Sunday, February 28, 2016

ផ្តើមដោយស្អប់បញ្ចប់ដោយស្រលាញ់ ភាគ11






និពន្ធដោយ សុបិន្ត.



ព្រឹកស្អែកឡើងខ្ញុំទៅសាលារៀនដូចធម្មតា ជាមួយនឹងការប្រុងប្រយ័ត្នយ៉ាងខ្លាំង ក្នុងចិត្តនៅតែនឹកដល់ពាក្យគំរាមរបស់បង អន្ធិកា មិនទាន់បាត់មិនដឹងថាត្រូវជួបអីទៀតទេថ្ងៃនេះ។ កំពុងតែអង្គុយទាំងចិត្តមិនស្ងប់ ស្រាប់តែ .....មានដៃនរណាមិនដឹងមកដាក់លើស្មានខ្ញុំពីក្រោយ .....
«កំពុងគិតពីអីនឹង សុរិយេ នេះបងខំស្រែកហៅយូរហើយមិនឃើញឆ្លើយសោះ​?» ពុទ្ធោព្រះ ខំតែភ័យឡើងលុះព្រលឹង តាមពិតបង សន្ធិយាសោះ គាត់និយាយយ៉ាងស្រទន់ ជាមួយនឹងកាយវិការសុភាពរបស់គាត់ មើលៗទៅក៏សង្ហារខ្លាំង  មិនចាញ់អាបងឆ្គួត អន្ធកាប៉ុន្មានដែរ។
«អូរ រវល់គិតពីរឿងប្រលងសប្តាហ៌ក្រោយនឹងបង ព្រោះខ្ញុំមិនទាន់បានត្រៀមខ្លួនរួចរាល់ផង» អោយត្រៀមខ្លួនយ៉ាងម៉េចទៅបង បើរវល់តែវល់វក់ជាអាបងរោគចិត្ត អន្ធកានោះ
«កុំភ័យពេកយេ បងជឿថាយេ អាចធ្វើបានល្អមិនខាននេះបើមានអីមិនយល់អាចសួរបងបានគ្រប់ពេលណា» បងសន្ធិយា និយាយជាមួយទឹកមុខញញឹមយ៉ាងស្រស់មកកាន់ខ្ញុំ្ អូយកុំធ្វើចឹងបងនេះខ្ញុំរលាយឥលូវហើយបង មនុស្សស្អីមុខមាត់ក៏សង្ហា រៀនក៏ពូកែ សំខាន់គឺចរិតក៏ល្អទៀត ល្អគ្រប់ដប់តែម្តងហើយនៀក ខុសពីអាតាបិអន្ធិកា ឆ្ងាយណាស់....
«បាទកុំភ័យបងខ្ញុំទៅរំខានបងឆាប់ៗនេះហើយ ព្រោះនៅមានមេរៀនច្រើនដែលមិនទាន់យល់ តែសន្យាថាបងមិនធុញទេណា»
ប្រុសសង្ហាញញឹមយ៉ាងពេញចិត្ត សំលឹងមកកាន់ខ្ញុំហើយនិយាយបន្ត ជាមួយកែវដ៏មុតថ្លា បង្កប់នូវអាថ៍កំបាងអ្វីម្យ៉ាងពិបាកយល់
«យេហ្អា ថ្ងៃនេះពេលចេញពីរៀនទំនេរអត់ អាចជួបបងបន្តិចបានទេ?»
«មានការអីមែនបង? ហេតុអីមិននិយាយពេលនេះ?» ខ្ញុំសួរបញ្ជាក់ជាមួយក្រសែរភ្នែកងើងឆ្ងល់ ព្រោះកន្លងមកបងសន្ធិយា និងខ្ញុំមិនដែលមានរឿងអីស្និទ្ធស្នាលត្រូវនិយាយគ្នាផង អាចថាត្រឹមតែជាអ្នកស្គាល់គ្នានេះឯង....
«ចាំល្ងាចនេះជួបគ្នាចាំបងប្រាប់ណាយេ សង្ឃឹមថាមកណា បងរង់ចាំនៅបង់អង្គុយខាងមុខបណ្ណាល័យណា»
«អឺ....អឺងគឺថា.....»
«ប៉ុណ្ណឹងសិនហើយយេ បងត្រូវទៅហើយ ជួបគ្នាល្ងាចនេះណាបើយេមិនមកទេ បងក៏មិនទៅផ្ទះដែរកុំភ្លេចណា» បងសន្ធិយា និយាយកាត់ទាំងខ្ញុំមិនទាន់បានឆ្លើយផង នេះស្អីចេះបងសន្ធិយា ធ្វើឫកពារប្លែកៗ.....ហើយរត់ទៅយ៉ាងលឿន....
កំពុងតែនឹកឆ្ងល់ពីរឿងរបស់បងសន្ធិយា ស្រាប់តែទូរស័ព្ទរោទ្ធ៍ហើយអ្នកណាតេមករកស្អីទាំងព្រឹកនេះហ្អើយហើយអាតាបិឆ្គួតហ្នឹងតេមករករឿងស្អីទៀតហើយ ....ខ្ញុំចុចលើកមិនទាន់បាននិយាយមួយម៉ាត់ផងស្រាប់តែ.....
«ហើយនិយាយស្អីជាមួយវាហ្អា?» សំលេងស្រែករបស់បងអន្ធិកា លាន់លឺស្ទើរបែកក្រដាស់ត្រជៀក...
«គឺ.........គឺៗៗ» អាសុរិយេឆ្គួតអើយ នេះឯងកើតស្អីហ្អាសបានខ្លាចអាបិហ្នឹងដល់និយាយមិនចេញ..
«សួរថានិយាយអីជាមួយអាសន្ធិយា មិញនេះ មិនលឺទេហ្អេសឫ ចង់ជួបបងឥលូវនេះអូនសម្លាញ់?» ពូកែរំខានប្រសាទគេឯងណាស់ តែ....ហេតុអីបងអន្ធិកា ដឹងថាខ្ញុំនិយាយជាមួយបងសន្ធិយា? ឫមួយគាត់នៅជិតៗនេះ? មិនស្រួលទេវើយរកកន្លែងសុវត្ថិភាពសិន បំរុងនឹងចុចបិទទូរស័ព្ទស្រាប់តែបងអន្ធិកា ស្រែកមកកាន់តែខ្លាំង ម្តងខឹងកាន់តែខ្លាំងមែនទែនហើយ...
«នេះមិននិយាយហើយគិតថារួចខ្លួនហ្អេះ? ចាំ.....» បងអន្ធិកា និយាយមិនទាន់ចប់ផង ខ្ញុំក៏ចុចទូរស័ព្ទបិទតែម្តង ដោះទាំងថ្មចោលទៀត ហើយប្រយ៉ាប់រត់ទៅថ្នាក់រៀនតែម្តង បើនៅទៀតច្បាស់ជាស៊យធំហើយ កន្លែងនេះស្ងាត់ផង។
ថ្ងៃនេះពេញមួយថ្ងៃ ដូចជាមិនឃើញមានស្រមោលបងអន្ធិកាសោះ ជិតដល់ម៉ោងទៅផ្ទះហើយ នេះគួរនៅចាំជួបបងសន្ធិយា ឫអត់យើង? ហ្អើយឈឺក្បាលដល់ហើយវើយ នៅមិននៅរករឿងដាក់ខ្លួនរហូតមិនគួរណាទៅពាក់ព័ន្ធជាមួយ អាមនុស្សល្មោមកាមដូចបងអន្ធិកាសោះ.....កំពុងតែគិតៗៗ....
«អាយេ អាយេ នេះហ្អែងកំពុងគិតដល់ណាហ្អា គេទៅផ្ទះអស់ហើយអានេះ»  អាដេត មិត្តសម្លាញ់ខ្ញុំ និយាយដោយយកដៃមកទះក្បាលខ្ញុំ អាក្តេតនេះ ឈឺណាស់វើយ....រវល់តែភ្លឹកគេទៅផ្ទះចង់អស់មួយថ្នាក់ហើយ...ជិតឆ្គួតមែនទែនហើយខ្ញុំ..
«អាដេតហ្អា ថ្ងៃនេះយើងមានការចង់ពឹងឯងបន្តិច?» ខ្ញុំនិយាយដោយធ្វើមុខគួរអោយអាណិតសំលឹងទៅវា...
«អឺ ហើយហ្អែងមានការអីហ្អា អានេះធ្វើឫកពារដូចប្លែក» វានិយាយដោយធ្វើភ្នែកលីឡឺព្រោះប្លែកនឹងឫកពារខ្ញុំ...
«សុរិយេ សុរិយេ» សំលេងបងសន្ធិយា ស្រែកពីខាងថ្នាក់ទាំងទឹកមុខញញឹមមកកាន់ខ្ញុំ ....
បន្ទាប់ពីឃើញបងសន្ធិយា មកដល់ថ្នាក់ខ្ញុំហើយរាងធូរទ្រូងបន្តិចក៏ ចាត់ការបណ្តេញអាដេត អោយវាទៅផ្ទះមុនទៅ ហាសហាស លែងត្រូវការឯងហើយអាដេត មិនបាច់នៅធ្វើឆ្អឹងទទឹងកទេ ហិហិ ទុកតែបងសន្ធិយាមួយមានសុវត្ថិភាពហើយ។
តែមុននឹងទៅវានៅជជីកសួររឿងសិស្សច្បង និងខ្ញុំមិនឈប់សោះអានេះចេះដឹងណាស់វើយ.....បន្ទាប់ពីអាដេតទៅបាត់បងសន្ធិយា បាននាំខ្ញុំដើរមកដល់បង់អង្គុយលេង ជិតៗបណ្ណាល័យនេះឯង ដូចឆ្ងល់គាត់ដែរមិនដឹងជាមានរឿងអីក៏សំងាត់ម្លេះ?
មកដល់ក្រោមដើមឈើមួយក្បែរអាគារបណ្ណាល័យនេះឯង គាត់ចាប់ផ្តើមស្ងាត់មួយសន្ទុះ ដល់ពេលស្ងៀមស្ងាត់ចឹងទៅទាក់ទាញដល់ហើយ មុខមាត់សង្ហាបែបសុភាព ហាសហាសអូនចូលចិត្ត....រោគចិត្តដល់ហើយអាយេ›››››››››
«យេហ្អា បង.....បងមានរឿងចង់សារភាព»  បងសន្ធិយា និយាយហើយសំលឹងមកខ្ញុំមិនដាក់ភ្នែក...អោយធ្វើម៉េចចេះវើយមកសំលឹងចំៗបែបនេះអៀនណាស់វើយ...ខ្ញុំមិនដឹងតបថាម៉េចបានត្រឹមតែធ្វើមុខញឹមៗ
«យេគិតយ៉ាងម៉េចចំពោះបង? ឆ្លើយនឹងបងបានអត់?» បងសន្ធិយា និយាយបណ្តើរ ទាញដៃខ្ញុំទៅចាប់កាន់បណ្តើរ....
«ឆាប់លែងដៃសុរិយេ ភា្លមអាកូនប្រពន្ធចុង» ស្រាប់តែមិនដឹងជាសំលេងអាណាទេវើយ ស្រែកទាំងកំហឹងមកកាន់ខ្ញុំ និងបងសន្ធិយា..ទោះមិនបាច់ប្រាប់ អ្នកកំពុងអានក៏អាចស្មានដឹងដែរថាគ្មានអ្នកណាទេ ក្រៅពីអាសិស្សច្បងជើងល្អកំពូលសង្ហានោះ....គិតៗទៅកើតមកស្អាតសង្ហាក៏ល្អម្យ៉ាងដែរ ទោះចរិត្តអាក្រក់ប៉ុណ្ណាក៏អាភាពស្អាតសង្ហាជួយកាត់បន្ថយយកអាចរិត្តអាក្រក់ហ្នឹងទៅអស់ ហាសហាសអូខេ ចូលរឿងវិញកុំអូសក្រឡាច្រើនពេក អាអ្នកសរសេរនេះ។
បន្ទាប់ពីស្រែកភ្លាម បងអន្ធិកាមកពីប្រហោងណាមិនដឹងទេ ស្ទុះមកដល់បងសន្ធិយា ទាំងកំរោលធ្វើអោយបងសន្ធិយាដួលទៅដី..ទាំងមិនបានទប់ខ្លួនសោះ អាក្រក់ផុតលេខហើយនេះ....
«ធ្វើឆ្គួតស្អីហ្នឹងបងអន្ធិកា ហេតុអីក៏អាក្រក់ដល់ថ្នាក់នេះ»  ខ្ញុំស្រែកទាំងកំហឹងដាក់បងអន្ធិកា រករឿងដាក់ខ្លួនទៀតហើយអាយេអើយ រឿងចាស់មិនទាន់ចប់ផង ដល់គុំនុំថ្មីទៀតហើយឯង លើកនេះងាប់មិនខាន...
«បិទមាត់ នៅអោយស្ងៀមតិចទៀតដឹងគ្នាមិនខាន»  និយាយតិចៗក៏បានចាំបាច់ស្រែក ឈរជិតគ្នាសោះហ្នឹង...
«ឯង អាកូនប្រពន្ធចុង ថ្ងៃក្រោយកុំមកពាក់ព័ន្ធជាមួយ....??ជាមួយសុរិយេទៀត បើមិនចង់ងាប់» អូយនេះដល់ថ្នាក់ងាប់ផង....
អាណិតបងសន្ធិយាដល់ហើយ ឈឺសាច់ហើយត្រូវគេប្រមាថទៀត តែ...ហេតុអីបងអន្ធិកា ដឹងថាបងសន្ធិយា ជាកូនប្រពន្ធចុង? ឫមួយគាត់ស្គាល់គ្នា? តែហេតុអីក៏ស្អប់គ្នាដល់ថ្នាក់នេះ? ហ្អើយ កុំគិតច្រើនពេកអាយេ ទៅជួយលើកបងសន្ធិយាវិញល្អជាង.....មិនទាន់ទេៗ ឃើញខ្ញុំដើរទៅបងអន្ធិកា ចាប់ទាញដៃខ្ញុំយ៉ាងជាប់រួចអូសចេញពីកន្លែងនោះទាំងកំហឹង តែនេះខ្ញុំមិនទាន់បាននិយាយអីជាមួយបងសន្ធិយា មួយម៉ាត់ផងហ្នឹង អាណិតគាត់ដល់ហើយមិននិយាយអ្វីមួយម៉ាត់បានត្រឹមនៅស្ងៀម......
ពេលនេះដល់កម្មខ្ញុំម្តងហើយ .....ចាប់តិចៗក៏បានវើយឈឺដៃសឹងស្លាប់ហើយ....
«ទៅណា ខ្ញុំអត់ចង់ទៅជាមួយសិស្សច្បងទេ លែងដៃខ្ញុំទៅឈឺណាស់»  អាប្រុសកំពូលអាក្រក់ធ្វើមិនលឺ ហើយចាប់អូសខ្ញុំកាន់តែខ្លាំងលើសដើម ....រហូតមកដល់...
«នេះនាំខ្ញុំមកទីនេះធ្វើអី ខ្ញុំត្រូវទៅផ្ទះ» 
«ចង់ទៅផ្ទះ ឫទៅជួបវាហ្អាស?»  ភ្នែកបងអន្ធិកាសំឡក់មកគួរអោយខ្លាចណាស់ ពោរពេញដោយកំហឹង
«ហើយបងនៅគុំខ្ញុំដល់ណាទៀត? លែងដៃខ្ញុំទៅ ឈឺណាស់»  និយាយបណ្តើរស្រក់ទឹកភ្នែកបណ្តើរ នេះឈឺមែនទែនវើយ...ឃើញខ្ញុំយំដូច្នេះ បងអន្ធិកាក៏ព្រមប្រលែងដៃហើយ ស្ទុះមកអោបខ្ញុំពីក្រោយពេលឃើញខ្ញុំដួលទៅដី....
«យេយេ អោយបងសុំទោសណា នេះមកពីបងខឹងពេក»  សំលេងបងអន្ធិកាប្រែជាស្រទន់ខុសពីអម្បាញ់មិញស្រលះ...មិនដឹងជាមនុស្សស្អីប្រែប្រួលលឿនម្លេះ...
«អោយខ្ញុំទៅផ្ទះវិញទៅណា នេះជិតយប់ហើយ» 
«ទេ បងនិងយេ និយាយគ្នាមិនទាន់ចប់ទេ»
«តែខ្ញុំអត់មានអីនិយាយជាមួយបងទៀតទេ អោយវាចប់ត្រឹមនេះទៅណាបង»
«ទេ ទេ មិនចប់ងាយៗទេ»  ហើយមានរឿងស្អីទៀតវើយ យំលែងចេញហើយអញ....
មានត...

No comments:

Post a Comment