Sunday, February 28, 2016

ផ្តើមដោយស្អប់បញ្ចប់ដោយស្រលាញ់ ភាគ5






និពន្ធដោយ សុបិន្ត.

ក្រោយ​ពី​ថ្ងៃ​នោះ​ ខ្ញុំ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង​លើស​ដើម ធ្វើ​អ្វី​ក៏​ព្យាយាម​ងាក​មើល​​ឆ្វេង​ស្តាំ​​​ទៅ​​ ឆ្ងាយៗ​ខ្លាច​ជួប​​គាត់​ ព្រោះ​គាត់​ពិត​ជាតាម​​​រក​រឿង​​​នឹង​​ខ្ញុំ​​ច្បាស់​ណាស់​បើ​ខ្ញុំ​ភ្លេច​ខ្លួន​តែ​បន្តិច​… តែ​យូរ​​សម​​គួរ​ក៏​មិន​ឃើញ​មាន​អ្វី​កើត​ឡើង ​ ​ព្រោះ​ខ្ញុំ​មិន​បាន​ជួប​គាត់​សោះ ហាក់​ដូច​ជា​គាត់​ព្យាយាម​មិន​ឲ្យ​ខ្ញុំ​ឃើញ​​យ៉ាងម៉េច​ក៏​មិន​ដឹង…​​​ តែ​ក៏​ទទួល​អារម្មណ៍​​ថា​ មាន​គេ​កំពុង​​​តាម​សម្លឹង​មើល​​ខ្ញុំ​គ្រប់​ពេល​វេលា​​​។
យ៉ាង​ណា​ក៏​សុំ​ប្រាប់​សិន​ថាបង​អន្ធិកា​មិន​ធម្មតា​ពិត​មែន គាត់​ប្រហែល​ជា​ជំនាញ​ខាង​រឿង​បែប​នេះ​ខ្លាំង​ណាស់ ព្រោះ​នៅទី​បំផុត​ខ្ញុំ​ក៏​ភ្លាត់​ស្នៀត​ទាល់​តែ​បាន…
ថ្ងៃ​នោះ​​​​ ប្រហែល​ជាក្រោយ​ថ្ងៃ​ដែល​គាត់​គម្រាម​ខ្ញុំ​​​អស់​ជាង​មួយ​ខែ ក្រោយ​​ពី​ដល់​ម៉ោង​ចេញ​ទៅ​ផ្ទះ​ខ្ញុំ​ក៏​ឡើង​ទៅ​រង់​ចាំ​លោក​ប៉ា ​​នៅ​លើ​បណ្ណា​ល័យ​ដូច​រៀង​រាល់​ថ្ងៃ។ ​មិន​ដឹង​ដូច​គ្នា​ថា​បង​​អន្ធិកា​​ដឹង​យ៉ាង​ម៉េច​ថា​ខ្ញុំ​ប្តូរ​ទៅ​អង្គុយ​ចាំ​នៅ​លើ​នោះ។ ខណៈ​ដែល​កំពុង​អង្គុយ​អាន​សៀវភៅ ​ស្រាប់​​តែ​ទទួល​អារម្មណ៍​លេច​ឈឺ​​នោម​​ ខ្ញុំ​​ក៏​ប្រញាប់​​ដើរ​ទៅ​រក​បន្ទប់​ទឹក…
សុំ​និយាយ​​​ប្រាប់​រឿង​បន្ទប់​ទឹក​សិន​ អា​បន្ទប់​ទឹក​នេះ​គ្មាន​នៅ​ក្នុង​បណ្ណាល័យ​ទេ បើ​ចង់​ចូល​ត្រូវ​ចេញ​មក​​​ចូល​នៅ​​ខាង​ក្រៅ​ ដែលស្ថិត​នៅ​ខាង​ក្រោយ​អគារ​បណ្ណា​ល័យ​​ បើ​ដើរ​​វៀង​តាម​អគារ​ទៅ​ក្រោយ​​​​​ក៏​​​ឆ្ងាយ​ដូច​គ្នា​​​។ ​បន្ទប់​ទឹក​នេះ​មាន​លក្ខណៈ​​​ធំ​​ល្មម​​គ្រាន់​​បើ​ តែ​ក៏​ចម្លែក​​ដែល​មិន​សូវ​មាន​មនុស្ស​ចូលចិត្ត​​ប្រើ​ ប្រហែល​មក​ពី​វា​នៅ​ឆ្ងាយ​ពី​ខ្សែ​ភ្នែក​របស់​មនុស្ស​ម្នា​ពេក​ទេ​ដឹងព្រោះ​មិន​ត្រឹម​តែ​នៅ​ខាង​ក្រោយ​​ទេ ផ្លូវ​ដើរ​ចូល​ទៅ​ក៏​ចង្អៀត​​ ពេល​ណា​ក៏​ដូច​ពេល​ណា​មិន​សូវ​មាន​មនុស្ស​​ចូល​ទេ​ ថែម​បើ​​ប៉ះ​ចំ​ពេល​ល្ងាច​ដូច្នេះ​ផង​ ស្ទើរ​តែ​ហៅ​បាន​ថា​​ជា​វាល​រហោដ្ឋានក៏​បាន​ដែរ​​ គួរ​ឲ្យ​ខ្លាចខ្លាំង​ណាស់​តែ​​​និស្ស័យ​​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​មិន​សូវ​ចេះ​ខ្លាច​អ្វី​ស្រាប់​ហើយ​​​​ ដូច្នេះ​ក៏​ដើរ​​ចូល​ទៅ​ក្នុង​​បន្ទប់​ទឹក​​​នោះ​​ជំនួស​ការ​ចុះ​ទៅ​នោម​នៅ​​​​ជាន់​ក្រោម​។ ពេល​នោះ​ បើ​គ្រាន់​តែ​មើល​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ ​នឹង​​មិន​ដឹង​​​​ទេ​ថា​មាន​នរណា​នៅ​ក្នុង​នោះ​ឬ​ក៏​អត់​ ដោយ​មើល​តាម​ថូ​នោម​ និង​បង្គន់។ បើ​និយាយ​ពី​ថូ​នោម​នោះ​គឺ​​វាច្បាស់​ទៅ​ហើយ​បើ​គ្មាន​មនុស្ស​គឺ​គ្មាន​បើ​មាន​គឺ​មាន​​ តែ​ដោយ​ឡែក​បង្គន់​នេះ​ខ្ញុំ​ក៏​មិន​ច្បាស់​ក្នុង​ចិត្ត​ដូច​គ្នា​ព្រោះ​​មិន​បានសង្កេត​​ច្រើន​ មាន​ខ្លះ​ក៏​បើក​ទ្វារ​ខ្លះ​ក៏​បិទ តែ​តាម​ធ្លាប់​មាន​បទ​ពិសោធន៍ ​បង្គន់​ដែល​បិទជិត​ក៏​មិន​មែន​មានន័យ​ថា​មាន​មនុស្ស​នៅ​ក្នុង​នោះ​ជានិច្ច​ដែរ​​ ព្រោះ​ទ្វារ​បង្គន់​ភាគ​ច្រើន​តែង​តែ​ទាញ​បិទ​ទៅ​វិញ​​ដោយ​ឯក​ឯង​។​ ពេល​ត្រូវ​ចូល​ក្នុង​បង្គន់​ ជួន​កាល​ក៏​ត្រូវ​រុញ​សាក​មើល​​​ថា​មាន​មនុស្ស​នៅ​ឬ​ទេ​ រួច​សឹម​ចូល​តាម​ក្រោយ​។ ពេល​នោះ​ខ្ញុំ​មិន​បាន​នឹក​​សង្ស័យ​​អ្វី​ ក៏​ដើរ​ចូល​ទៅ​នោម​តាម​ធម្មតា​​ក្នុង​ថូ​នោម គឺ​កំពុង​​ត្រូវ​ការ​ដោះ​ទុក្ខ​យ៉ាង​​ពេញ​ទំហឹង​តែ​ម្តង​ រួច​រាល់​​ហើយ​​ក៏​​កន្ត្រាក់​ខ្លួន​ញាក់​​តាម​​ធម្មជាតិ​របស់​មនុស្ស​ប្រុស​។ គ្រប់​យ៉ាង​ហាក់​ដូច​ជាកើត​ឡើង​លឿន​ណាស់… នៅ​ស្ងៀមៗ​ ស្រាប់​តែមាន​មនុស្សមក​ឱប​ខ្ញុំ​ពី​ខាង​ក្រោយ​ ឱប​​ណែន​​ខ្លាំង​​ណាស់​ ហើយ​ក៏​​ឱន​មុខ​មក​ខ្សឹប​តិច​ៗ​​នៅ​ក្បែរ​ត្រចៀក៖
«​យើង​នេះ​ឈរ​នោម​ស៊ិច​ស៊ី​ដល់​ហើយ កន្ត្រាក់​ញាប់​​ស្អែក​តែ​ម្តង​ហ្ន៎​!(^_9)»​
បាទ… ជា​សំឡេង​របស់​បង​អន្ធិកា​! >,< ខ្ញុំ​ព្យាយាម​រើ​បម្រះ​គេច​ចេញ​ពី​​រង្វង់​ដៃ​របស់​គាត់​ គឺ​​ប្រឹង​​ម៉ា​ពេញ​ទំហឹង​តែ​ម្តង​ ហើយ​នៅ​ទី​បំផុត​ក៏​​រើ​បាន​សម្រេច។ ​បម្រុង​នឹង​រត់​គេច​ចេញ​មក​​ហើយ​ តែក៏​​នៅ​មិន​អាច​រួច​ពី​ដៃ​របស់​គាត់​បាន​​ដដែល​។ គាត់​រត់​មក​ចាប់​ដៃ​ខ្ញុំ​ជាប់ ហើយ​ទាញ​កន្ត្រាក់​យក​ទៅ​ឱប​យ៉ាង​ពេញ​ទំហឹង​ ​តែ​លើក​នេះ​គាត់​ឱប​ខ្ញុំ​ពី​មុខ​ ថ្ងាស​របស់​ខ្ញុំក៏​​ជល់​នឹង​ច្រមុះរបស់​គាត់ ខ្យល់​ដង្ហើម​​ក្តៅ​​ភាយ​ៗ​​​​ធ្វើ​​ឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍​កក់​ក្តៅ​ខ្លាំង​ណាស់ ខ្លួន​​​ប្រាណ​ទាំង​មូល​ចាប់​ផ្តើម​​ស្រាល​ស្ងើ​ក​ទាំង​អស់​។ ​គាត់​​និយាយ​​​ទាំង​ពេញ​ចិត្ត​​​ចេញ​មក​ថា៖
«​ឯណា​ទៅ​ក្រែង​ថា​ពូកែ​ណាស់​ណាហ៊ី! ​យើង​ហ្នឹង​ពិបាក​​ទាក់​ណាស់​​មែនទេ​? ចុះ​ម៉េច​​ក៏​​មក​នៅ​ក្នុង​កណ្តាប់​ដៃ​យើង​​ទៅ​វិញ​? V(^O^)V ហាសហាសហា… ប្រាប់​​ត្រង់​ៗ​ណា​ ថា​កើត​មក​មិន​​ធ្លាប់​​ជួប​នរណា​​រឹង​ដូចឯង​ឡើយ! ម្នាក់​ៗ​ឲ្យ​តែ​ឃើញ​យើង​​រត់​​បោល​​ចូល​តែ​ម្តង​ប្រាប់​ឲ្យ​ដឹង​ទៅ​ចុះ​!… តែ​បែប​​ឯង​នេះ​​ក៏​ល្អ​ដែរ​​ យើង​ចូល​ចិត្ត​… ​ព្រោះ​ដាស់​អារម្មណ៍​យើង​​បាន​ល្អ​… មក​នេះ! មក​ក្លាយ​ជារបស់​យើង… អា​មនុស្ស​ពូកែ… ​មក​នេះ!!​ (-/\-)»​
​ខ្ញុំ​ស្រែក​​អង្វរ​គាត់​​តែ​មិន​បាន​ផល​T_T។ បង​​អន្ធិកា​​​កន្ត្រាក់​អូស​​យក​ខ្លួន​​ខ្ញុំ ហើយ​​ច្រាន​ចូល​ទៅ​ក្នុង​បង្គន់​ដែល​នៅ​​​បន្ទប់​ដំបូង​គេ​​បំផុត​ រួច​ក៏​ស្ទុះ​ចូល​មក​ព្រម​​ទាំង​រុញ​ទ្វារ​បិទ​។ ពេល​នោះ​ខ្ញុំ​ក៏​មិន​ដឹង​ដូច​គ្នា​ថា​ហេតុ​អ្វី​ខ្ញុំ​​មិន​ស្រែក​ឲ្យ​​គេ​ឯង​ជួយ​ ប្រហែល​​ជា​​ខ្លាច​ខ្មាស​គេ​ហើយ​មើល​ទៅ​។​  ម្យ៉ាង​អា​និស្ស័យ​​ស្រែក​យំ​ឲ្យ​គេ​ជួយ​នេះ​​ គួរ​តែ​​​មនុស្ស​​ស្រី​​​ច្រើន​ជាង​ដែល​ត្រូវ​​ធ្វើ​ ហេតុ​ដូច​នេះ​​ខ្ញុំ​ក៏​បណ្តោយ​តាម​តែម្តង​…
នៅ​ក្នុង​នោះ​បង​អន្ធិកា​រុញ​ខ្ញុំ​ផ្អឹបជាប់​នឹង​ជញ្ជាំង​​ ហើយ​ក៏​ថើប​ឈ្មុល​ឈ្មុ​ស​តាម​កញ្ចឹង​ក​ខ្ញុំ​យ៉ាង​​ក្រហល់​ក្រហាយ​ ឯ​ដៃ​ម្ខាង​ទៀត​ដោះ​ឡេវ​អាវ​ខ្លួន​ឯង​ជាបណ្តើរ​ៗ… ដូច​ខ្ញុំ​​ប្រាប់​អ៊ីចឹង គាត់​ប៉ិន​ប្រសប់​ណាស់​អារឿង​បែប​នេះ​ តែ​បើ​រឿង​រៀន​វិញ​មិន​បាច់​និយាយ​ទេ​!​​​​ ^Q^ គាត់​ធ្វើ​ឲ្យ​ខ្ញុំ​​​​​វង្វេង​វង្វាន់​​អស់​ស្មារតី​​ប្រៀប​ដូច​កូន​តុក្កតា​ ដែល​​មិន​ចេះ​​​តប​ត​អ្វី​​​​ទាំង​អស់ តែ​សំណាង​ប្រហែល​ជា​ចូល​ដៃ​ខាង​ខ្ញុំ ព្រោះ​ពេល​​ដែល​គាត់​កំពុង​​រុក​រាន​ខ្ញុំ​​នោះ​​ ស្រាប់​តែ​​​មាន​មនុស្ស​ដើរ​ចូល​មក​ក្នុង​បន្ទប់​ទឹក​ ខ្ញុំ​បាន​ឮ​សំឡេង​បើក​ទ្វារ​… បង​អន្ធិកា​បញ្ឈប់​សកម្ម​ភាព​… យក​ដៃ​ខាង​ស្តាំ​​របស់​គាត់​មក​បិទ​មាត់​​ខ្ញុំ​ជាប់​​យ៉ាង​ណែន ហើយ​ក៏​និយាយ​បែប​គ្មាន​សំឡេង​​គ្រាន់​តែកម្រើក​ចុង​មាត់​ថា«​កុំស្រែកឲ្យសោះ​​ បើមិន​​​ចង់លក់មុខ​​ឲ្យខ្មាសគេ… នៅឲ្យស្ងៀម! (>_<)»ខ្ញុំ​ប្រៀប​ដូច​ត្រូវ​ថ្នាំ​សណ្តំ​គ្មាន​ស្រែក​អ្វី​មួយ​អឹក ព្រោះ​ចិត្ត​មួយ​ក៏​នឹក​ខ្មាស​គេ​​ដូច​គ្នា​បើ​​មាន​​នរណា​មក​ឃើញ…
ប្រហែល​ជា​២​នាទី​កន្លង​មក ​ពេល​អ្នក​ចូល​បន្ទប់​ទឹក​បើក​ទ្វារ​ធំ​ចេញ​ទៅវិញ​ បង​អន្ធិកា​ក៏​ដោះ​​​ដៃ​ចេញ​ពី​ខ្ញុំ។ ​ខ្ញុំ​​រំកិល​ខ្លួន​​សន្សឹម​ៗ​ទៅ​បើក​ទ្វារ​បង្គន់ ​ហើយ​ប្រញាប់រត់​ចេញ​ទៅ​​ខ្ទាស់​ទ្វារ​ធំត្រង់​ផ្លូវ​ចូល​។ ខ្ញុំ​​ឃើញ​បាន​ឱកាស​ល្អ​​​​ក៏​ប្រឹង​រត់​គេ​ច​ចេញ​មក​ តែ​ក៏​នៅ​តែ​​គេច​មិន​ផុត​ពី​ដៃ​របស់​​គាត់។ បង​​​​អន្ធិកា​ចាប់​ខ្លួន​ខ្ញុំ​ក្រៀក​ជាប់ ហើយ​និយាយ​យ៉ាង​ពេញ​ចិត្ត​ម្តង​ទៀត​ថា៖
«​ឯង​ចង់​រត់​ទៅ​ណាអ្ហ៎ាះ!… ប្រាប់​​ហើយ​តើ​ថា​ថ្ងៃ​​នេះ​ទោះ​យ៉ាង​ណា​ ក៏​ឯង​ត្រូវ​តែ​ក្លាយ​ជា​របស់​យើង​ទាល់​តែ​បាន! យើង​នឹង​ធ្វើ​ឲ្យ​ឯង​ឈប់​​​បាន​សម្តី​ទៀត​… មក​នេះ​! ពេល​នេះ​ប្រហែល​ជា​លែង​មាន​នរណា​មក​កាត់​ចង្វាក់​យើង​ទៀត​ហើយ​! ហាសហាស​ហា… T^Q^T»
មាន​ត…

No comments:

Post a Comment