Sunday, February 28, 2016

ផ្តើមដោយស្អប់បញ្ចប់ដោយស្រលាញ់ ភាគ8






និពន្ធដោយ សុបិន្ត.


ខ្ញុំ​ភ្ញាក់​ព្រើត​ញ័រ​អស់​ទាំង​ខ្លួន គិត​នៅ​ក្នុង​ចិត្ត​ថា​​ ថ្ងៃ​នេះ​ស៊យ​ហើយ​ខ្ញុំ Y.Y! ចុះ​បង​អន្ធិកា​​គាត់​ដឹង​ថា​ខ្ញុំ​នៅ​ទី​នេះ​ដោយ​របៀប​ណា? បន្ទាប់​ពី​នោះ​គាត់​ក៏​ដើរ​​មក​​អង្គុយ​​ជិត​ខ្ញុំ​ ហើយ​ក៏​សើច​​​​បែប​អស់​សំណើច​​​នឹង​ខ្ញុំ​ដែលការ​ពិត​អ្នក​​ជា​ក្របី​គឺ​ជា​រូប​​ខ្ញុំ​សោះ!
          ​«​ខ្លាច​​រហូត​​​​ផ្លាស់​កន្លែង​មក​​សម្ងំ​អង្គុយ​​នៅ​ទី​នេះវិញ​​​​​​ហ្ន៎… ហ៊ឹះ!»​
          គាត់​និយាយ ហើយ​ខ្ញុំ​ក៏​​តប​​ទៅ​វិញ ​​ដោយ​អារម្មណ៍​មិន​សូវ​នៅ​នឹង​ខ្លួន​ប៉ុន្មាន​ទេ​​ មាត់​និយា​យ​ទាំង​​ញ័រ​ទទ្រើក​។​​​
          «​នរ​ណា​ថា​ខ្ញុំ​ខ្លាច​បង​ឯង?… ខ្ញុំ​គ្រាន់​តែ​មក​អង្គុយ​នៅទី​នេះ… ព្រោះ… ​ព្រោះមាន​​ខ្យល់​អាកាស​​​​ល្អ​​ជាង​កន្លែង​មុន​ប៉ុណ្ណោះ!»
          ស្តាប់​មើល​ចុះ ខ្ញុំ​ឆ្លើយ​ដូច​ក្របី​ពិត​មែន T-T ។ បង​អន្ធិកា​ក៏​ធ្វើ​មុខ​កំប្លែង​​ៗ​ ហើយ​​និយាយ​បែប​មិន​​សូវ​ជឿ​ថា៖
          «ពិត​មែន​ហ៎? O_o? »
          ខ្ញុំ​​នេះ​​​ត្រូវ​​លក់​​មុខ​​មិន​ដឹង​​យក​​ទៅ​ទុក​ឯណា​ទេ​ បើ​ជ្រែក​ដី​បាន​ខ្ញុំ​នឹង​ជ្រែក​​ភ្លាម​(/>.<\)! ខំ​ភូត​គាត់​ថា​​នៅ​ផ្ទះ​​​តែ​ត្រូវ​គាត់​មក​ជាន់​កែង​ពី​ក្រោយ​​បាន​ ហើយនៅ​​ប្រាប់​ហេតុ​ផល​បែប​​ក្របី​ៗ​​ទៀត​។ ពេល​នោះ​ទទួល​អារម្មណ៍​ថា​មុខ​​នេះ​ស្ពឹក​ទាំងអស់​ អៀន​​ខ្លាំង​មែន​ទែន TT~TT !!
          ​មួយ​សន្ទុះ​ក្រោយ​មក ​​បង​អន្ធិកា​ក៏​ឈប់​និយាយ​ តែ​ត្រលប់​ជា​អង្គុយ​ស្ងាត់​ស្ងៀម។ ខ្ញុំ​វិញ​​ព្យាយាម​​គេច​​មុខ​ចេញ​ពីគាត់​ឲ្យ​ខាង​តែ​បាន… បាន​បន្តិច​មក​គាត់​ក៏​លូក​ដៃ​មក​ក្តោប​ដៃ​ខ្ញុំ O.O ។ ពេល​នោះ​ខ្ញុំ​ប្រាប់​​ពី​អារម្មណ៍​ខ្លួន​ឯង​មិន​ត្រូវ​ទេ… ហាក់​បី​ដូច​ជា​ពិភព​លោក​ទាំង​មូល​ឈប់​នៅ​ទ្រឹង​ស្ងៀម​ទាំង​អស់! ទទួល​​អារម្មណ៍​​ថា​កំពុង​អណ្តែត​ខ្លួន​នៅ​ក្នុង​អាកាស ហើយ​ក៏​កក់​ក្តៅ​នៅ​ក្នុង​ចិត្ត​យ៉ាង​ម៉េច​មិន​ដឹង​ ​^-^;; ។ បង​អន្ធិកា​ក៏​ងាក​មក​​និយាយ​នឹងខ្ញុំ​៖
          «​យើង​នេះ មើល​ទៅ​មើល​មក​ក៏​គួរ​ឲ្យ​ស្រលាញ់​ណា៎^^’ មិន​ឃើញ​មុខ​មាំ​ដូច​ដែល​​ធ្លាប់​ឃើញ​ពី​មុន​សោះ​ តែ​ជួន​កាលក៏​​​ឡប់​ៗ​ មាន​ដឹង​ខ្លួន​​ឬ​អត់? ដូចអម្បាញ់​មិញ​អ៊ីចឹង! ~(/^O^)/~ ហាសហាស​ហា…»​ កម្ម​មែន​! នេះ​ជេរ​ឬ​មួយ​សរសើរ​ឲ្យ​ប្រាកដ??
          «ថ្ងៃ​នេះ​បង​ជូន​ទៅ​ផ្ទះ​ណា៎! ទៅ​ចាំ​នៅ​កន្លែង​ដើម​​របស់​យើងក៏​បាន នៅ​បណ្ណាល័យ​នោះ​អី…»​     បង​អន្ធិកា​និយាយ​ទន់​ភ្លន់​ខ្លាំង​ណាស់​ កែវ​ភ្នែក​ក៏​ស្រទន់… អូ៎យយយ… បេះ​ដូង​ស្ទើរ​តែ​រលាយ​ខ្ទេច​ខ្ទាំ​​នៅ​នឹង​កន្លែង​តែ​ម្តង​ហើយ!*|*! ថ្ងៃ​នេះ​ទើប​តែ​មាន​ឱកាស​បាន​មើល​មុខ​គាត់​ច្បាស់​ៗ​… ព្រះ​ជា​ម្ចាស់​! មនុស្ស​ប្រុស​អី​ក៏​សង្ហា​យ៉ាង​នេះ​​!? សង្ហា​ជាង​ថ្ងៃ​មុន​ៗ​ដែល​ខ្ញុំ​ធ្លាប់ឃើញទៀត ឬ​មួយ​ថ្ងៃ​មុន​ខ្ញុំ​​​មាន​អគតិ​ជា​មួយ​គាត់​ច្រើន​ពេក​ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មើល​រំលង​ភាព​ស្រស់​សង្ហា​របស់​គាត់? ^-^++ អិអិអិ… មនុស្ស​អី​​​ក៏​មិន​ដឹង​សង្ហា​បែប​ភើហ្វិច​តែ​ម្តង​! ភ្នែក​មុត រោម​ភ្នែក​វែងៗ​​ ច្រមុះ​ស្រួច បបូរ​មាត់លេ​ច​ជា​ក្លែប​​ដូច​ស្រទាប់​កុលាប​ ថ្ពាល់​​ស​ក្រហម​ប្រឿងៗ​ សក់​រលក​តិច​ៗ​ រាង​មាំ​ខ្ពស់​សង្ហា​ មិន​បាច់​សង្ស័យ​ទេ​ថា​ហេតុ​អ្វី​ក៏​មាន​មនុស្ស​ស្រលាញ់​គាត់​ច្រើនយ៉ាង​នេះ មិន​ថា​​​ប្រុស​​ មិន​ថា​​ខ្ទើយ រួម​ទាំង​ស្រី​ៗ​ដែល​សំណាង​​អាក្រក់​ទៀត​ផង! ​​ហិហិហិ… ព្រោះ​មើល​មនុស្ស​ច្រឡំ ​^Q^។ តែ​គួរ​ឲ្យ​ស្តាយ​បើ​ខ្លួន​រាង​ស​ជាង​នេះ​បន្តិច​ ហើយ​ឆ្លាត​ក្នុង​ការ​រៀន​សូត្រ​តែ​​បន្តិច​… មិន​​ដឹង​ថា​ល្អ​យ៉ាង​ណា​ទេ​​ព្រះ​អើយយយយយ!!!
          «​អឺ… ចុះ​ថ្ងៃ​នេះ​មិន​អាន​រម្លឹក​មេរៀន​ទេ​ឬ? ឃើញ​អង្គុយ​អាន​រាល់តែ​​ថ្ងៃ​ មនុស្ស​​ស្អី​អី​ក៏            ​ឧស្សាហ៍​ម្ល៉េះ!! (“).,(“) » បង​អន្ធិកា​ប្តូរ​​រឿង​មក​និយាយ​​​អំ​ពី​​ខ្ញុំ​។
          «​ហេតុ​អី​ក៏​បង​ដឹង​ថា​ខ្ញុំ​អង្គុយ​អាន​សៀវភៅ… ​រាល់​ថ្ងៃ?… O.,o» ខ្ញុំ​សួរ។
          «​ក៏​ព្រោះ​យើង​ជា​ក្មេង​​ខំ​រៀន​នោះ​អី! មុន​នេះ​បង​​​​ស្គាល់​យើង​ ក៏​ព្រោះ​ភាព​ល្បី​ល្បាញ​រឿង​រៀន​ពូកែ​​នេះ​ដែរ តែ​ក៏​មិន​នឹក​ស្មាន​​​ថា​​មិន​នៅ​​ៗ​ ហេតុ​អ្វី​បង​ត្រូវ​​ចូល​មក​ពាក់​ព័ន្ធ​​ជាមួយ​យើង​ដល់​ថ្នាក់​នេះ​ក៏​មិន​ដឹង?… ​សង្ស័យ​ព្រោះ​ថ្ងៃ​នោះ​ទេ​ដឹង ​ដែល​យើង​ស្តី​ឲ្យ​បង​ចំពោះ​មុខ​​​មនុស្ស​ម្នា​ជា​ច្រើន​នាក់ បង​ក៏​ចាប់​ផ្តើម​​ចង់​​ស្គាល់​​ឲ្យ​ច្បាស់​តែ​ម្តង​ទៅ… តាម​ពិត​បង​មិន​ចង់​ធ្វើ​បាប​អី​យើង​នោះ​ទេ​ គ្រាន់​តែ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច?​ មើល​ទៅ​យើងក៏​ខឹង​បង​មិន​​ធម្មតា​ដែរ​​… ហើយ​ម្យ៉ាង​ទៀត​បង​ក៏​មិន​ធ្លាប់​ជួប​មនុស្ស​​ណា​ដូច​យើង​ផង​… ទើប​​ធ្វើ​ឲ្យ​បង​ចូលចិត្ត​ចង់​ស្គាល់​​។ បង​ថា​យើង​នេះ​ហ៊ាន​មែន​ទែន នៅ​សុខ​ៗ​ក៏​ក្រោក​ឡើង​មក​ជេរ​បង​​ម៉ាត់​ៗ​តែ​ម្តង​… ដឹង​ទេ​? នៅ​មិន​ទាន់​មាន​សិស្ស​ប្អូន​ជំនាន់​ណា​ហ៊ាន​ថា​ឲ្យ​បង​ដល់​ថ្នាក់​នេះ​ទេ​… អ៊ីចឹង​​ហើយ​បង​ក៏​ចាប់​អារម្មណ៍​យើង​តែ​ម្តង​… ចាប់​អារម្មណ៍​លើ​​និស្ស័យ​ផ្ទាល់​ខ្លួន​​របស់​យើង​នេះ​​ហើយ!!»
          ខ្ញុំ​ក៏​សួរ​គាត់​ត្រលប់​ទៅវិញ​ថា នៅ​ថ្ងៃ​នោះ​បង​ពិត​ជា​ខឹងខ្ញុំ​ពិត​មែនឬ? គាត់​ក៏​តប​ថា មែន​ហើយ!​ រួច​ខ្ញុំ​ក៏​សួរ​ទៀត​ថា​ ចុះ​ហេតុ​អ្វី​បង​មិន​ជេរ​ឬ​ថា​ឲ្យ​ខ្ញុំ​វិញ​នៅ​ពេល​នោះ​តែ​ម្តង​ទៅ? ហេតុ​អ្វី​នៅ​​ស្ងៀម​មិន​មាត់​មិន​ក​? ព្រោះ​តាម​ដែល​ដឹង​មក​​បង​ក៏​មាត់​ឆ្កែ​​​មិន​ធម្មតា​ដែរ!(ហាហាហា… ថ្ងៃ​នោះ​បាន​បន្លំ​ជេរ​គាត់​​មួយ​ម៉ាត់… សប្បាយ​ចិត្ត​ដល់​ក​! v(^O^)v) គាត់​ក៏​តប​ថា​​ ថ្ងៃ​នោះ​គាត់​ស្រឡាំង​កាំង​ច្រើន​ជាង​ដែល​​ឃើញ​ខ្ញុំ​ហ៊ាន​ជេរ​គាត់​​ ហើយ​ត្រូវ​​លក់​មុខ​​​ជាមួយ​អ្នក​ដទៃ​ទៀត​ ជា​ពិសេស​មិត្ត​​ភក្តិ​​របស់​​   គាត់។ លុះ​ចៃ​ដន្យ​ឃើញ​ខ្ញុំ​ភ្លេច​​សៀវភៅ​​​ប៊ិច​​ដូច្នោះ​ផង​ក៏​ប្រមូល​យក​ទុក​ធ្វើ​បាប គាត់​ថា​ធ្វើ​បាប​សិន​ចាំ​ឲ្យ​តាម​ក្រោយ​។ ពី​ដំបូង​ក៏​ថា​មិន​ធ្វើ​បាប​ខ្លាំងអី​ដែរ​ព្រោះ​មិន​ធ្លាប់​ស្គាល់​ខ្ញុំ​​ដោយ​ផ្ទាល់​​ ស្គាល់​តែ​ឈ្មោះ​និង​ធ្លាប់​​ឃើញ​​ពេល​ខ្លះ​ៗ​ដែល​​​ខ្ញុំ​ឡើង​ទៅ​ទទួល​រង្វាន់​​នៅ​​ដង​ទង់​ជាតិ។​ ​សម្តី​មួយ​ម៉ាត់​ដែល​គាត់​ប្រាប់​ខ្ញុំ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម​ចេញ​មក​គឺ​…
          «​បង​ឃើញ​យើង​​មើល​ទៅ​ខ្លាច​ៗ​ ញ័រ​ៗ ក៏​កាន់​តែ​បានចិត្ត​ចង់​លេង​សើច​ជាមួយ ​ព្រោះ​តាម​​ការ​ជាក់​ស្តែង​​រូប​​យើង​ចំពោះ​បង​គឺ​​ជាក្មេង​រៀន​ម្នាក់​… ធ្លាប់​ឃើញ​ទៅ​​​ប្រលង​សិស្ស​ពូកែ​​​ជា​ច្រើន​លើក​ច្រើន​សា​មក​​ហើយ​​… គួរ​​ណាស់​តែ​ជា​មនុស្ស​​រឹង​ប៉ឹង​ច្រើន​ជាង ​មិន​គួរ​​ខ្លាច​អី​នរណា​​​​ទាំង​អស់​ ព្រោះ​​គង់​នឹង​គិត​ថា​​ខ្លួន​ឯង​ពូកែ​ស្រាប់​ហើយ​ និង​ម្យ៉ាង​ទៀត​កាល​ពី​ព្រឹក​​ក៏​សម្តែង​វីរកម្ម​​យ៉ាង​អង់​អាច​ដល់​ថ្នាក់​ហ្នុង… ក្លាហាន​ហួស​មាឌ! គិត​ថា​ច្បាស់​​ជា​ធ្វើ​មុខ​​​ក្រញូវ​​​មុខ​ស្អុយ​ដាក់​ និង​ត្រៀម​ជេរ​បង​មួយ​រយៗ​ហើយ​នៅ​ពេល​ជួប​​មុខ… តែ​បែរ​ជា​មិន​មែន​ទៅ​វិញ​​ត្រលប់​ជាខ្លាច​ញ័រ​កំប្រោន​ៗ ហេះៗ… បង​ក៏​បាន​ចិត្ត​ធ្វើ​បាប​​​ឲ្យ​យំ​​ម៉ា​ឆ្អែត​តែ​ម្តង​! ហាស​! ហាស! ហា…​​​»
          បង​អន្ធិកា​ប្រហែល​​ជា​ឃើញ​ខ្ញុំ​លួច​ញញឹម​ទេ​ដឹង​​ ទើប​ងាក​មក​​និយាយ​ធ្វើ​ភ្នែក​ភ្លឹះៗ​៖
          «ហ៊ឺយ!… ម៉េច​ហ្នឹង? (ស្ងាត់​ទៅ​មួយ​សន្ទុះ)… អឺ… ការ​ពិត​ទៅ​ពេល​យើងញញឹម​បែប​នេះ​​ក៏​គួរ​ឲ្យ​… គួរឲ្យ​… ស្រលាញ់ម្យ៉ាង​ណា៎… ​ព្រោះ​ឃើញ​ពេល​​ណា​ក៏​មុខ​មាំ​តែ​រហូត​​ហ្នឹង!!»
          មក​សរសើរ​ចំពោះ​មុខ​អ៊ីចឹង ខ្ញុំ​ស្ទើរ​​តែ​ទប់​ស្នាម​ញញឹម​មិន​ទាន់^^ ប្រាប់​តាម​ត្រង់​ទៅ​ចុះ ពេល​នោះ​ខ្ញុំ​ពិត​ជា​លង់​ស្នេហ៍​នឹង​គាត់​មែន​ទែន(​ឲ្យ​ម្តង​ទៀត​​ក៏​ព្រម​ដែរ ហិហិហិ…)។ បាន​ហើយ​! និយាយ​លេង​ទេ(ធ្វើ​ឯង​ត្រឹម​ត្រូវ!^Q^!) តាម​ពិត​ទៅ​មិន​មែន​ខ្ញុំ​លង់​នឹងភាព​ស្រស់សង្ហា​របស់​គាត់​ទេ តែ​​ព្រោះ​ខ្ញុំ​ទទួល​អារម្មណ៍​ថា​​​ គ្រប់​យ៉ាង​ដែល​​គាត់​និយាយ​ គាត់​​មិន​បាន​កុហក​ ឬ​​ក្លែង​ធ្វើ​​ពើ​។ មិន​ដឹង​ដែរ… ប្រហែល​ខ្ញុំ​​ធ្លាប់​ជួប​តែ​មនុស្ស​មាន​ពុត​ត្បុត​​ច្រើន​ទេ​ដឹង​?… ព្រោះ​នៅ​ក្នុង​សង្គម​របស់​​អ្នក​ពូកែ(និយាយ​នេះ​មិន​មែន​អួត​ខ្លួន​ឯង​ទេ​ណា៎ តែ​សង្កេត​​​ឃើញ​ជារួម!^,^) ​គ្មាន​​ទេ​មនុស្ស​​ស្មោះ​ត្រង់​​ ទោះ​បី​ជា​មាន​ក៏​តិច​តួច​ដែរ… នេះ​​ប្រហែល​​ជា​ហេតុ​ផល​ទេដឹង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​​រាប់​​អាន​នរណា​ក្រៅ​ពី​​​អា​ ដេត​​ម្នាក់។
          បន្ទាប់​​មក​ទៀត​​ យើង​ក៏​ជជែក​គ្នា​​ពី​នេះ​ពី​នោះ​រាប់​រយ​ប្រការ​ និយាយ​រឿង​​គាត់​ខ្លះ​រឿង​ខ្ញុំ​ខ្លះ​តែ​មើល​ទៅ​គាត់​ចាប់​អារម្មណ៍​​និយាយ​តែ​រឿង​ខ្ញុំ​ជា​ពិសេស​។ ​ទឹក​សំឡេង​របស់​គាត់​​ក៏​នៅ​តែ​រក្សា​លក្ខណៈ​ដើម​របស់​គាត់​ដដែល… ស្តាប់​ទៅ​​ដូច​ចង់តែ​​រក​​​​រឿង… អិអិអិ… មនុស្ស​អី​អន់​ចរិត​បែប​នេះ! ^v^ នេះ​បើ​អ្នក​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា​ ប្រហែល​ជា​មិន​​សូវ​ចូលចិត្ត​គាត់​ប៉ុន្មាន​​ទេ(ដូច​ខ្ញុំ​ពី​ដំបូង​អ៊ីចឹង!~_~) តែ​បែប​​នេះ​ល្អ​ហើយ​​ដើម្បី​ឲ្យ​គាត់​ជា​របស់​ខ្ញុំ​តែ​ម្នាក់!(គំនិត​អាក្រក់-////-)។ និយាយ​តាម​ត្រង់​​បើ​អ្នក​ដែល​បាន​​ស្គាល់​គាត់​ច្បាស់​តែ​បន្តិច គាត់​ក៏​គ្មាន​អ្វី​​អាក្រក់ដែរ ថែម​ទាំង​មាន​ចរិត​បែប​កំប្លែង​ៗ​បន្តិច​ផង។
          នៅ​ពេល​នោះ​ យើង​និយាយ​គ្នា​រហូត​ជិត​ដល់​ម៉ោង​គោរព​ទង់​ជាតិ​ ខ្ញុំ​ក៏​និយាយ​សុំ​ខ្លួន​ដើរ​ចេញ​មក​ គាត់​ក៏​ប្រាប់​ថា​ល្ងាច​នេះ​ឲ្យ​ចាំ​គាត់​នៅ​មុខ​បណ្ណាល័យ​ គាត់​នឹង​ទៅ​រក។ ខ្ញុំ​ក៏​តប​ទៅ​វិញ​បែប​​​ចង់​គេច​កែ​ថា​៖
          «​បើ​បង​​ឃើញ​ខ្ញុំ​បង​នឹង​បាន​ជួប តែ​បើ​មិន​ឃើញ​ មាន​ន័យ​ថា​ខ្ញុំ​ត្រលប់​ទៅ​​ផ្ទះ​បាត់​​ហើយ!»
          មួយ​សន្ទុះ បង​អន្ធិកា​ក៏​និយាយ​តប​មក​វិញ​៖
          «យេ… បង​សុំ​ទៅ​ចុះ​… រង់​​ចាំបង​ណ៎ា…»​
          អូហូ… គឺ​ដូច​ដែលខ្ញុំ​សរសេរ​នេះអ៊ីចឹង​! ពាក្យ​ខ្លីៗ​​មិន​ប៉ុន្មាន​ម៉ាត់​​ តែ​​​ចង​ភ្ជាប់​​មនោសញ្ចេតនា​​យ៉ាង​ជ្រាល​ជ្រៅ​មួយ​​ចេញ​ពី​​អារម្មណ៍​របស់​គាត់​យ៉ាងច្រើនលើស​លប់។ មិន​ដឹង​ថា​ខ្ញុំ​គិត​ទៅ​​ខ្លួន​ឯង​ឬ​​ក៏​អត់​ទេ​តែ​ខ្ញុំ​​ទទួល​អារម្មណ៍​មួយ​សប្បាយ​ចិត្ត​ណាស់ សប្បាយ​ខ្លាំង​ទៀត​ផង​​ ហើយ​ក៏​គិត​ថា​បង​អន្ធិកា​ប្រហែល​​ជា​​ចាប់​អារម្មណ៍​លើ​ខ្ញុំ​ដូច​ខ្ញុំ​ចាប់​អារម្មណ៍​គាត់​​ដែរ​ហើយ^^​ អិអិអិ…។
          ខ្ញុំ​ដើរ​ចេញ​មក​ដោយ​មិន​បាន​និយាយ​អ្វី​តប​ទៅ​​វិញ តែ​ក៏​ឮ​សំឡេង​​បន្លឺ​ប្រាប់​​តាម​ពី​ក្រោយ​មក​​​ទៀត​ថា៖
          «​យេ… កុំ​ភ្លេច​ណ៎ា… កុំ​ភ្លេច​ឲ្យ​សោះ…»
          ព្រឺ​រោម​… លោក​អើយ! ​​ព្រឺ​​រោម​ច្រាង​តែ​ម្តង​… ~^^~ មិន​ដឹង​ថា​គួរ​​អធិប្បាយ​អារម្មណ៍​នៅ​ពេល​នោះ​យ៉ាង​ម៉េច​​ទេ​ តែ​ចង់​ឲ្យ​គ្រប់​គ្នា​សាក​ល្បង​ធ្វើ​​ជា​ខ្ញុំ​នៅក្នុង​ស្ថានការណ៍​បែប​​នេះ​វិញ​ម្តង​មើល​… នៅ​​ជា​មួយ​​មនុស្ស​ដែល​យើង​ចាប់​ផ្តើម​មាន​អារម្មណ៍​ល្អ​ជាមួយ​… ​ពេល​នេះ​ក៏​គួរ​តែ​យល់​ពី​អារម្មណ៍​របស់​​ខ្ញុំ​​បាន​ខ្លះ​ហើយ​ណ៎ា ^
មាន​ត…

No comments:

Post a Comment