅសុខៗសំលេងតន្ត្រីចេញពីណាមិនដឹង សិស្សច្បងកំពូលសង្ហា កំពូលឌឺដើរចេញពីបន្ទប់នោះវិ
ព្រមជាមួយនឹងផ្កាកុលាបក្រហមមួយបាច់ក្នុងដៃ ទាំងញញឹមញញែមមកខ្ញុំទៀតផង ហុើយនេះខ្ញុំ
កំពុងសុបិន្តមែនទេ? ឬសិស្សច្បងគាត់លេបថ្នាំខុស? តែ..តែសង្ហាម្លេះទេលោកអើយ ញញឹមបែប
នេះកាន់តែសង្ហា....ទប់អារម្មណ៏អាក្យ៉េ...ដើរមកដល់ជិតខ្ញុំសិស្សច្បង ក៏លុតជង្គុងចុុះក្បែរខ្ញុំនេះឯង
ដៃម្ខាងកាន់ផ្កា ហើយដៃម្ខាងទៀតលុកមកចាប់កាន់ដៃរបស់ខ្ញុំ ហើយផ្តើមនិយាយទាំងសំដីផ្អែម
តាំងពីជួបគ្នាមកគាត់មិនដែលនិយាយបែបនេះទេ គឺមិនដែលសោះតែម្តង...

«ថ្ងៃ ...ថ្ងៃពុធ...???» ខ្ញុំចាប់ផ្តើមតបទាំងអារម្មណ៏រវើរវាយ....

«ឡប់ ថ្ងៃនេះជាថ្ងៃទី ១០០ របស់យើងណាក្មេងឆ្កួត» សិស្សច្បងធ្វើជាសំឡក់បែបញញឹមដាក់ខ្ញុំ

«ទី១០០....??»

«ត្រូវហើយ នេះយើងស្គាល់គ្នាបាន ១០០ថ្ងៃហើយណា»

«ហើយ ហើយ យ៉ាងម៉េច....»

«យេហ្អា បងគិតថា...» គិតអីម៉េចមិននិយាយអោយចប់ហ្អាសិស្សច្បង....

«បងគិតថា បងស្រលាញ់យេ មែនទែនហើយ»

«......ខ្ញុំ...ខ្ញុំ»

«បងនិយាយមែនណាយេ បងមិនមែនចង់ធ្វើបាបអូននោះទេ»

«តាមពិតទៅបង មិនដែលចង់សងសឹកអីទេ អ្វីៗដែលបងធ្វើកន្លងមកគឺ គ្រាន់តែជាលេសប៉ុណ្ណោះ 

តាមពិតទៅ.....» សិស្សច្បងបញ្ចប់ប្រយោគត្រឹមនេះ ទាំងមុខក្រហម គួរអោយស្រលាញ់ដល់ហើយ....

«តែ...តែខ្ញុំមិនយល់ទេបងអន្ធិកា»

«តាមពិតបងចាប់អារម្មណ៏លើយេ តាំងពីថ្ងៃដែលយេស្តីអោយបងមុខគេឯងម្លេះ ហើយអារឿងសងសឹក
អីអស់នោះគ្រាន់តែជាលេសដើម្បីបងបានស្គាល់ និងនៅក្បែរអូនប៉ុណ្ណោះ» 
«ចុុះហេតុអីសិស្សច្បងចាំបាច់ធ្វើខ្ញុំម្លេះ និយាយត្រង់ៗក៏បាន» 
«គឺមកពីបងស្រលាញ់យេ ពេកហ្នឹងណា អ្នកណាអោយយើងពូកែឌឺពេកធ្វើអី បងក៏លេងតាមទៅ» 
«សិស្សច្បងហ្នឹងជើងល្អជាងគេទៀត តាមពិតទៅខ្ញុំក៏ ...ខ្ញុំក៏» ទប់ៗអាយេកុំមកអាសអីពេលនេះ..
«ហាសហាស បងដឹងណាថាយេ ក៏លួចស្រលាញ់បងដែរ ត្រូវអត់???»
«អ្នកណាថា សិស្សច្បងគិតតែម្នាក់ឯងហ្នឹង» ថាហើយថា អោយគេចាប់ទាល់តែបាន
«មិនបាច់កុហកទេបងដឹងទាំងអស់ហ្នឹង ហិហិ»
«គ្មានទេ កុំឈ្លក់វង្វេងនឹងខ្លួនឯងពេក» ហាសហាស អ្នកណាមិនចាប់អារម្មណ៏បើសង្ហាម្លឹងៗៗ....
«អូខេ អូខេ អត់ក៏អត់ទៅបងព្រមចាញ់ហើយ»
«..........»
«សុរិយេ ព្រមធ្វើ...សង្សាបងទៅណា»
«.........» ខ្ញុំនិយាយមិនចេញបានត្រឹមឈរស្ងៀម ទឹកភ្នែកហូរមកទាំងក្តីរំភើប មិននឹកស្មានថាមាន
កំលោះកំពូលសង្ហាបែបនេះមកសុំស្នេហ៏ ហាសហាស តែថាថាទៅ ខ្ញុំក៏មិនអន់ដែរ ទាំងស្អាត ទាំងគួរអោយ
ស្រលាញ់ ហើយរៀនពូកែទៀត....ហាហាហា
«សុរិយេ បងស្រលាញ់អូនព្រមធ្វើសង្សាបងទៅណា» បងអន្ធិកានិយាយទាំងហុចបាច់ផ្កាមអោយខ្ញុំ
 «តែ..តែថា...»
«ជឿបងទៅយេ អូនក៏ដឹងថាបងមិនដែលធ្វើបែបនេះដាក់អ្នកណាពីមុនមកទេ»
«ព្រមមិនព្រម? បើមិននិយាយទេ បងនឹង....» និយាយមិនទាន់ចប់ផងគាត់ក៏ស្ទុះមកថើបមាត់ខ្ញុំ
«អាក្រក់ណាស់សិស្សច្បង....»
«អ្នកណាអោយអូននៅស្ងៀមធ្វើអី ឬចង់អោយបងថើបទៀត»
« ១...២....មិនឆ្លើយបងថើបទៀតហើយណា....»
«ខ្ញុំ....ខ្ញុំ..ក៏ស្រលាញ់សិស្សច្បងដែរ...» លឺដូចនេះសិស្សច្បងញញឹមទាំងបិទមាត់មិនជិត ហើយទាញខ្ញុំ
អោបក្នុងទ្រូងគាត់យ៉ាងកក់ក្តៅនេះឬស្នេហ៌អារម្មណ៏ដែលពិបាកបរិយាយមានតែអ្នកដែលធ្លាប់ជួប
ប៉ុណ្ណោះដែលអាចយល់ច្បាស់ អរគុណណាស់សិស្សច្បងដែលផ្តល់ភាពកក់ក្តៅបែបនេះអោបខ្ញុំ.....
បន្ទាប់ពីហុចផ្កាអោយខ្ញុំហើយសិស្សច្បងក៏ លុកដៃយកចិញ្ចៀនមួយគូចេញពីក្នុងហោប៉ៅ មកពាក់
អោយខ្ញុំ...ហើយនិយាយមកកាន់ខ្ញុំ...
«នេះជាចិត្តបងនេះបងប្រគល់អោយយេ ហើយសន្យានឹងបងថាត្រូវថែរក្សាវាអោយល្អ លឺទេ?»
រ៉ូមេនទិកដល់ហើយសិស្សច្បង មានក្តីសុខម្ល៉េះទេ លោកអើយ....ខ្ញុំមិននិយាយបានត្រឹមងក់ក្បាល់
ទាំងញញឹម......
«សុរិយេ បងស្រលាញ់អូន»
«អន្ធិកា អូនក៏ស្រលាញ់បងដែរ» ហិហិ អៀនមាត់ណាស់លោកអើយ
បងអន្ធិកា ក៏ចាប់ផ្តើមថើបមាត់ខ្ញុំថ្នមៗ ហើយលើកបីខ្ញុំសំដៅទៅបន្ទប់សំរាកសំរាប់សិស្សហាត់ហែល
ទឹកប្រហែលជាដឹងហើយថាគាត់បីខ្ញុំទៅធ្វើអី តែលើកនេះមិនមែនដោយការបង្ខំទេ តែជាការផ្តល់ក្តី
ស្រលាញ់ដែលយើទាំងពីរ មានអោយគ្នាទៅវិញទៅមក ថាខ្ញុំចិត្តងាយក៏បាន តែបើអ្នកទាំងអស់គ្នា
ស្ថិតក្នុងដំណាក់កាលនោះ ពិតជាទប់អារម្មណ៏មិនបានដូចគ្នា អ្នកណាទ្រាំបាន បើបងអន្ធិកាកំពូល
សង្ហាយ៉ាងនេះ ហិហិ....ទៅដល់ក្នុងបន្ទប់ភ្លាម បងអន្ធិកាចាប់ផ្តើមថើបមាត់ កញ្ចឹងក ដៃរាវសព្វ
កន្លែងក្នុងរាងកាយខ្ញុំ ស្រៀវស្ទើរទ្រាំពុំបាន បន្ទាប់មកគាត់ក៏ចាប់ផ្តើមស្រាតខោលីអូរបស់ខ្ញុំចេញ​ពី
ខ្លួន ​ហើយ​ស្ទាប​អង្អែលលិង្គ​របស់​ខ្ញុំហើយ​បឺតជញ្ជក់​មាត់របស់ខ្ញុំ និងលិទ្ធសព្វសារពាង្គកាយ​របស់ខ្ញុំ 
សូម្បីតែរន្ធ​គូថធ្វើ​ឲ្យ​ខ្ញុំ​នេះ​ស្រៀវស្រាញពេញអស់អង្គប្រាណ រួមបញ្ចូលទាំងភាពក្តៅអន្ទះអន្ទែង បន្ទាប់
មកទៀត ​គេក៏ចាប់លិង្គមួយដៃពេញ យកទៅ​ជញ្ជក់​ឮសូរ​ជប់ៗ​តែ​ម្តង ​ទំនងដូច​ជាឆ្ងាញ់ណាស់​ហើយ
មើលទៅ ខ្ញុំបំរះ​ខ្លួនចុះឡើង​ដោយ​ភាព​ស្រៀវ​ស្រាញ លិង្គ​របស់​ខ្ញុំ​ស្ទើរតែ​ចេញ​ទឹកទៅហើយ។ ​ពេលនោះ
ខ្ញុំសម្លឹង​មើលទៅលិង្គរបស់គាត់ពេល​ខឹងទៅអីក៏ធំយ៉ាងនេះ​! ​គាត់ក៏បញ្ឈប់ ហើយទាញ
ស្រោមយកមកពាក់លើលិង្គរបស់​ខ្លួន​ ដែល​កំពុង​តែ​ខឹង​យ៉ាង​​រឹង​កំព្រឹសនោះ ពាក់ហើយគាត់ក៏ចាប់
ផ្តើមវាយប្រហារ​លើ​រន្ធ​​គូថ​​របស់​ខ្ញុំតែម្តង​។ ចំណែក​ឯខ្ញុំវិញឈឺ​ខ្លាំងណាស់ស្ទើរតែទ្រាំលែងបានទៅហើយ
 ក៏​ស្រែក​ឡើង​ថា អ្ហ៎ា! អ្ហ៎ា!…ឈឺណាស់ថ្នមៗ​បន្តិចទៅបង!
មិនយូរប៉ុន្មានសំលេងថ្ងូរកាន់តែឮឡើងៗ និង លឿនឡើងៗ អូយស្រួលណាស់ៗ!!! បងជិត
ចេញ​ហើយ អូយៗ!!!!!! ទីបំផុតគាត់កដល់គោលដៅបានដូចបំណង ហើយគាត់ថែមទាំងនិយាយ
ទៀតថា ពិតជាអស្ចារ្យ​ណាស់​។ លើកនេះជាក្តីសុខពិតៗ ដែលខ្ញុំមិនធ្លាប់ជួប ហើយវាក៏បានកន្លងផុត
ទៅយ៉ាងរហ័ស ប្រៀបដូចជាសុបិន្ត ដែលខ្ញុំមិនដែលនឹកស្រមៃដល់ថា ខ្លួនឯងហ៊ានធ្វើដល់់ថ្នាក់នេះ
យ៉ាងណា ខ្ញុំក៏ព្រមទទួលយកស្នេហានេះ ហើយសង្ឃឹមថាអ្វីៗនឹងល្អ ដូចដែលខ្ញុំបានគិត....អរគុណបង
អន្ធិកាដែលចូលមកក្នុងជីវិតខ្ញុំ ផ្តល់ក្តីស្រលាញ់អោយខ្ញុំ ទោះជាស្នេហាដែលអ្នកដ៏ទៃរើសអើង ....
មានត....


0