និពន្ធដោយសុបិន្ត.
ថ្ងៃនោះស្ទើរតែពេញមួយថ្ងៃនៅក្នុងម៉ោងរៀន ខ្ញុំហ៊ានប្រាប់តែម្តងថាជាថ្ងៃដំបូង… ថ្ងៃដំបូងពិតមែនដែលខ្ញុំអង្គុយរៀនមិនដឹងរឿង។ ក្នុងចិត្តគិតនេះគិតនោះជាប់រហូត គឺគិតតែរឿងរបស់បងអន្ធិកាមិនឈប់… ថាគាត់មានអារម្មណ៍យ៉ាងណាជាមួយខ្ញុំឲ្យប្រាកដទៅ? ឬមួយចង់គិតលេងសើចឬក៏ធ្វើអ្វីជាមួយខ្ញុំបន្ត? តែភាគច្រើនខ្ញុំចូលចិត្តគិតចូលមកខាងខ្លួនឯងច្រើនជាង ថាបងអន្ធិកាពិតជាមិនមកសម្តែងធ្វើជាមានអារម្មណ៍ល្អជាមួយយើងទេ តែក៏មិនប្រមាទព្រោះខ្ញុំក៏ធ្លាប់ទទួលរឿងអាក្រក់ៗពីគាត់ច្រើនមកហើយដែរ ធ្វើឲ្យមិនសូវទុកចិត្តពេញមួយរយ។
ក្រោយពេលចេញពីរៀន ខ្ញុំក៏ឡើងទៅអង្គុយធ្វើកិច្ចការសាលា នៅលើបណ្ណាល័យដូចរាល់ថ្ងៃ។ មិនមែនព្រោះបងអន្ធិកាប្រាប់ទើបខ្ញុំមករង់ចាំគាត់នោះទេ តែវាជាទម្លាប់ទោះបីជាថ្ងៃណាលោកប៉ាមិនមកទទួលហើយខ្ញុំត្រូវត្រលប់ទៅផ្ទះវិញដោយខ្លួនឯងក៏ដោយ ក៏ខ្ញុំមកអង្គុយនៅទីនេះរហូតដល់ម៉ោងបួនកន្លះទើបត្រលប់ទៅផ្ទះ។
ថ្ងៃនោះហាក់ដូចជាមិនបានអានមេរៀន ឬក៏ធ្វើកិច្ចការគ្រូអ្វីបន្តិចសោះ ចិត្តចេះតែនៅមិនស្ងប់ម្យ៉ាងដូចប្រាប់អ៊ីចឹងថ្ងៃនេះរៀនមិនដឹងរឿងអីសោះ ខ្ញុំក៏អង្គុយគិតនេះគិតនោះនៅត្រង់ហ្នុងទៅរឿយៗរហូតម៉ោង៤ជាងទេដឹង សំឡេងទូរស័ព្ទក៏លាន់ឡើង តែលើកនេះជាលេខទូរស័ព្ទដៃ ខ្ញុំគិតថាច្បាស់ជាបងអន្ធិកាប្រាកដណាស់។ ខ្ញុំក៏ចុចទទួលធម្មតា… គាត់ពិតមែន ស្មានអីដែលខុស!^^៖
«សុំទោសណា… ពេលនេះកំពុងចាំបងនៅលើបណ្ណាល័យមែនទេ?»
«ទេ!» ខ្ញុំតប។
«ទេហ្នឹង បានន័យថាម៉េច?… អត់នៅលើបណ្ណាល័យទេអ៊ីចឹង?» គាត់សួរដោយចាប់ផ្តើម តម្លើងសំឡេងធំ។
«អត់ទេ! ដែលខ្ញុំថាទេនេះគឺមិនបានន័យថាខ្ញុំមិនបាននៅលើបណ្ណាល័យនោះទេ តែទេព្រោះខ្ញុំមិនបានចាំបង!» ខ្ញុំនិយាយផ្គឺនទៅគាត់វិញយ៉ាងស្រស់ ហេះហេ^Q^…។
បងអន្ធិកាសើចហើយក៏និយាយបែបអស់សំណើចចេញមកថា៖
«យើងនេះឌឺឆ្ងាញ់ពិតមែន!» ហើយគាត់ក៏និយាយត «អឺ… គឺពេលនេះបងនៅឯស្រះហែលទឹក! បងជាប់រវល់បង្រៀនពួកប្អូនៗនៅខាងក្រៅ មករកបងនៅទីនេះបានទេ?»
អឺ… កម្មមែន! (>.<)!! ជាប់រវល់បង្រៀនហែលទឹកក៏មិនព្រមប្រាប់ បណ្តោយឲ្យគេនៅរង់ចាំ!… អឺ… ឈប់សិន! ឈប់សិន! មិនមែនអ៊ីចឹងទេ កុំប្រញាប់យល់ច្រឡំ!! \(O.O)/ គឺបណ្តោយឲ្យខ្ញុំអង្គុយធ្វើកិច្ចការសាលាលើបណ្ណាល័យតែម្នាក់ឯង បើកុំអីត្រលប់ទៅផ្ទះតាំងពីយូរ! ហិហិហិ… នៅនិយាយធ្វើគ្រាន់បើទៀត! ^ / / / ^ តាមពិតទៅខ្ញុំពិតជារង់ចាំគាត់មែន! ឃើញទេ? ^_^;
ខ្ញុំក៏មិនដឹងពីអារម្មណ៍ខ្លួនឯងដូចគ្នា! សង្ស័យចង់ជួបប្រឈមមុខ នឹងចរិតឌឺពូកែរករឿងរបស់គាត់ទេដឹង? ខ្ញុំប្រហែលជាលួចជាប់ចិត្តតិចៗស្អិតទ្រូងតួចៗហើយ! អិអិ..អិអិ… ស្រលាញ់គេងាយដល់ហើយញ៉ុម! កម្មពៀរពិតមែន!! (_ _*)
ខ្ញុំតបទៅបងអន្ធិកាថា៖
«ចាំថ្ងៃក្រោយចុះ នេះល្ងាចណាស់ហើយ ខ្ញុំត្រលប់ទៅផ្ទះវិញល្អជាង!» កាច់ឫកកាច់រាងណាស់អានេះ! O_<
«យេ កុំឲ្យសោះណ៎ា! ភ្លេចហើយឬថាបងគឺជាអ្វី?~(>.,<)~» គាត់និយាយកាត់សម្តីខ្ញុំសំឡេងធំ «មកឥឡូវនេះភ្លាម បងបញ្ជា! កុំធ្វើឲ្យខឹងឲ្យសោះណា៎ ភ្លេចហើយឬថាបើខឹងនឹងត្រូវជួបអ្វី? អូខេណ៎ា បងនៅរង់ចាំទីនេះ ប្រញាប់មកឲ្យលឿនៗ!»
និយាយចប់ក៏ដាក់ទូរស័ព្ទចុះភ្លាម! គ្មានសុជីវធម៌ជាមួយខ្ញុំពីរដងហើយណ៎ះ ចំពោះការដែលដាក់ទូរស័ព្ទចុះដោយអត់ក្បាលអត់កន្ទុយបែបនេះ! \(^A^)/ តាមពិតក្នុងជម្រៅចិត្តរបស់ខ្ញុំ មិនបានបដិសេធស្រាប់ទៅហើយក្នុងការដែលទៅរកគាត់នោះ គ្រាន់តែធ្វើជាមាត់គ្រាន់បើប៉ុណ្ណឹងឯង^Q^។
មិនលើសពី១០នាទីខ្ញុំក៏ទៅដល់ស្រះហែលទឹក។ ពេលទៅដល់ធ្វើព្រងើយៗមិនបានធ្វើជាមកតាមពាក្យបញ្ជាអ្វីទេព្រោះខ្ញុំមានមន្ទិលសង្ស័យថា គាត់ប្រហែលជាកំពុងលួចមើលខ្ញុំពីកន្លែងណាមួយនៅម្តុំៗនេះហើយ។ ពេលកំពុងដើរចូលទៅស្រាប់តែខ្ញុំបានជួបនឹងបងសន្ធិយា។ សុំនិយាយបើកវង់ក្រចកពីបងសន្ធិយាបន្តិចចុះ! បងសន្ធិយារៀននៅថ្នាក់ទី១១ដូចបងអន្ធិកាដែរ តែនៅថ្នាក់គណិតវិទ្យាដូចខ្ញុំ។ គាត់ជាសិស្សដែលរៀនពូកែក្នុងលំដាប់លើគេទាំងអស់ ជាសិស្សតំណាងឲ្យសាលាទៅប្រកួតប្រជែងប្រលងមុខវិជ្ជាផ្សេងៗច្រើនលើកច្រើនសាមកហើយ ជាពិសេសគណិតវិទ្យា។ គាត់ពូកែគណិតវិទ្យាខ្លាំងណាស់ ខ្ញុំសុំទទួលស្គាល់ថាគាត់ពិតជាពូកែមែន។ ខ្ញុំធ្លាប់ទៅប្រលងជាមួយគាត់ច្រើនលើកមកហើយដែរតែខ្ញុំប្រលងថ្នាក់មធ្យមសិក្សាបឋមភូមិ ឯគាត់ប្រលងថ្នាក់មធ្យមសិក្សាទុតិយភូមិ។ ប៉ុន្តែបើសួរថាខ្ញុំស្និទ្ធស្នាលនឹងគាត់ឬទេ? សុំតបថាមិនបានស្និទ្ធស្នាលសោះ ព្រោះគាត់ជាមនុស្សស្ងប់ស្ងាត់មិនសូវមាត់ក ឬជជែកលេងជាមួយនរណាទេបើមិនធ្លាប់ស្គាល់គ្នា គឺដូចខ្ញុំអ៊ីចឹង! ដល់ពេលស្ងាត់និងស្ងាត់ជួបគ្នាក៏ទៅជាស្ងៀមឈឹងអ៊ីចឹងទៅ! តែក៏និយាយរកគ្នាតាមបែបសុជីវធម៌ខ្លះដែរពេលទៅប្រលងជាមួយគ្នាម្តងៗ។
បងសន្ធិយាចូលមកនិយាយរាក់ទាក់នឹងខ្ញុំ៖
«ម៉េចហើយ ត្រៀមខ្លួនទៅប្រលងហើយឬនៅ?»
នៅសល់តែពីរអាទិត្យទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃដែលខ្ញុំត្រូវទៅប្រលងគណិតវិទ្យាហើយ គឺជាការប្រលងជម្រុះសិស្សពូកែថ្នាក់ខេត្តនៅក្នុងសាលារៀនមួយ។
«នៅមិនទាន់បានត្រៀមផង ម្យ៉ាងនៅមានមេរៀនខ្លះក៏មិនទាន់យល់។»
«បើអ៊ីចឹងមានអីមិនយល់ត្រង់ណាអាចសួរបងបានណ៎ា!»
«បាទ! អរគុណបង ចាំមើលខ្ញុំត្រលប់ទៅអានខ្លួនឯងម្តងទៀតសិនល្អជាង បើនៅតែមិនយល់ខ្ញុំច្បាស់ជាមករំខានបងមិនខានទេ!»
គាត់ក៏ប្រាប់ទៀតថាបើមិនយល់ត្រង់ណាឲ្យមកសួរបានគ្រប់ពេល។ ខ្ញុំក៏អរគុណគាត់ រួចក៏សុំខ្លួនចូលទៅក្នុងស្រះហែលទឹក។ បងសន្ធិយាប្រហែលជាឆ្ងល់ហើយទើបសួរខ្ញុំថា៖
«មកទីនេះធ្វើអី? មកហែលទឹកឬ?»
«អត់ទេ! មិត្តភក្តិណាត់មកនិយាយគ្នាបន្តិចបន្តួច។»
«មកជជែកគ្នានៅស្រះហែលទឹកអ៊ីចឹងឬ?» គាត់បន្តសួរដោយសង្ស័យ។
ខ្ញុំក៏មិនដឹងថានិយាយកែខ្លួននឹងគាត់ថាម៉េច ក៏និយាយកាត់សម្តីគាត់ប្តូររឿងឲ្យគាត់ភ្លេចទៅវិញថា៖
«ចុះបងយាត្រលប់ទៅផ្ទះវិញយ៉ាងម៉េច?»
«ជិះរ៉ឺម៉កឌុបទៅ!»
«អ៊ីចឹងបងប្រញាប់ទៅចុះ ប្រយ័ត្នទៅដល់ផ្ទះយឺត នាំឲ្យខាតពេលវេលាមើលរំឭកមេរៀន គណិតវិទ្យាដែលត្រូវត្រៀមប្រលងផង។»
ទីបំផុតគាត់ក៏សុំខ្លួនទៅ… ហ៊ឺយ! ខ្ញុំនេះបានធូរទ្រូងខ្លាំងមែនទែនទម្រាំតែរកលេសកែស្ថានការណ៍ឲ្យបងយាត្រលប់ទៅផ្ទះបាន…
ស្អីគេនៀកកក… ម៉េចក៏ស្មុគស្មាញយ៉ាងនេះហ្ន៎ គ្រាន់តែមករកអាបងអន្ធិកាឆ្កួតៗម្នាក់នេះ!!! YAY!
ក្រោយពីបងសន្ធិយាត្រលប់ទៅ ខ្ញុំក៏ចូលទៅខាងក្នុងតែធ្វើខ្លួនមិនចុះនឹងគេសោះ ព្រោះម្នាក់ៗសុទ្ធតែស្លៀកពាក់ឈុតហែលទឹកទាំងអស់ ចម្លែកតែខ្ញុំដែលស្លៀកពាក់ឯកសណ្ឋានសិស្ស។ ចិត្តមួយគិតថាចង់ឡើងទៅលើបន្ទប់ហ្វឹកហាត់ល្អទេ? តែលុះគិតម្តងទៀតគឺ… មិនបានទេ! ធ្វើអ៊ីចឹងនាំតែបងអន្ធិកាបានចិត្តថាយើងឡើងទៅរកគាត់! គិតដូច្នេះស្រេច ខ្ញុំក៏ដើរចូលទៅអានកាសែតក្នុងបន្ទប់អង្គុយលេង… តែមិនដឹងជាឆ្កួតអីឲ្យតែដល់ស្ថានការណ៍បែបនេះពេលណាតែងតែឈឺនោមជានិច្ច នេះបានចំកម្ម!! TT///TT រអ៊ូចប់សព្វគ្រប់ខ្ញុំក៏ដើរចូលទៅនោមក្នុងបន្ទប់ទឹកខាងក្នុង។
បន្ទប់ទឹកនៅទីនោះរាងសើមៗបន្តិច ងងឹតដូចមេឃស្រទុំហើយមិនសូវមានមនុស្សទេ បែបដូចនេះគ្រប់តែកន្លែងហើយ ព្រោះជាបន្ទប់ទឹករបស់ស្រះហែលទឹក។ ថ្ងៃនោះខ្ញុំមិនបាននោមនៅកន្លែងថូនោមទេគឺបានតាំងចិត្តទុករួចហើយ… មិនប្រាកដដែរ… ព្រោះតាំងពីថ្ងៃនោះមក(ថ្ងៃដែលខ្ញុំភ្លាត់ស្នៀត^^) ខ្ញុំក៏ទទួលអារម្មណ៍ខ្លាចៗហើយត្រូវតែប្រយ័ត្នប្រយែងទាំងអស់ ម្យ៉ាងនៅទីនេះទៀតកាន់តែធ្វេសប្រហែសមិនបានឡើយ! ខ្ញុំច្បាស់ក្នុងចិត្ត១០០%តែម្តងថា បងអន្ធិកាពិតជានៅក្នុងបរិវេណដែលខ្ញុំនៅនេះមិនលើសពី១០០ម៉ែត្រយ៉ាងប្រាកដ! ខ្ញុំពិតជាមិនរើសកន្លែង ដែលប្រថុយនឹងគ្រោះថ្នាក់បែបនោះទៀតទេ! (>,<)
ខ្ញុំដើរចូលទៅនោមក្នុងបង្គន់ ដោយរើសបន្ទប់ដែលនៅដំបូងគេតាមទម្លាប់ ហើយក៏ឈរនោមតាមធម្មតា។ ប្រាប់តាមត្រង់ចុះថា ពេលនោះខ្ញុំមិនបានគិតខ្វល់អ្វីទាំងអស់ ព្រោះមិនបាននោមនៅខាងក្រៅ ឯចិត្តមួយទៀតក៏គិតថា បងអន្ធិកាប្រហែលជាកំពុងបង្រៀនក្មេងហែលទឹកនៅឯស្រះហើយ ទើបមិនបាននឹកពិភាល់។
នោមរួចកាលណាខ្ញុំក៏បើកទ្វារចេញមក។
នៅមានភាគបន្ត…
No comments:
Post a Comment