Wednesday, March 9, 2016

Love Line (Part 1)



Chapter 1. Soo Young x Jae Joon

1. Park Soo Young's Part


ជារឿងមួយដែលបានកើតឡើងកាលពីជាង ១០ឆ្នាំមុន....ពេលដែលប៉ាម៉ាក់បាននាំខ្ញុំទៅកន្លែងដែលពួកគាត់ថតផ្សាយពាណិជ្ជកម្មមួយ....


អ្នកដឹកនាំៈ ហេឡូ....ថាម៉េច? ជើងហោះហើរត្រូវបានលុបចោល..ហើយក្មេងស្រីដែលត្រូវថតថ្ងៃនេះមិនអាចមកបាន? អោយធ្វើយ៉ាងម៉េចទៅ ពួកយើងបានត្រៀមរួចរាល់អស់ហើយ....
អ្នកដឹកនាំស្រែកបញ្ចេញសំលេងភ្ញាក់ផ្អើលបន្ទាប់ពីបានទទួលទូរស័ព្ទរួច...
អ្នកដឹកនាំៈ អ្នកទាំងអស់គ្នា តើមានក្មេងស្រីណាផ្សេងនៅក្បែរនេះដែលអាចជំនួសបានទេ?
ជំនួយការៈ ធ្វើម៉េចទៅលោក យើងមិនអាចរកក្មេងស្រីណាមកជំនួសទាន់ពេលទេ....
បន្ទាប់ពីស្វែងរកមួយសន្ទុះធំ ក្រុមការងារម្នាក់បានដើរមកវិញរាយការណ៌ប្រាប់អ្នកដឹកនាំ...
Yoo Mi Hae: ក្មេងស្រីតូច....??? អ៎ា...អ្នកដឹកនាំចុះកូនប្រុសរបស់ខ្ញុំយ៉ាងម៉េចដែរ....
Park Soo Young: !!! ????
អ្នកដឹកនាំៈ អ៎ូ...ល្អតើ សាកល្បងអោយគេតែងខ្លួនជាក្មេងស្រីសិនមើល....
បន្ទាប់ពីគិតមួយរួច ...អ្នកដឹកនាំបានប្រាប់អោយគ្រប់គ្នារៀបចំតែងខ្លួនអោយខ្ញុំទៅជាក្មេងស្រី...

១០នាទីក្រោយមក...
ជំនួយការៈ Woow Wow  ...ស្អាត...គួរអោយស្រលាញ់ណាស់អ្នកដឹកនាំ...
អ្នកដឹកនាំៈ ហាសហាស ត្រូវហើយ....អូខេចាប់ផ្តើមធ្វើការបានហើយគ្រប់គ្នា....
ជំនួយការម្នាក់ និងអ្នកដឹកនាំសម្តែងសន្ទនាគ្នាបន្ទាប់ពីឃើញខ្ញុំប្រែខ្លួនជាក្មេងស្រី....
កាលនោះវាជាលើកទីមួយដែលខ្ញុំទៅតាមម៉ាក់នៅកន្លែងថត ហើយយ៉ាប់ជាងនេះទៅទៀតគឺខ្ញុំត្រូវស្លៀកពាក់ជាក្មេងស្រីទៀត...
ជំនួយការៈ ដំបូងនាងតូចត្រូវចាប់បាច់ផ្កាដែលកូនក្រមុំបោះមក ហើយបន្ទាប់ពីចាប់បានហើយ នាងតូចត្រូវញញឹមទៅកាន់ក្មេងប្រុសដែលឈរនៅជិតនាងតូចណា៎ OK???
Park Soo Young: Ghu....Ghu....
ជំនួយការអ្នកដឹកនាំម្នាក់បានមកជិតខ្ញុំ ហើយរៀបរាប់ការងារដែលខ្ញុំត្រូវធ្វើ...ពិបាកយល់ណាស់
អ្្នកដឹកនាំៈ អូខេ..អូខេ នាំតួរក្មេងប្រុសចូលមកគ្រប់យ៉ាងត្រៀមហើយ...
អ្នកដឹកនាំស្រែកប្រាប់គ្រប់គ្នាដែលនៅកន្លែងថត អោយនាំតួរក្មេងប្រុសដែកជាដៃគូខ្ញុំចូលមក...

បន្តិចក្រោយមកមានក្មេងម្នាក់ធំជាងខ្ញុំប្រហែលជា ២-៣ឆ្នាំ ដើរមកក្បែរខ្ញុំហើយនិយាយ...
Lee Jae Joon: អរុណសួស្តី ឯងជាក្មេងស្រីដែលជាដៃគូសម្តែងខ្ញុំថ្ងៃនេះមែនទេ...?
Park Soo Young: GHHHUUU.........GHUUUUUU..
ពេលនោះខ្ញុំភ័យពេក មិនបានតបអីបានត្រឹមតែគ្រវីក្បាល ចង់យំ.....
Lee Jae Joon: UUMMMmmm...
Lee Jae Joon: អូខេ...ហាហា សង្ឃឹមថាធ្វើបានល្អពេលថតណា ....

អ្្នកដឹកនាំៈ ទាំងអស់គ្នាត្រៀមតាមកន្លែង ចាប់ផ្តើមពេលនេះហើយ ...១ ២ ៣ Start.....
គ្រប់គ្នាបានត្រៀមរួចរាល់ហើយ ពេលនោះកូនកំលោះ កូនក្រមុំចាប់ផ្តើមចេញពីព្រះវិហារ...កូនក្រមុំក៏ចាប់ផ្តើមបោះបាច់ផ្កាមកកាន់ខ្ញុំតាមដែលអ្នកដឹកនាំប្រាប់ តែ...តែ..ខ្ញុំចាប់អត់បានទេ....
អ្្នកដឹកនាំៈ CUT >>>CUT.....
ដោយសារតែអ្នកដឹកនាំស្រែកលឺៗពេក ធ្វើអោយខ្ញុំភ័យរហូតដល់ ...ដល់នោមដាក់ខោ..ខ្មាស់គេណាស់
ក្មេងប្រុសម្នាក់ដែលឈរក្បែងខ្ញុំមើលមកដោយភ្ញាក់ផ្អើល....

ជំនួយការៈ អ៎ា...ពួកយើងពិនិត្យមើល តើរ៉ូបនោះមានបញ្ហា ឫអត់....
ជំនួយការៈ ឆាប់យកកន្សែងធំមួយមក លឿនឡើង....
UWhhhaaa......Whaaaaa
គ្រប់យ៉ាងនៅទីនោះមានបញ្ហាដោយសារតែ....តែ....

Park Soo Young: អ្ហាស...អ្ហាស...អ្ហាស.....ចង្រៃយ៎រ ...យើងសុបិន្តឃើញរឿងនោះទៀតហើយ.....
ជាស្រមោអន្ទោលតាមប្រាណ ឫយ៉ាងម៉េចនេះ.....

Park Soo Young: ហេតុអីនៅសុខៗ ខ្ញុំសុបិន្តឃើញរឿងនេះទៀតហើយ...???
រឿងនោះកន្លងផុតទៅជាង ១០ឆ្នាំហើយ ខ្ញុំសុំស្បថថាខ្ញុំនឹងមិនទៅធ្វើរឿងឆ្កួតៗនោះទៀតទេ....
Soo Young ជឿជាក់លើខ្លួនឯងឡើង កុំគិតរឿងអត់បានការនោះទៀត ...ស៊ូ..ស៊ូ...
Park Soo Young: អ៎ា... Good Morning LALALULU ... សំណប់ចិត្ត...
*LALALULU តួរអង្គវីរះនារីតុក្កតា ដែលល្បីល្បាញនៅកូរ៉េ...មានទាំងសៀវភៅរឿង និងគំនូរជីវចល


សួស្តីអ្នកអានទាំងអស់គ្នា សុំណែនាំខ្លួនបន្តិចចុះ ខ្ញុំឈ្មោះ Park Soo Young អាយុ ១៨ឆ្នាំ ខ្ញុំទើបតែចាប់ផ្តើមចូលរៀនមហាវិទ្យាល័យ កាលពីរដូវផ្ការីកមុននេះឯង....

បន្តិចក្រោយមក នៅបន្ទប់ទទួលទានអាហារ...
Park Soo Young: អារុណសួស្តី ប៉ា...ម៉ាក់...
ខ្ញុំចាប់ផ្តើមនិយាយបណ្តើរ ទាញកៅអីអង្គុយបណ្តើរ....
Yoo Mi Hae: AHhhh....គេចេញមកហើយ គឺម្នាក់ហ្នឹងហើយ ..ហិហិហិ

"ខ្ញុំចាប់ផ្តើមធ្វើដំណើរ ដោយសុវត្ថិភាព និងផាសុកភាពជាមួយនឹង........"

សំលេងតួរប្រុសចេញពីទូរទស្សន៌ក្នុង ពាណិជ្ជកម្មផ្សព្វផ្សាយរថយន្តមួយ ដែលគ្រប់គ្នានៅតុអាហារកំពុងមើល មិនចាប់អារម្មណ៌នឹងវត្តមានខ្ញុំអីបន្តិច....
Yoo Mi Hae: ម្នាក់នឹងហើយ Lee Jae Joon តួរឯកប្រុសក្មេងកំពុងតែល្បីនោះអី....
Park Ki Ha: គេម្នាក់ហ្នឹងដែលអូនថាសង្ហាជាងបងនោះ??? ហាសហាស He's on Fire...and hot too...
ប៉ាកំពុងទំពារអាហារ ព្រមជាមួយនឹងការឆ្លើយតបជាមួយម៉ាក់ទាំងញញឹម....
Yoo Mi Hae: ត្រូវហើយ ម្នាក់ហ្នឹងហើយ ...បងសម្លាញ់អូនពិតជាចង់សម្តែងជាមួយគេណាស់...
Park Ki Ha: ហាសហាសហាស បងគិតថា Ji Ro គេអាចជួយអូនបាន សាកនិយាយជាមួយគេទៅ...
ប៉ាចាប់ផ្តើមតបទៅម៉ាក់បន្ទាប់ពីបញ្ចប់ការទំពាររបស់គាត់....


គាត់ម្នាក់នេះជាម៉ាក់របស់ខ្ញុំ Yoo Mi Hae មុនដំបូងជាតារាបង្ហាញម៉ូត បន្ទាប់មកក៏ចាប់អាជីពសម្តែងថែមមួយទៀត....


ហើយម្នាក់នេះជាប៉ារបស់ខ្ញុំ Park Ki Ha គាត់ជាអតីតតន្ត្រីករ តែក៏បានផ្លាស់ប្តូរក្លាយទៅជាអ្នកចម្រៀងវិញ ហើយគាត់ក៏ជា ប្រធាន PARK Agency ដែរ ជាក្រុមហ៊ុនរបស់គ្រួសារយើង.....

Jin Ji Ro: សូមរង់ចាំបន្តិចទៅលោក ពេលនេះ Lee Jae Jin ប្រហែលជាគ្មានពេលទំនេរមកធ្វើការជាមួយយើងទេ....


ហើយម្នាក់កំពុងនិយាយនេះ គ្មានអ្នកណាផ្សេងទេ គឺ Jin Ji Ro នេះឯង គាត់ជាអ្នកគ្រប់គ្រងទូទៅនៅ PARK Agency ហើយគាត់ក៏ប្រៀបដូចជាសមាជិកគ្រួសារយើងម្នាក់ផងដែរ...

Knock knock 자 들어갑니다

넌 깜짝 놀랄게 분명합니다

들어가 확확 들어가 확확 무단침입
..............................
니가 너무 헤매서 내가 왔어 (e o e o)

Hey, 거기 시시한 애들 치워 봐봐 (e o e o)

여기저기 어질러 시작이 좀 거칠어

Get up get up get up get up

이걸 멈추라 할 수 있나

잘 구경해

나 어떡해서 니 맘을

다 어지럽혀 놓는지

어디부터 어디까지
다 내가 손을 보는지
내 눈에 니 주변 다 엉망이야
너 지금부터 잘 지켜봐

Yoo Mi Hae: អ៎ា..នោះ ...នោះគឺ... Soo Min គេចេញហើយ....
ម៉ាក់ចាប់ផ្តើមចង្អុលទៅទូរស្សន៍បន្ទាប់ពីលឺបទចំរៀងរបស់បងប្រុសខ្ញុំ....


ហើយម្នាក់នេះ អ្នកដែលកំពុងនៅលើទូរទស្សន៌នេះឯង ជាបងប្រុសរបស់ខ្ញុំ គាត់អាយុបងខ្ញុំ ៧ឆ្នាំ ជាមេក្រុមនៃ ក្រុមចំរៀងបុរស CRUSHERZ ដែលកំពុងតែពេញនិយម....

ទាំងអស់នេះហើយជាសមាជិកគ្រួសារខ្ញុំ SHOE-BIZ Family ....លោកតាខ្ញុំធ្លាប់ជាអ្នកសម្តែងម្នាក់នៅ Hollywood លោកយាយខ្ញុំជាអតីតអ្នករបាំ ....ពួកគេគ្រប់គ្នាសុទ្ធតែមានទេព្យកោសល្យរៀងៗខ្លួន លើកលែងតែខ្ញុំម្នាក់ប៉ុណ្ណោះ...ដែល...ដែល...អ្ហើយ...

Yoo Mi Hae: ប៉ុន្តែ Soo Young កូនមានបានទៅសាលាតន្រ្តីដែលម៉ាក់បានចុះឈ្មោះអោយនោះទេ..??
Park Ki Ha: ត្រូវហើយ Soo Young ពួកម៉ាក់ប៉ា គេប្រាប់ថាកូនអាចចាប់ផ្តើមទៅរៀនរាំពេលណាក៏បានដែរនៅសាលាសិល្បះរបស់គេ កូនត្រៀមខ្លួនហើយនៅ....???
Park Soo Young: EHhhh.....EHhhh .....
Jin Ji Ro: Soo Young អ្ហា ឯងអាយុ ១៨ឆ្នាំហើយណា ល្បមឈប់អានសៀវភៅតុក្កតាអស់នោះទៀតទៅ....
គ្រប់គ្នានៅតុអាហារចាប់ផ្តើម ជជីកសួរខ្ញុំរឿងរៀននេះរៀននោះមិនឈប់ធុញណាស់លោកអើយ ហេតុអីមានតែខ្ញុំម្នាក់ដែលគ្មានជំនាញសិល្បះអីនឹងគេសោះ ....មិនស្រួលទេដាក់មេប្រូចទើបបាន......
Park Soo Young: OOpss ....ម៉ាក់ខ្ញុំដល់ម៉ោងទៅរៀនហើយចាំនិយាយគ្នាពេលក្រោយទៅ.....
ខ្ញុំស្ទុះងើបពីកៅអី ហើយចង្អុលទៅនាឡិកា បញ្ជាក់ទៅពួកគាត់ថាត្រូវហើយ ...នៅមានតែភ្លឺ....
Yoo Mi Hae: យ៉ា....Soo Young និយាយជាមួយម៉ាក់អោយដឹងរឿងសិន....
Jin Ji Ro: .....???
Park Soo Young: ខ្ញុំទៅហើយម៉ាក់.....
និយាយចប់ខ្ញុំរត់ចេញ ទៅភ្លាមមិនខ្ចីងាកក្រោយ....ហាសហាសហាស....

១ម៉ោងក្រោយមកនៅ PARK Agency....



គ្រប់គ្នាកំពុងអង្គុយមើលទូរទស្សន៍ និងពិភាក្សាគ្នានៅបន្ទប់ទទួលភ្ញៀវ...
Yoo Mi Hae: អ្ហើយ...បងសម្លាញ់ខ្ញុំបារម្មណ៍ពី Soo Young ដល់ហើយសង្ឃឹមថាគេនឹងមានអនាគតល្អដូច Soo Min ដែរចុះ.....
Beep ....Beep ....Beep....សំលេងទូរស័ព្ទរបស់ Ji Ro ចាប់ផ្តើមរោទ៍.....
Jin Ji Ro: បាទជំរាបសួរ នេះគឺ PARK Agency ....បាទថាម៉េច...គំរប់ខួប ១០ឆ្នាំ?. ...អ៎ូចាំបាន..ប៉ុន្តែ...ថាម៉េចជាមួយ ...Lee Jae Joon....??? Ahh...បាទខ្ញុំយល់ហើយ...អរគុណច្រើន....
ទទួលទូរស័ព្ទជាមួយនឹងសំលេងភ្ញាក់ផ្អើល...ធ្វើអោយអ្នកនៅជុំវិញមានការងឿឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីដាក់ទូរស័ព្ទចុះ គាត់ក៏ផ្តើមនិយាយ.....
Jin Ji Ro: Yoo Mi Hae....រឿងដែលអ្នកស្រីចង់សម្តែងជាមួយ Lee Jae Joon នោះប្រហែលជាកើតឡើងឆាប់ៗនេះហើយ...
Yoo Mi Hae: ហាហាស...ពិតមែនហ្អែស... Ji Ro ???
Park Ki Ha: ហាសហាសហាស...សុបិន្តក្លាយជាការពិតហើយអូនសម្លាញ់....
Jin Ji Ro: កុំទាន់អាលសប្បាយចិត្តអី ...យើងនៅមានឧបសគ្គធំមួយទៀត.....គឺ....

មានត....




No comments:

Post a Comment