ពេលវេលាពិតជារហ័សណាស់ ធ្មេចបើកៗ មួយអាទិត្យកន្លងផុតទៅយ៉ាងឆាប់ ជាពេលវេលានៃក្តីសុខ
នៃស្នេហាដែលខ្ញុំមិនធ្លាប់ទទួលពីមុនមក..... អាចថាជាស្នេហ៍ដំបូងក៏បានព្រោះមិនដែលមានប្រុស
ស្រលាញ់ផង ហិហិហិ....ចាប់តាំងពីថ្ងៃដែលបងអន្ធិកា បានសារភាពរឿងរ៉ាវគ្រប់យ៉ាង និងយើងទាំង
ពីរក៏ព្រមរាប់អានគ្នាជាសង្សាស្របច្បាប់ ហាហាហាស ពីមនុស្សម្នាក់ដែលខ្ញុំធ្លាប់ស្អប់ គិតថាជាមនុស្ស
អាក្រក់រកលេខដាក់គ្មាន បែរប្រែមកជាមនុស្សដែលផ្តល់ភាពកក់ក្តៅ ផ្តល់ក្តីស្រលាញ់ និងការយក
ចិត្តទុកដាក់ចំពោះខ្ញុំទៅវិញ សាកគិតមើលថា ខ្ញុំមានអារម្មណ៌បែបណា??? ....អារម្មណ៌រំភើប
ត្រេកអរ លាយឡំនឹងកង្វល់ក្នុងចិត្តហាក់និយាយមិនត្រូវ មិនដឹងថាត្រូវប្រឈមមុខនឹងអ្វីខ្លះ
នៅពេលខាងមុខ .....តើត្រូវប្រឈមមុខនឹងគ្រួសារ មិត្តភក្តិ និងមនុស្សនៅជុំវិញខ្លួនយ៉ាង
ម៉េចសម.....តែថ្ងៃនេះខ្ញុំបានគិតច្បាស់ហើយថា ត្រូវតែយករឿងខ្ញុំ និងបងអន្ធិកា ប្រាប់អាដេត
អោយវាដឹង វាជាមិត្តជិតស្និទ្ធតែម្នាក់ដែលខ្ញុំមាន ព្រោះខ្ញុំ និងវារៀនជាមួយគ្នាតាំងពីបឋម រហូត
ដល់វិទ្យាល័យ យ៉ាងហោចណាស់ត្រូវប្រាប់វាអោយយល់ពីខ្ញុំ....
ខ្ញុំបានតាំងចិត្តហើយថាត្រូវប្រាប់វាថ្ងៃនេះ ពេលនេះហើយ ហាសហាស....
‹‹អាដេតហ្អា...›› ខ្ញុំព្យាយាមនិយាយជាមួយពេលវារៀបចំទៅផ្ទះ...
‹‹ថីហែងហា៎ អាយេ??? ហែងអត់ទៅផ្ទះទេអី???›› វាសួរដោយប្លែកព្រោះសិស្សក្នុងថ្នាក់ទៅផ្ទះចង់អស់
‹‹អញ់ មានរឿងចង់និយាយជាមួយហែង››
‹‹រឿងស្អីហែងហ្អា???››
‹‹គឺ....គឺអញ់.....›› ហ្អើយនិយាយមិនចេញទេរើយ...
‹‹រឿងហែងមានស្នេហាហ្នឹងមែន???›› អាដេតសួរដោយសំឡក់មកខ្ញុំ ហើយចុះវាដឹងរឿងមកពីណា....
‹‹ហែងដឹងពីណា អាដេត....››
‹‹ហែងគិតថាអញ់ភ្លឺមែន អាមោកយេ...›› ហើយហែងមកនៅក្នុងពោះអញ់ពីកាលអាមោក ដេត...
‹‹......››
‹‹អញ់ស្គាល់ហែង ៨ឆ្នាំហើយ រឿងអីអញ់មិនដឹងហែងគិតអីនោះ›› អូយរំភើបណាស់អាពួកម៉ាក់...
‹‹មិនមែនត្រឹមតែអញ់ទេ ដែលដឹងថាហែង និងសិស្សច្បងស្រលាញ់គ្នា អញ់ថាសិស្សថ្នាក់យើងក៏គេ
សង្ស័យដែរហ្អា បើហែង និងអាសិស្សច្បងមួយនោះ ស្អិតជាប់គ្នាដូចស្ករ និងស្រមោចចឹងនោះ›› .....
អូយស្លាប់ហើយខ្ញុំ....
‹‹ចុះហែង ដឹងថាអញ់ស្រលាញ់ប្រុសដូចគ្នាពេលណា....››
‹‹ហែងគិតម៉េចពីអញ់ អាដេត›› អាដេត អង្គុយស្ងៀម មួយសន្ទុះមុននឹងតបមកខ្ញុំវិញ...
‹‹មានតែហែងទេ ដែលមិនចាប់អារម្មណ៌ពីអញ់ ចរិតហែងម៉េច អញ់មិនដឹងនោះ››
‹‹ចុះហែងមិនស្អប់អញ់ទេ អាដេត ដែលអញ់ជាខ្ទើយ...››
‹‹ចុះហែងមានធ្វើអីខុស ចំពោះអញ់អត់›› ខ្ញុំមិនតប បានត្រឹមគ្រវីក្បាលបញ្ជាក់ប្រាប់វា...
‹‹ចុះរឿងអីអញ់ត្រូវស្អប់ហែង បើអញ់មានតែហែងហ្នឹងដែលអញ់ទុកចិត្ត››
‹‹ចឹងហែងនៅរាប់អានអញ់ដូចមុនទេ›› ខ្ញុំធ្វើជាសួរវាបញ្ជាក់...
‹‹អាមោកអោយអញ់ និយាយប៉ុន្មានដងទៀត››...
‹‹អញ់ដឹងថាហែងស្រលាញ់ប្រុសដូចគ្នាតាំងពីរៀនបឋមម៉េស..›› អូយខ្មាស់វាណាស់លោក នេះវាដឹង
រឿងសំងាត់ឯងតាំងពីយូរហើយហ្នឹង ...គិតៗទៅវានិយាយត្រូវណាស់វា ដឹងរឿងខ្ញុំស្ទើរតែទាំងអស់ តែ
ខ្ញុំវិញ មិនដែលចាប់អារម្មណ៌នឹងវាសោះ ...Sorry អាពួកម៉ាក់ចាប់ពីថ្ងៃនេះទៅអញ់សន្យាថាធ្វើល្អ
ដាក់ហែងអោយបានច្រើន....
‹‹អាយេ អាយេ....ចុះហែងអាល័យភ្លឹកអីហ្អា››
‹‹អូ៎ ..អ៎ូ អញ់រំភើបចិត្តពេកហ្នឹងហ្អា...››
‹‹តែថ្ងៃក្រោយតាហែងហ៊ានមានរឿងលាក់អញទៀត អញ់លែងលេងចូលហែងហើយវើយ›› អាដេតធ្វើ
ជានិយាយលឺៗ ហើយធ្វើមុខឌឺសើចមកខ្ញុំ គួរអោយស្រលាញ់តើអាដេត ហិហិហិ...
‹‹អឺ អញ់លែងហ៊ានហើយ....›› ធូរទ្រូងណាស់លោកអើយដែលវាមិនប្រកាន់...
‹‹តោះទៅផ្ទះ អាដេត....››
‹‹អត់ទេ ...ហែងត្រូវប៉ាវអញ់សុីប្រហិតសិន ជាការលុបលាងទោស...››
‹‹ហាសហាស អឺ ហែងចង់សុីប៉ុន្មានក៏បានដែរ ចាំអញ់ចេញ...››
‹‹ចេញលុយ មិនមែនចេះទេអាក្យេ›› ឆ្លៀតឱកាសណាស់ហែង អាក្តេត...តែមិនអីទេដើម្បីហែង...
‹‹តោះចឹង គេទៅផ្ទះអស់ហើយ›› ខ្ញុំ និងអាដេតក៏នាំគ្នារៀបចំកាតាប ចេញទៅ....
ក្រោយខ្ញុំ និងអាដេតញាំុប្រហិតរួចហើយ ក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន...ដើរមកជិតដល់មាត់
ទ្វារបងសាលាក៏ស្រាប់តែ ជួបបងសន្ធិយា កំពុងអង្គុយនៅលើបង់គៀនបណ្ណាល័យម្នាក់ឯង ....ចាប់
តាំងពីថ្ងៃមានរឿងនោះមក ខ្ញុំមិនដែលបានជួបគាត់សោះ ចង់សុំទោសក៏មិនហ៊ាន មិនដឹងថាបង
សន្ធិយា និងបងអន្ធិកា ធ្លាប់មានរឿងអីខ្លះនឹងគ្នា បានជាស្អប់គ្នាដល់ថ្នាក់នេះ ហើយតើខ្ញុំគួរចូល
ទៅសុំទោសគាត់ ឫអត់? តើត្រូវធ្វើយ៉ាងម៉េចនៅមុខគាត់ ....ហ្អើយ...ចុុះបើគាត់សួររឿងខ្ញុំ និងបង
អន្ធិកា តើត្រូវឆ្លើយយ៉ាងម៉េច ?? ពិបាកម្លេះលោកអើយ ចាំលើកក្រោយចុះ ក្រែងមានភាពក្លាហាន
ជាងនេះអាយេ....ទៅផ្ទះៗ...
‹‹សុរិយេ...›› អើយសំលេងនេះដូចជា....
‹‹សុរិយេ ម៉េចចាំបាច់គេចពីបង...›› បាទច្បាស់ណាស់ គ្មានសំលេងអ្នកណាទេ គឺបងសន្ធិយានេះឯង..
‹‹ខ្ញុំ...ខ្ញុំ...អត់បានគេចទេ...››
‹‹ចុះឃើញបងហើយ ហេតុអីចាំបាច់ដើរវៀង...›› បងសន្ធិយា និយាយព្រមទាំងអោនមុខចុះ...
‹‹សិស្សច្បង ...អោយខ្ញុំសុំទោសផងរឿងថ្ងៃមុននោះ››
‹‹ព្រោះតែខ្ញុំទើបសិស្សច្បងត្រូវ បងអន្ធិកាវាយ...››
‹‹មិនអីទេ បងធ្លាប់ហើយ....›› បងសន្ធិយា តបមកខ្ញុំទាំងទឹកមុខស្រពោន...
‹‹តែសិស្សច្បងច្បាស់ជាខឹងខ្ញុំខ្លាំងណាស់ហើយ...››
‹‹អត់ទេ ...បងទៅវិញទេដែលខឹងនឹងបង...››
‹‹រឿងអីដែលខ្ញុំត្រូវខឹងនឹងសិស្សច្បងនោះ...ចុះមុខសិស្សច្បងនៅឈឺ ឫអត់??››
‹‹មុខបងលែងអីហើយ យេកុំបារម្មណ៌អី››
‹‹ចុះថ្ងៃនោះសិស្សច្បងថាមានរឿងចង់និយាយជាមួយខ្ញុំនោះអី››
‹‹អ៎ូ ...រឿងនោះលែងសំខាន់ទៀតហើយ...ព្រោះពេលនេះយេ...››
‹‹ហេតុអីសិស្សច្បង ពេលនេះខ្ញុំយ៉ាងម៉េច???›› បងសន្ធិយា និយាយអីប្លែកៗ...
‹‹យេ យេ និងអន្ធិកាកំពុងទាក់ទង គ្នាមែនទេ???›› អូយសូម្បីសិស្សច្បងក៏ដឹងរឿងនេះដែរ...
‹‹ហេតុ ហេតុអីសិស្សច្បងដឹងរឿងនេះ››
‹‹ដឹងត្រឹមថាបងដឹងទៅបានហើយ ...បងគ្រាន់តែចង់អោយយេ គិតអោយច្បាស់ ស្គាល់អន្ធិកា
អោយច្បាស់ជាងនេះ គេអាចមិនដូចជាអ្វីដែលយេ បានឃើញពេលនេះ››
‹‹សិស្សច្បងនិយាយនេះ បានន័យថាម៉េច???››
‹‹បងមិនចង់និយាយអ្វីពេលនេះទេ ទុកអោយពេលវេលា ជាអ្នកប្រាប់យេចុះ››
‹‹....›› បង្ហើបធ្វើអីសិស្សច្បង បើមិនប្រាប់ដដែល...ហ្អើយ
‹‹យេ យេ ...គិតដល់ណាហើយហ្នឹង??›› ខ្ញុំមិនតប ត្រឹមគ្រវីក្បាលញញឹមទាំងអារម្មណ៌គិតដល់សំដីគាត់
‹‹យេ ត្រូវតែប្រយ័ត្នចំពោះ អន្ធិកា បន្តិច...›› ប្រយ័ត្ន ??? នេះមានរឿងអីទឿតហើយអាយេ...
‹‹....សិស្សច្បង...››
‹‹ប៉ុណ្ណឹងហើយយេ បងទៅសិនហើយ ចាំជួបគ្នាអាទិត្យក្រោយ ពេលរៀនត្រៀមប្រលងសិស្សពូកែណា››
‹‹បាទ....សិស្សច្បង..››
និយាយចប់សិស្សច្បងក៏ដើរចេញទៅបាត់ ....ហើយនេះមានរឿងអីទៀតហើយ នៅសុខៗ ហេតុអីសិស្ស
ច្បងនិយាយពាក្យអស់ទាំងនេះចេញមក ហេតុអីក៏មិនប្រាប់ត្រង់ៗ មានរឿងអីរវាងអ្នកទាំងពីរនេះ
អោយប្រាកដ...???
គ្រើង .....គ្រើង......
ហើយអ្នកណាតេ មករកអីកំពុងវិលវល់ផង....
មានត...
No comments:
Post a Comment