Monday, March 7, 2016
និពន្ធដោយ សុបិន្ត.
គ្រើង.....គ្រើង..... គ្រើង......
អូយ ..ថាហើយថា គ្មានអ្នកណាក្រៅពីបងអន្ធិកាទេ...គ្រាន់តែចុចលើកភ្លាម...
‹‹រវល់ធ្វើអី ម៉េចក្រលើកទូរស័ព្ទបងម៉េស???›› ...យើសលើកភ្លាមទេសនាភ្លែត...
‹‹កំពុងតែដើរទៅផ្ទះហ្នឹងណា ...នេះសិស្សច្បងរវល់ធ្វើអីទើបមិនឃើញមកថ្នាក់ខ្ញុំ???››
‹‹បងរវល់ហ្វឹកហាត់សិស្សថ្មីហ្នឹងណា ...›› បងអន្ធិកា និយាយមិនទាន់ចប់ផងខ្ញុំក៏ស្រែកកាត់...
‹‹សិស្សស្រី ឫប្រុស››.......នេះឆ្កួតហើយអាយេ ទៅសួរចឹងធ្វើអី....
‹‹អេ៎ អ៎េ....នេះចេះប្រច័ណ្ឌបងផងឥលូវ ហាសហាស››...បងអន្ធិកានិយាយសើចយ៉ាងស្រួល...
‹‹គ្មានទេកុំចេះតែនិយាយផ្តេសផ្តាស››
‹‹ហាសហាសហាស ...មិនបាច់អៀនទេបងដឹងណា››
‹‹ថាគ្មានទេ....››
‹‹អូខេ ..អូខេ..គ្មានក៏គ្មានទៅ ហាហា...តែចាំបងនៅមុខក្លោងទ្វាសាលាសិនណា..››
‹‹ចាំធ្វើអី ខ្ញុំត្រូវទៅផ្ទះហើយ...››
‹‹បងចង់ញាំុបាយជាមួយអូននោះអី...››
‹‹..........››
‹‹ណា ណា យេ ណា...ចាំបងសិនណា ចាំបងជូនទៅផ្ទះមិនអោយយប់ទេ...››
‹‹ក៏បាន..តែខ្ញុំត្រូវប្រញាប់ទៅផ្ទះវិញណា..›› លេងចរិកទៀតអាយេ តាមពិតនឹកគេសឹងអី...
‹‹បាទ...បាទបងដឹងហើយ ១០នាទីទៀតបងទៅដល់ហើយ..››
មិនដល់១០នាទីផង បងអន្ធិកាក៏មកដល់ព្រមជាមួយម៉ូតូធំរបស់គាត់ មើលទៅកាន់តែសង្ហាលោក
អើយ ប្រុសអីស្អាតអីស្អាតយ៉ាងនេះ....ទប់អារម្មណ៌អាយេ កុំអាសពេក...ហាហាហាស
‹‹ចាំបងយូរអត់យេ...សុំទោសណាបងរវល់ផ្លាស់អាវ..››
‹‹បាទ...មិនអីទេ...››
‹‹ឡើងម៉ូតូមកចឹង...ទៅញាំុបាយ››
‹‹ទៅញាំុនៅណាសិស្សច្បង???››
‹‹ជិតៗនេះទេ កុំភ័យបងមិនយកទៅរំលោភទេ បើអូនមិនព្រមនោះ...›› ហាសហាស អ្នកណាថាមិន
ព្រមនោះសិស្សច្បងកំពុងនឹកផង...
‹‹.......›› ខ្ញុំនៅអឹមអៀនមិនតប...
‹‹តោះឡើងមក កុំនៅធ្វើមុខក្រហមចឹង បងទ្រាំមិនបានឥលូវហើយ...››
មួយសន្ទុះក្រោយមក ខ្ញុំ និងសិស្សច្បងបានមកដល់ហាងបាយមួួយដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះខ្ញុំ
បន្ទាប់ញាំុបាយហើយ សិស្សច្បងក៏នាំខ្ញុំមកអង្គុយលេងនៅមាត់ទន្លេបន្តិចមុននឹងជូនខ្ញុំទៅផ្ទះវិញ
‹‹សិស្សច្បងខ្ញុំមានរឿងចង់ប្រាប់..››
‹‹រឿងអីយេ ...នេះព្រមអោយបង....មែន...ហិហិហិ...››
‹‹គោ ...សិស្សច្បងនេះអាក្រក់ណាស់...››
‹‹កុំខឹងៗ ..បងនិយាយលេងតើ...››
‹‹គឺចាប់ពីថ្ងៃស្អែកទៅ ខ្ញុំអត់មានពេលជួបសិស្សច្បងទេ...››
‹‹ហេតុអីយេ មានរឿងអី....???››
‹‹អត់ទេ គឺ...សប្តាហ៌ក្រោយដល់ពេលប្រលងសិស្សពូកែហើយ..ចឹងសិស្សដែលត្រូវទៅប្រលងទាំងអស់
ត្រូវរៀនគួរបន្ថែមទំរាំដល់ថ្ងៃប្រលង››
សាលាខ្ញុំតែងតែធ្វើចឹងមុនពេលប្រលងមួយអាទិត្យ តែសិស្សច្បងប្រាកដជាអត់ដឹងហើយ....
‹‹មួយអាទិត្យពេញ...???››
‹‹បាទ....››
‹‹ហើយនេះ អា..អាសន្ធិយា វាត្រូវរៀនជាមួយអូនដែរមែនទេ...››
‹‹ប្រហែលចឹងហើយ ....››
‹‹....›› បងអន្ធិកា នៅស្ងៀមមិនតប មួយសន្ទុះក្រោយទើបផ្តើមនិយាយ...
‹‹យេ សន្យាជាមួយបងរឿងមួយបានទេ...››
‹‹រឿងអីទៅសិស្សច្បង...???››
‹‹យេ...មិនត្រូវទៅនិយាយ ឫជិតស្និទ្ធជាមួយវាទេ បានអត់...???››
‹‹បានអត់យេ ..បងសុំណា យេក៏ដឹងថាបង និងវាមិនត្រូវគ្នា...››
‹‹តែ...តែ ...ហេតុអីខ្ញុំត្រូវគេចចេញពី បងសន្ធិយាដែរ សិស្សច្បង...››
‹‹គឺ..បងមិនទុកចិត្តវាទេ...បងខ្លាច....››
‹‹ខ្លាចអីសិស្សច្បង ....››
‹‹យេកុំខ្វល់អី ...គ្រាន់តែកុំទៅជិត និងនិយាយជាមួយវាទៅបានហើយ...››
‹‹......››
‹‹ណា យេណា បងសុំពិតមែនណា...››
‹‹បាន...តែសិស្សច្បងត្រូវប្រាប់ហេតុផលអោយខ្ញុំយល់សិន...››
‹‹ទុកពេលអោយបងសិនណាយេ...បងនឹងប្រាប់យេពេលក្រោយ....››
‹‹ចឹងបានពេលក្រោយចាំខ្ញុំឆ្លើយតបនឹងសិស្សច្បងដូចគ្នា...›› គ្រាន់តែលឺពាក្យនេះ មុខបងអន្ធិកា
ចាប់ផ្តើមប្រែជាខឹងភ្លាម តែគាត់បានត្រឹមនៅស្ងៀម មិនតប.....កើតអីចេះ ....ចេះងពីណាទៀត....
សិស្សច្បងគិតអីចេះពិបាកយល់ដល់ហើយ....
‹‹សិស្សច្បង ហេតុអីគ្រាន់តែហេតុផលប៉ុណ្ណឹងមិនអាចផ្តល់អោយខ្ញុំបាន...››
‹‹យេ មិនយល់ពីបងទេ....››
‹‹ហេតុអីក៏ថាខ្ញុំមិនយល់ពីសិស្សច្បង ...មានតែសិស្សច្បងទេ ដែលមិនយល់ពីខ្ញុំ...››
‹‹.......›› បងអន្ធិកា នៅស្ងៀមមិនតប....
‹‹សិស្សច្បងហេតុអីក៏បែបនេះ ហេតុអីក៏ជាខ្ញុំតែម្នាក់ដែលខំស្វែងយល់ពីសិស្សច្បងតែម្ខាង...ហេតុអី
ក៏សិស្សច្បងមិនព្យាយាមចូលមកជិត និងស្វែងយល់ពីអារម្មណ៌ខ្ញុំខ្លះផង...ហេតុអីមិនបើកចិត្តអោយ
ខ្ញុំយល់ច្បាស់ពីសិស្សច្បងផង...ហេតុអី....››
បងអន្ធិកានៅអង្គុយស្ងៀម មិនស្តីតបខ្ញុំមួយម៉ាត់ នេះខ្ញុំនិយាយជ្រុលពេកទេដឹង???
‹‹តោះ បងជូនយេទៅផ្ទះវិញ...››
‹‹សិស្សច្បង....›› និយាយមិនបានតែប៉ុណ្ណឹងគាត់ចាប់ទាញខ្ញុំឡើងម៉ូតូភ្លាម....
តាមផ្លូវទៅផ្ទះ សិស្សច្បងនៅស្ងៀមមិនមាត់មួយម៉ាត់ ខ្ញុំដូចជាមានអារម្មណ៌មិនល្អសោះ មិនដឹងថា
សិស្សច្បងកំពុងតែគិតពីអីខ្ញុំគ្រាន់តែនិយាយពីអារម្មណ៌ពិតរបស់ខ្ញុំឫវាធ្ងន់ធ្ងរខ្លាំងរហូតធ្វើអោយ
គាត់ខឹងទទួលយកមិនបាន...អាយេអើយ អាយេ...ធ្វើម៉េចល្អទៅ....
រវល់តែគិតភ្លេចខ្លួនមកដល់មុខផ្ទះបាត់ហើយ ....
‹‹ដល់ហើយយេ...››
‹‹បាទអរគុណ សិស្សច្បង....››
‹‹....›› មិនតប មិនតបមែន ...ចិត្តដាច់ណាស់....
‹‹សិស្សច្បង....›› បងអន្ធិកា មិនតបហើយ ជិះម៉ូតូទៅវិញធ្វើប្រងើយ....
យប់នោះមួយយប់ពេញ ខ្ញុំគេងមិនលក់សោះ នៅតែខ្វល់ចិត្តពីរឿងបងអន្ធិកា មិនឈប់ព្រោះគាត់
មិនដែលខឹងដល់ថ្នាក់នេះសោះ នៅតែគិតពីពាក្យដែលខ្ញុំបាននិយាយថាអោយគាត់....
មួយសប្តាហ៌កន្លងទៅយ៉ាងពិបាកសំរាប់ខ្ញុំ ព្រោះសិស្សច្បងមិនទាក់ទងមកខ្ញុំសោះ នេះថ្ងៃស្អែកជាថ្ងៃ
ប្រលងហើយ...រៀនក៏មិនចូល...នេះខ្ញុំវក់នឹងស្នេហាដល់ថ្នាក់នេះ....
ពេលកំពុងដើរចេញទៅផ្ទះស្រាប់តែឃើញបងសន្ធិយា កំពុងអង្គុយនៅគៀនក្លោងទ្វាសាលា...
មួយសប្តាហ៌នេះខ្ញុំ និងបងសន្ធិយាហាក់មានភាពស្និទ្ធិស្នាលគ្នាខ្លាំង មិនដឹងជាយ៉ាងម៉េចបងសន្ធិយា
ដូចជាព្យាយាមចូលមកស្និតនឹងខ្ញុំយ៉ាងចម្លែក ទាំងរឿងដែលគាត់ត្រូវបងអន្ធិកាវាយ ក៏គាត់មិន
ដែលរំលឹកសោះ ...
មានតភាគបញ្ចប់...
Subscribe to:
Post Comments (Atom)
ញមសុំណាបង កុំឲ្យរឿងបញ្ចប់ដោយការឈឺចាប់ព្រោះវាពិបាកទប់អារម្មណ៍ណាស់ ដោយញមជាមនុស្សពូកែដាក់អារម្មណ៍ផង ច្បាស់ជាខឹងដាច់ក្បាលដាច់កន្ទុយជាមិនខាន អានរឿងមុនឆេះដុម២-៣ង៉ៃ ស្អប់តួទៀត
ReplyDelete