Sunday, February 28, 2016

ផ្តើមដោយស្អប់បញ្ចប់ដោយស្រលាញ់ ភាគ3





និពន្ធដោយ សុបិន្ត.


ពេល​រសៀល… ខ្ញុំ​មាន​ម៉ោង​ដែល​ត្រូវ​រៀន​គណិតវិទ្យា​​។ លុះ​ចាប់​ផ្តើម​រៀន​ខ្ញុំ​ក៏​លូក​ចាប់​យក​សៀវភៅ​ចេញ​មក​ តែ…
«​អ៊ើយ! ធ្វើ​យ៉ាងម៉េច​ទៅ បើ​ភ្លេច​សៀវភៅ​នៅ​លើ​តុ​​កាល​ពី​ព្រឹក​មិញ​នោះ​​ហើយ? ស្លាប់​ហើយ​ពេល​នេះ! តើ​យើង​នឹង​ត្រូវ​​គ្រូ​ថា​ឲ្យ​ឬ​ក៏អត់​ទេ​នៀក…!!»
គឺ​គ្រប់​ម៉ោង​ដែល​រៀន​គណិត​វិទ្យា​   គ្រូ​នៅ​សា​លា​​​រៀន​របស់​ខ្ញុំ   តែង​តែ​មាន​ការ​ហៅដៅឈ្មោះ ​​​​​ហើយ​ពិនិត្យ​មើល​ថា សិស្ស​ម្នាក់​នោះ​​យក​សៀវភៅ​មក​រៀន​ឬ​ទេ បើ​គ្មាន​នឹង​ត្រូវស្តី​បន្ទោស​ហើយ​កាត់​​​ពិន្ទុ​ប្រលង​ប្រចាំខែ​… អ៊ីចឹង​ហើយ​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ ត្រជាក់​ចុង​ដៃ​ចុង​ជើង​ភ័យ​ខ្លាចៗ​មិន​បាត់​សោះ​​ តែ​សំណាង​ល្អ​ដែលថ្ងៃ​នោះ​​គ្រូ​មិន​បាន​ហៅចំ​​ឈ្មោះ​ខ្ញុំ​ ហើយ​ក៏​ផុត​ទុក្ខ​បាន​មួយ​គ្រា។ ពេល​កំពុ​ង​រៀន​ក៏​អង្គុយ​តែ​នឹក​គិត​ថា ពេល​ល្ងាច​នឹង​ចូល​ទៅ​រក​មើល​សៀវភៅ ​នៅត្រង់​​តុ​កាល​ពី​ព្រឹក​មិញ​នោះ… គ្រប់​យ៉ាង​ដំណើរ​ការ​ទៅ​មុខ ​រហូត​​ដល់​ម៉ោង​ចេញ​​ទៅ​ផ្ទះ… ហើយ​រឿង​​​​រ៉ាវ​ក៏​កើត​ឡើង…
តាម​ធម្មតា​ក្រោយពេល​​ចេញ​ពី​​រៀន​ ខ្ញុំ​តែង​តែ​នៅ​ចាំ​លោក​ប៉ា​មក​ទទួល​ រហូត​ដល់​ម៉ោង​៥កន្លះ​រៀង​រាល់​ថ្ងៃ​​។ ក៏​ដូច​រាល់​ថ្ងៃ ​​ខ្ញុំ​មិន​ដែល​​អង្គុយ​​ចាំ​​លោក​ប៉ា​ទទេៗ​​នោះ​ទេ គឺ​តែង​តែ​យក​កិច្ច​ការ​សាលា​ដែល​គ្រូ​​​ទើប​តែ​ដាក់​ឲ្យ​ពី​ថ្ងៃ​​មក​​អង្គុយ​ធ្វើ​បណ្តើ​រ​ៗ​ជា​ប្រចាំ​រៀង​រាល់​ថ្ងៃ​។ ថ្ងៃ​នោះ​គ្រូ​ដាក់​លំហាត់​គណិត​វិទ្យា​ឲ្យ​ធ្វើ​​តែ​ដោយ​ខ្ញុំ​ភ្លេច​​គិត​​ថា​ ខ្លួន​ឯង​បាន​ធ្វើ​ឲ្យ​ភ្លេច​សៀវភៅ​​​ចោល​នៅ​លើ​តុ​កាល​ពី​ព្រឹក​នោះ ខ្ញុំ​ក៏​ត្រៀម​យក​សៀវភៅ​ ដែល​​គ្រូ​ទើប​តែ​ចែក​កិច្ច​ការ​ផ្ទះ​ចាស់​​ឲ្យ​​​ មកត្រៀម​ទុក​នៅ​​​លើ​តុ​ហើយ​ក៏​លូក​រាវ​រក​មើល​សៀវ​ភៅ​ពុម្ព​និង​សៀវភៅ​គិត​លេខ​​… ទើប​ភ្ញាក់​ខ្លួន​នឹក​ឃើញ​ជា​ថ្មី!
«​អ៊ើយ… មែន​ហើយ! យើង​ភ្លេច​សៀវភៅ​ចោល​នៅ​លើ​តុ​​កាល​ពី​ព្រឹក​មិញនោះ​អី… សាក​ទៅ​រក​​មើល​សិន​ល្អ​ជាង​ ថា​វា​នៅ​ទី​នោះ​ដដែល​ឬ​ក៏​អត់?»​ គិត​រួច​ខ្ញុំ​ក៏​ដើរ​ចេញ​ពី​តុ​​ ដោយ​ទុក​សៀវ​ភៅ​កិច្ច​ការ​ផ្ទះ​ដែល​មាន​សរសេរ​ឈ្មោះ​ខ្ញុំ ​​និង ​ឈ្មោះ​ថ្នាក់​រៀន​ចោល​​នៅ​លើ​តុ​នោះ។
ពេល​ដើរ​ទៅដល់​តុ​ដែល​ខ្ញុំ​អង្គុយ​កាល​ពី​ព្រឹក​ ខ្ញុំ​​ក៏​មិន​បាន​ឃើញ​អ្វី​សោះ​ក្រៅ​ពី​តុ​ទទេ។​ ដោយ​ធ្វើ​ចិត្ត​រួច​ហើយ​​ថា​វា​ច្បាស់​ជា​មិន​នៅ​ ​ខ្ញុំ​ក៏​ដើរ​ត្រលប់​មក​វិញ​ដោយ​គិត​ថា នឹង​ទៅ​រក​​ទិញ​សៀវភៅ​ថ្មី​​ហើយ​ចាំ​ត្រលប់​ទៅ​​ធ្វើ​កិច្ច​ការ​​នៅ​ឯ​ផ្ទះ​…
ជឿ​ឬ​ទេ?… ពេល​ខ្ញុំ​ត្រលប់​មក​ដល់​​ គ្រប់​យ៉ាង​ដែលខ្ញុំ​ដាក់​នៅ​លើ​តុ​នោះ​ បាត់​ទៅ​ទាំង​អស់!​ កន្លែង​ដើម​ដែល​ខ្ញុំ​អង្គុយ​អម្បាញ់​មិញ​នេះ ​វា​លែង​នៅ​សេស​សល់​​អ្វី​ទៀត​ហើយ​។ ខ្ញុំ​​វង្វេង​វង្វាន់​អស់​ហើយ!​ ធ្វើ​អ្វី​ក៏​មិន​ត្រូវ​ដែរ​ ដើរ​វិល​ទៅវិល​មក​នៅ​ម្តុំ​នោះ​អស់​ជា​ច្រើន​ជុំ។ ទឹក​មុខ​ខ្ញុំ​ពេល​នោះក៏​​​ចាប់​   ផ្តើម​​​​​មើល​លែង​យល់​ហើយ​ វា​ស៊យ​​ជាង​បាត់​សៀវភៅ​គណិត​វិទ្យា​នោះ​ទៅ​ទៀត តើ​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាងម៉េច​… ព្រោះ​នោះ​គឺ​ជា​សៀវភៅ​កិច្ច​ការ​ផ្ទះ បើ​បាត់​ពិត​មែន​ ខ្ញុំ​ពិត​ជា​យ៉ាប់​ហើយ… បាន​មួយ​សន្ទុះ​ក្រោយ​មក​ ខ្ញុំ​ក៏​រអ៊ូ​ក្នុង​លក្ខណៈ​ស្រែក​បង្កូ​កឡើង​​ថា៖
«​អាខ្មោច​អើយ… ស្អី​ឯង​​អ្ហ៎ាះ… អា​ដេត!​ ឯង​ប្រុង​លេង​សើច​អី​ជាមួយ​យើងហ៎ះ?» ខ្ញុំ​ស្រែក​ទៅ​​ស្មាន​ៗ​ព្រោះ​នឹក​ថា ​ប្រហែល​ជា​អាដេត​លេង​សើច​នឹង​ខ្ញុំ​ ព្រោះ​អានេះ​ចូលចិត្ត​លេង​បែប​នេះ​ជាមួយ​ខ្ញុំ​ណាស់។
តែ​លុះ​គិត​ទៅ​គិត​មក ខ្ញុំ​ក៏​នឹក​ឃើញ​ថា វា​​ត្រលប់​ទៅ​ផ្ទះ​យូរ​​ហើយ​​តើ! អេ… តើ​មាន​រឿង​អ្វី​កើត​ឡើង​​អ៊ីចែស?… មួយ​ភ្លែត​នោះ ក្រោយ​ពី​ខ្ញុំ​កំពុង​​ខ្វាយ​ខ្វល់​ចិត្ត​ រក​កាតាប​និង​សៀវភៅ​ ខ្ញុំ​ក៏​បាន​​ឮ​សំឡេង​… សំឡេង​នោះ​ខ្ញុំដូច​ជា​​ធ្លាប់​ស្គាល់!​ វា​ឮ​ចេញ​មក​ពី​ខាង​ក្រោយ​ខ្នង តែ​ដូច​ជា​នៅ​ឆ្ងាយ​សម​គួរ…
«​កំ​ពុង​រក​អា​នេះ​ឬ?… មក៍​! មក​យក​របស់​ឯង​មក…»
លុះ​ពេល​ខ្ញុំ​ងាក​ទៅ… បាទ! មែន​ហើយ… គឺ​អាបង​​ឆ្កួត​កំពូល​សង្ហា​កាល​ពី​ព្រឹក​មិញ​នេះ​ឯង តែ​ពេល​នេះ​គេ​មក​តែ​ម្នាក់​ឯង​។ ខ្ញុំ​សូម​ប្រាប់​តាម​ត្រង់​ថា ពេល​នោះ​ក៏​ខ្លាច​ៗ​ហ៊ានៗ​ ព្រោះ​គ្មាន​​នរណា​​នៅ​ម្តុំ​​នោះ​ផង​ បើ​គេ​ស្រាប់​តែ​ខឹង​ច្រឡោត​ ហើយ​វាយ​ទាត់​ធាក់​ខ្ញុំ​ទៅឲ្យ​ធ្វើ​ម៉េច? តែ​ខ្ញុំ​នៅ​តែ​​ដើរ​ចូល​ទៅដោយ​គិត​ថា​នឹង​សុំ​ទោសគេ​​​ ហើយ​សុំ​របស់​ខ្លួន​មក​វិញ​។ តែ​ជឿ​ឬ​ទេ… គ្រាន់​តែ​ខ្ញុំ​ឈាន​ជើង​ដើរ​ទៅ​​មិន​ដល់​​១០​ជំហាន​​ផង​ បង​នោះ​​ក៏​គ្រវែង​កាតាប​ខ្ញុំ​ ចូល​ទៅ​ក្នុង​ព្រៃ​ចំពោះ​​មុខ​ខ្ញុំ​តែ​ម្តង​… ឯ​ខ្ញុំ​នេះ     ​ស្រឡាំង​កាំង​មាត់​លែង​ចេញ​… ចង់​ធ្វើ​អ្វី​ក៏​មិន​ត្រូវ​ដែរ នេះ​គេ​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ​ផង?… ខ្សែ​ភ្នែក​របស់​គេ​​​មើល​ទៅ​ខឹង​ខ្លាំង​ណាស់ ​ហើយ​ក៏​មិន​ខ្លាច​អ្វី​​​​​ទាំង​អស់ ​ដែលនឹង​​កើត​ឡើង​តាម​ក្រោយ​។ បាន​មួយ​សន្ទុះ​មក​​ គេ​ក៏​និយាយ​ប្រាប់​ថា៖
«​​​សៀវភៅ​គ្រប់​យ៉ាង​របស់​ឯង ​នៅ​ក្នុង​នោះ​ទាំង​អស់!​ យើង​ប្រមូល​ទុក​ឲ្យ​រួច​ហើយ​ អរគុណ​យើង​មក៍… យើងខំ​ប្រមូល​ទុក​ឲ្យ​នោះ​អី! បើ​ចង់​​បាន​ខ្លាំង​ណាស់​ ក៏​ចុះ​ទៅ​យក​ខ្លួន​ឯង​ទៅ… តែ​សុំ​​ដាស់​តឿនជាមុន​​សិន​ថា​… នៅ​ក្នុងព្រៃ​​នោះ​មាន​ពស់​ច្រើន​ណាស់​! បើ​ឯង​ហ៊ាន​ក៏​អញ្ជើញ​ចុះ​ទៅយក​ទៅ! ចុះ​ទៅ​ល​មើល៍​… ហាសហាសហា…»
​ពេល​នោះ​ខ្ញុំស្រែក​​យំ​ហ៊ូ​តែ​ម្តង​ តែ​ផ្ទុយ​ពី​គេភ័យ​ឬ​អាណិតខ្ញុំ​… គេ​ត្រលប់​ជា​ស្ទុះ​ហេ​​ដើរ​ចូល​មក​រក​​​ហើយ​​ក៏​ចាប់​កញ្ឆក់​ក​អាវ​ទាញមុខខ្ញុំ​​​​​ ឲ្យ​ចូល​ទៅ​ជិតស្ទើរតែ​​ប៉ះ​នឹង​​មុខ​គេ​ រួច​និយាយ​គម្រាម​មួយ​ៗ​ថា៖
«​ឯង​ធ្វើ​ឲ្យ​យើង​អាប់​មុខ​មាត់​​ នៅ​កណ្តាល​ចំណោម​​អ្នក​ដទៃ​បាន យើង​ក៏​ធ្វើ​ឲ្យ​ឯង​​ឈឺ​​បាន​ដូច​គ្នា​ចាំ​ទុក​ណ៎ា!​ ឯង​នឹង​ត្រូវ​យើង​ធ្វើ​បាប​ច្រើន​ជាង​នេះ​ទៀត​ ប្រយ័ត្ន​ខ្លួន​ឲ្យ​ហើយទៅ!!»
ក្រោយ​ពី​លែង​ក​អាវ​ខ្ញុំ​បាន​បន្តិច​ គេក៏​ងាក​ឱន​មុខ​​មក​ខ្សឹប​ដាក់​ត្រចៀក​ខ្ញុំ​ទៀត​ថា៖
«​គឺ​ដូច​ដែល​បង​បាន​ប្រាប់​អូន​ទុក​រួច​ហើយ​ថា​ ក្នុង​រណ្តៅ​អាបេ​ព្រៃ​នោះ​មាន​ពស់​ច្រើន​ណាស់​…​ បើ​ចង់យក​ជីវិត​ទៅ​​ផ្សង​ព្រេង​ជា​មួយ​នឹង​ពស់​ក៏​អញ្ជើញ​ចុះទៅ!» មិន​ចប់​មិន​ហើយ​ទេ នៅ​មក​និយាយ​បំភ័យ​ខ្ញុំ​ទៀត​…! ធ្វើ​ឯង​មក​និយាយ​ផ្អែម​ពី​ខាង​ដើមរួច​​ ​ក៏​ងាក​មក​ត្របាក់​ខ្ញុំ​ម្តង​ទៀត​ថា…
«​បង​ដឹង​ ថា​អូន​នឹង​​​ទៅ​ទូល​ពិត​ប៉ា​ទៅ​ប្តឹង​ម៉ាក់ មែន​ទេ? … អញ្ជើញ​ទៅ​ប្តឹង​ចុះ… គ្រូៗ​ផង… នៅ​ជា​កូន​ង៉ែត​បែប​នេះ​ មាន​តែ​ទៅ​រក​ប៉ា​ម៉ាក់​នេះ​ហើយ… ហឹហឹហឹ… អញ្ជើញ​ទៅ​ចុះ​អាអូន​ តែត្រូវ​ចាំ​ទុក​ថា​អូននឹង​​ត្រូវ​ជួប​ជាមួយ​បង​យូរ​ទៀត… ចាំជួប​គ្នា​ជា​ថ្មី​ណា៎! បង​សុំ​ទៅ​មុន​ហើយ…»
ខ្ញុំ​ពេល​នោះ​… ខឹង​ខ្លាំង​ណាស់​តែ​ក៏​ធ្វើ​អ្វី​មិន​បាន​ បាន​តែ​ត្រឹម​យំ… តែ​រួច​ហើយ​ មិន​ដឹង​ជា​គិត​យ៉ាង​ម៉េច​ក៏​​ចូល​ទៅ​ក្នុង​ព្រៃ​នោះ​ហើយ​ចុះ​រុក​ទៅក្នុងរណ្តៅ​អាបេ។ អា​​បង​​ឆ្កួត​នោះ​ងាក​​ក្រោយ​មក​មើល​តាម​សំឡេង​ព្រៃ​ដែល​ត្រូ​វ​មនុស្ស​ដើរ​លុកចូល​ទៅ។ គេ​ប្រហែល​ជាស្រឡាំង​កាំង​​ហើយ​ព្រោះ​ឃើញ​ធ្វើ​មុខ​ដូច​​ជា​មិន​ចង់​ជឿ​សោះ​ថា ​ខ្ញុំ​ហ៊ាន​ចុះ​ទៅក្នុង​ព្រៃ​នោះ។ នៅ​ទី​បំផុត​ខ្ញុំ​ក៏​ចុះ​លុយ​ទៅដល់​បាត​រណ្តៅ​អាបេ​លិច​ផុត​ក្បាល​​ហើយ​យក​កាតាប​របស់​ខ្លួន​មក​បានវិញ។ តែ​ផ្ទុយ​ពី​គេរត់​​មក​ជួយ​ខ្ញុំ… អត់​សោះ​តែ​ម្តង​!… គេ​មាន​តែ​​សើច​ចំអក​ឲ្យ​ខ្ញុំ​ ហើយ​ស្រែក​បំភ័យ​ចេញ​មក​ទៀត​ថា៖​​
«ហ៊ើយ!… លឿនឡើងៗ… តិច​ពស់​ចេញ​មក​ចឹក​ងាប់​ទៅ!… លឿន​ឡើងៗ! ពស់​ច្រើន​ណាស់…!» តែ​ខ្ញុំ​សង្កេតឃើញ​ថា ទឹក​មុខ​របស់​គេ​ពេល​នោះ ហាក់​ដូច​ជា​ប្រឹង​និយាយ​ទាំង​បង្ខំ ខ្ញុំ​ក៏​មិន​ដឹង​ថា​យ៉ាង​ម៉េច​ដែ រ​គ្រាន់​តែ​​ឃើញ​ដូចជា​ធ្លាក់​ទឹក​មុខ​បន្តិ​ច ប្រហែល​ជា​គេ​ដឹង​ខ្លួន​ខុស​ទេ​ដឹង​ដែល​ធ្វើ​ជាមួយ​ខ្ញុំ​បែប​នេះ។
ខ្ញុំ​នៅ​ក្នុង​ពេល​នោះ​ ទាំង​ទឹក​ភ្នែក​ទាំង​ទឹក​សំបោរ​ហូរ​ចេញ​មក​ទាំង​អស់ ខ្ញុំ​ទ្រាំ​មិន​បាន​ពិត​មែន ចង់​តែ​ដាល់​មុខ​អាបង​ហ្នុង​​ឲ្យ​​ដឹង​គ្នា​ម្តង​​ តែ​ក៏​មិន​ហ៊ាន​ព្រោះ​មាឌ​​គេធំ​​ខ្ពស់​ជាង​ខ្ញុំ​។ បើ​តាម​ស្មាន​នៅ​ពេល​នោះ​គេ​ប្រហែលជាមាន​កំពស់​១,៧៥ម៉ែត្រ​ ឯ​ខ្លួន​ខ្ញុំ​​ប្រហែល​ជា​១,៦៧​ម៉ែត្រ​ប៉ុណ្ណោះ​។ ម្យ៉ាង​ដូច​ដែល​ខ្ញុំ​ប្រាប់​អ៊ីចឹង គេ​គឺ​ជា​កីឡាករ​ហែល​ទឹក​ ដូច្នេះ​មាឌ​គេ​មើល​ទៅ​ក៏​ធំឌាំង មាំ​មួន​ សម​សួន ចំណែក​ខ្ញុំ​​រាង​តូច​ល្មម​​គ្មាន​មាឌ​អី​ទេ​ ក៏​បាន​តែ​និយាយ​ចេញ​ទៅ​ទាំង​ទឹក​ភ្នែក​ថា៖​
«សប្បាយ​ចិត្ត​ណាស់​មែនទេ?… ធ្វើ​បាប​គេ​ល្ម​ម​គ្រប់​គ្រាន់​ហើយ​ឬ​នៅ?» ខ្ញុំ​និយាយ​ព្រម​ទាំង​ដើរ​ចូល​ទៅច្រាន​គេ​ តែ​គេ​ក៏​មិន​បាន​តប​ត​អ្វី​ខ្ញុំ បាន​ត្រឹម​តែ​ធ្វើ​ទឹក​មុខ​​ឌឺៗមក​​ជិតមុខ​​ខ្ញុំ ​គួរ​ឲ្យ​ក្នាញ់​ខ្លាំង​ណាស់ ហើយ​ក៏​និយាយា​តប​ថា៖
«នៅទេ… ​ប៉ុណ្ណេះ​នៅ​តិច​ណាស់​សម្រាប់​ឯង! … ឯង​ត្រូវ​ជួប​ច្រើន​ជាង​នេះ​ទៀត!»
ពេល​នោះ​ខ្ញុំ​ទទួល​អារម្មណ៍​ខ្លាច​ ទឹក​សំឡេង​របស់​គេ​​យ៉ាង​ម៉េច​ក៏​មិន​ដឹង។​ គេ​​មិន​បាន​និយាយ​ខ្លាំង​ឬ​ស្រែក​គំហក​អ្វី​ទេ តែ​សម្តី​នោះ​ប្រៀប​ដូច​ជា​មាន​ឥទ្ធិពល ​មាន​មន្តសណ្តំ ​និង ​ថាមពលអ្វី​មួយ​​យ៉ាង​ចម្លែក… ទឹក​មុខ​របស់​គេ​​នៅ​ពេល​នោះ​ នៅ​ដិត​ជាប់​ក្នុង​ការ​ចង​ចាំរបស់ខ្ញុំ​ជានិច្ច… ពេល​មើល​ជិត​ៗ​គេ​​សង្ហារ​ខ្លាំង​ណាស់! ស្បែក​ស តែ​មុខ​ចេញ​ពណ៌​ស៊ីជម្ពូប្រឿងៗ គួរ​ឲ្យ​ស្រលាញ់​រក​ថា​មិន​ត្រូវ​ទេ។ ឯ​ខ្ញុំ​ពេល​នោះបាន​ត្រឹម​តែ​ធ្វើ​ជា​សម្លក់សម្លឹង​ទៅ​ខ្សែ​ភ្នែក​របស់​គេ​ ហើយ​និយាយ​ថែម​ទៀត​ថា៖
«​ខ្ញុំ​ទៅ​ធ្វើ​អី​បង​ឯង​ឲ្យ​ធ្ងន់​ធ្ងរ​ណាស់​ណា… ខ្ញុំ​សុំ​ទោស​ក៏​បាន​ មិន​ឃើញ​មាន​អី​គួរ​ឲ្យ​ខ្មាស​អៀន​ផង​គ្រាន់​តែ​រឿង​ប៉ុណ្ណឹង! ហើយ​ដែល​បង​ឯង​ធ្វើ​ជាមួយ​ខ្ញុំ​បែបនេះ ក៏​ចាត់​ទុក​ថារួច​គ្នា​ទៅចុះ ខ្ញុំ​មិន​ប្រកាន់​អី​ទេ តែ​ត្រូវ​ឈប់​មក​រញ៉េ​រញ៉ៃ​នឹង​ខ្ញុំ​ទៀត!»
គេ​សើច​ឡក​ឡឺយ​ឲ្យ​ខ្ញុំ​គួរ​ឲ្យ​គ្រឺត​ ហើយ​ក៏​ប្រាប់​ថា៖
«​បាន… ឈប់​រញ៉េ​រញ៉ៃ​ក៏​បាន… តែ​ត្រូវ​ក្រាប​សំពះ​បាត​ជើង​យើង​សិន​មក៍!»
ខ្ញុំ​នេះ​ខឹង​អាខ្មោច​ឆ្កួត​នោះ​កាន់​តែ​ខ្លាំង​ទ្វេឡើង… ពេល​នោះ​គិត​ថា ​មនុស្សស្អី​គេ អាក្រក់​ជួ​ជាតិ​​ដល់​ថ្នាក់​នេះ ចង់​តែ​ហក់​ទៅ​ដាល់​ឲ្យ​បែកមុខ​ទេ តែ​ក៏​មិន​ហ៊ាន​ព្រោះ​មិន​ធ្លាប់​ធ្វើ​ដាក់​នរណា… បាន​ត្រឹម​​តែ​ស្រែក​ជេរ​ចេញ​ទៅ…
«​មនុស្សដូច​បង​ឯង​នេះ តាម​ត្រូវ​ខ្ញុំ​មិន​គួរ​ហៅ​ថា​បង​ទេ​… ពាក្យ​ថា​អាហ្អែង​នៅ​ល្អហួស​​ផង​ដឹង​ទេ​? សម្រាប់​មនុស្ស​ដូច​បង​ មាន​តែ​អាឆ្កែ​ប៉ុណ្ណោះ​ទើប​វា​ស័ក្តិ​សម… បង​ឯង​នេះ​សាហាវពិត​មែន បើ​ចង់​ឲ្យ​ខ្ញុំ​ក្រាប​សំពះ​ខ្លាំងណាស់… បាន​! ខ្ញុំ​សំពះ​បាន​តើ!… តែ​ចាំ​ជាតិ​ក្រោយ​សិន​ចុះ ចាំ​ខ្ញុំ​តាម​ទៅ​  សំពះ… ​ធុយយយ!!!»​ ហើយ​ក៏​ស្ពាយ​កាតាប​ខ្ញុំ​ដើរ​ចេញមក។
មិន​ដឹង​ដូច​គ្នា​ថា ខ្ញុំ​ប្រើ​សម្តី​ប្រមាថ​កាត​ទានយ៉ាង​ធ្ងន់​ធ្ងរ​បែប​នេះ ​បានដោយ​របៀប​ណា… ជឿ​ឬ​ទេ គេ​នោះ​​ខឹង​ខ្ញុំ​ខ្លាំង​ណាស់ ខ្លាំង​ជាង​លើក​មុន​ឆ្ងាយ​ទៀត​ផង។ គេ​​ដើរ​តាម​មក​ចាប់​ក​ដៃ​របស់​ខ្ញុំ ច្របាច់​ជាប់​យ៉ាង​ណែន​ ហើយ​អូស​​ខ្ញុំ​យ៉ាង​ខ្លាំង​​យក​ទៅ​ខាង​ក្រោយ​អគារជាប់​របង… គាត់​​កម្លាំង​ខ្លាំង​មែន​ទែន ទោះ​ខ្ញុំ​ខំ​ប្រឹង​រើ​បម្រះ​យ៉ាង​ណា​ក៏​មិន​ឈ្នះ។ តាម​ផ្លូវ​ដែលគាត់​អូស​ខ្ញុំ​ទៅ​នោះ គាត់​ក៏​និយាយ​ឡើង​មក​ថា…
«យើង​គិត​ថា​នឹងលែង​ឯង​ទៅហើយ ឃើញ​ថា​គួរ​ឲ្យ​អាណិត! ណាមួយ​យើងក៏​ធ្វើ​ជាមួយ​ឯង​ ហួស​ហេតុ​បន្តិច​ពិត​មែន តែ​នៅពេល​ឯង​មាត់​គ្រាន់​បើ​ជាមួយ​យើង​បែប​នេះ ឯង​ក៏​ប្រហែល​ជា​មិន​រួច​ខ្លួន​ដែរ! បន្តិ​ច​ទៀត​ឯង​នឹងដឹង​ថា​ នឹង​បាន​ជួប​អី យើង​ធានា​រ៉ាប់​រង​ឲ្យ​… ឯង​នឹង​ត្រូវ​ស្តាយ​ក្រោយ​ចំពោះ​សម្តី​របស់​ឯង​ដែល​និយាយ​ចេញ​មក​អម្បាញ់​មិញ​នេះ… មក​នេះ!… មាត់​គ្រាន់​បើ​ណាស់​មែន​ទេ?…»
លុះ​ទៅដល់​ខាង​ក្រោយ​អគារ​ ខ្ញុំ​មិន​ទាន់​នឹង​បាន​និយាយ​អី​ផង​ បង​នោះ​ក៏​ទាញ​ខ្លួន​ខ្ញុំចូល​ផ្អឹប​ជាប់​នឹង​ខ្លួន​​គាត់ ហើយ​បឺត​ជញ្ជក់​មាត់​ខ្ញុំ​មួយ​រំពេច! តើ​ខ្ញុំ… គួរ​និយាយ​យ៉ាង​ម៉េច​ល្អហ្ន៎… ធ្វើ​អ្វី​ក៏​មិន​ត្រូវ​​ គឺ​មាន​តែ​… រោម​បះ​ច្រាង​អស់​ទាំង​ខ្លួន! កើត​មក​មិន​ធ្លាប់​ជួប​សោះ ហើយ​ក៏​មិន​គិត​ថា​នឹង​មក​ជួ​ប​ជាមួយ​មនុស្ស​ប្រុស​ដូច​គ្នា… ខ្ញុំ​បាន​តែ​នៅ​ស្ងៀម​ធ្វើ​អ្វី​មិន​ត្រូវ! … មក​ដល់​ពេល​នេះ​ខ្ញុំ​ជឿ​ហើយ​ថា​វា​មាន​អារម្មណ៍​យ៉ាង​ណា​​? អ្នក​ដែល​មិន​ធ្លាប់​ជួប​ក៏​គង់​នឹង​មិន​ដឹង​ទេ ព្រោះ​ខ្ញុំ​ខ្លួន​ឯង​ គ្រប់​ពេល​ដែល​មើល​​ទូរទស្សន៍​ ឃើញ​មាន​ឈុត​ដែល​តួ​ប្រុស​ថើប​តួ​ស្រី ខ្ញុំ​តែង​តែ​ខឹង​នឹង​តួ​ស្រី​គ្រប់​ពេល ​ថា​ហេតុ​អ្វី​គ្រាន់​តែ​ប៉ុណ្ណឹង​ក៏​ធ្វើ​ជា​ភ្នែក​ស្លឺ​​ភាន់​ភាំង​​ធ្វើ​អ្វី​មិន​ត្រូវ ហេតុ​អ្វី​មិន​គេច​ចេញ​ឲ្យ​ផុត​ពី​តួ​ប្រុស​ទៅ?…
គេ​​ផ្អឹប​មាត់​ខ្ញុំ​ជាប់ជាមួយ​​មាត់​គេ​ ​ប្រមាណ​ជា១០​វិនាទី… ហើយ​ក៏​ច្រាន​ខ្ញុំ​ចេញ ព្រម​ទាំង​និយាយ​ក្លែម​ឡក​ឡឺយ​ឲ្យ​ថា៖
«អឺ… ស័ក្តិ​សម​ហើយ ​ដែល​ឯង​មាត់​គ្រាន់​បើ ​ជាមួយ​យើង​តាំង​ពី​ព្រឹក… ព្រោះ​មាត់​ឯង​ផ្អែម​ប្រើ​ការ​បាន​តើ! ដឹង​ទេ?… ហាហាហា… អេ… ម៉េច​ក៏​នៅ​ស្ងៀម​ធ្វើ​អី ម៉េច​​​មិន​មាត់​គ្រាន់​បើទៀត​ទៅ? ជេរ​​បង​ទៀត​មកអា​អូន… បង​ឲ្យ​ជេរ ជេរ​មក​មើល៍!» ​ចេះ​និយាយផ្គឺន​ចំណាប់​ណាស់! ម្តង​បង​… ម្ត​ង​យើង​​… ខាំ​ខ្ញុំ​ជាប់​រហូត!
គួរ​ឲ្យ​ចម្លែក… ​ដែល​ខ្ញុំ​នៅ​ភ្លឹក​បាត់​មាត់​បាត់​ក​យ៉ាង​យូរ​សម​គួរ ខ្សែ​ភ្នែក​ក៏​ឃើញ​គេ​ដើរ​ចេញ​ទៅ តែ​លើក​នេះ​គេ​មិន​ចាប់​អារម្មណ៍​នឹង​ខ្ញុំឡើយ គេ​ដើរ​ចេញ​ពី​ខ្ញុំ​ទៅ ដោយ​មិន​ងាក​ក្រោយ​មក​មើល​ខ្ញុំ​ទៀត…
មានត…

No comments:

Post a Comment