Sunday, March 13, 2016

ផ្តើមដោយស្អប់បញ្ចប់ដោយស្រលាញ់ ភាគបញ្ចប់




និពន្ធដោយ សុបិន្ត.

ពេលកំពុងដើរចេញទៅផ្ទះស្រាប់តែឃើញបងសន្ធិយា កំពុងអង្គុយនៅគៀនក្លោងទ្វាសាលា...

មួយសប្តាហ៌នេះខ្ញុំ និងបងសន្ធិយាហាក់មានភាពស្និទ្ធិស្នាលគ្នាខ្លាំង មិនដឹងជាយ៉ាងម៉េចបងសន្ធិយា

ដូចជាព្យាយាមចូលមកស្និតនឹងខ្ញុំយ៉ាងចម្លែក ទាំងរឿងដែលគាត់ត្រូវបងអន្ធិកាវាយ ក៏គាត់មិន

ដែលរំលឹកសោះ ...



‹‹យេ...បងមានរឿងចង់និយាយជាមួយបន្តិច...›› គ្រាន់តែខ្ញុំដើរមកដល់សិស្សច្បងភ្លាមគាត់ក៏ចាប់

ផ្តើមនិយាយ...

‹‹បាទ...??? នេះសិស្សច្បងមិនទាន់ទៅផ្ទះទេ...ឃើញចេះពីថ្នាកតាំងពីយូរ...››

‹‹បាទ បងមិនទាន់ទៅទេ នៅមានរឿងមិនទាន់បញ្ចប់...›› ពាក្យសំដីបងសន្ធិយា ចាប់ផ្តើមធ្វើអោយ

ខ្ញុំមានសម្ងល់ភ្លាម...

‹‹រឿងអីទៅសិស្សច្បង...នេះសំខាន់ឫអត់....››

‹‹បាទ...អាចមិនសំខាន់សំរាបយេ ...តែសំរាប់បងវាសំខាន់ណាស់...››

‹‹.....ខ្ញុំ...ខ្ញុំ....›› ខ្ញុំនិយាយលែងចេញ...

‹‹ថ្ងៃស្អែកពេលចេញពីប្រលង យេទំនេរឫអត់...››

‹‹ខ្ញុំ....សិស្សច្បង...››

‹‹បងសុំណាយេ ពេលចេញពីប្រលងជួបបងបន្តិច...››

‹‹......›› ធ្វើម៉េចទៅអាយេ នេះកំពុងចង់ទៅជួបបងអន្ធិកា ផង....

‹‹តែម្តងនេះទេ...បងពិតជាមានរឿងសំខាន់មែន....››

‹‹តែ...តែ....ខ្ញុំ...››

‹‹រឿងនេះក៏មានទាក់ទងនឹង អន្ធិកាដែរ...បងចង់...››

‹‹រឿងអីទៅសិស្សច្បងម៉េចមិននិយាយនៅទីនេះ...››

‹‹យេ...វាពិតជាសំខាន់មែន បងសន្យាមិនរំខានពេលយេ  យូរទេតែបន្តិចអ្វីៗនឹងបញ្ចប់ហើយេ...››

‹‹បាទបានសិស្សច្បង...›› អូខេ ខ្ញុំនឹងមិនរវល់នឹងបងសន្ធិយាទៀតទេ ម្តងនេះត្រូវទៅសុំទោសបង

អន្ធិកាផង...

‹‹ល្អណាស់យេ...ពេលចេញពីប្រលងបងនឹងមកទទួលណា...››

‹‹បាទសិស្សច្បង...››

‹‹អូខេ ចាំជួបគ្នាណាយេ ...ជូនពរយេអោយធ្វើបានល្អពេលប្រលងណា...››

‹‹បាទ...សិស្សច្បងដូចគ្នា...››

‹‹បាទ ចឹងបងសុំទៅសិនហើយយេ...មានការងារត្រូវធ្វើបន្ត...››

‹‹បាទសិស្សច្បង...››

បញ្ចប់ការសន្ទនាភ្លាមសិស្សច្បងក៏ដើរចេញទៅបាត់...នៅតែខ្ញុំនេះឯង...កំពុងវិលវល់ដោះស្រាយមិន

ចេញ..នេះស្អែកត្រូវប្រលងសិស្សពូកែផងអាយេ....អូខេអាយេ គ្រប់យ៉ាងមិនអីទេ ដោះស្រាយគ្រប់

យ៉ាងម្តងមួយៗ...ដំបូងត្រូវគិតពីរឿងប្រលងសិន ហើយស្អែកត្រូវនិយាយជាមួយបងសន្ធិយា អោយ

ច្បាស់កុំពាក់ព័ន្ធនឹងគាត់ទៀត បន្ទាប់មកត្រូវទៅសុំទោសបងអន្ធិកា ជាការស្រេច ហាសហាសហស 

គ្រប់យ៉ាងរួចរាល់...ព្រះអើយសង្ឃឹមថាអ្វីៗនឹងដូចការគិតទៅចុះ....

ថ្ងៃនេះការប្រលងត្រូវបានបញ្ចប់ដោយជោគជ័យ ខ្ញុំអាចធ្វើបានគ្រប់សំនួរនៅពេលប្រលង សង្ឃឹមថា

នៅរក្សាដំណេងសិស្សពូកែប្រចាំសាលាបានចុះអាយេ...

បន្ទាប់ពីចេញពីប្រលងខ្ញុំក៏ទូរស័ព្ទប្រាប់អាដេតអោយវាមកទទួល ....

‹‹អាឡូ....អដេត...››

‹‹អើ..អើ..អញដឹងហើយមានភ្នែកតើ...ចុះហែងមានការអី...››

‹‹មានអី...នេះអញទើបចេញពីប្រលង...››

‹‹ហើយហែងធ្វើបានល្អអត់អានេះ...››

‹‹ហើយហែងមិនស្គាល់អញទេអីអាដេត...ហាសហាស...››

‹‹ខ្ពើមណាស់ហ្អាស...ហិហិហិ...››

‹‹អាមោខដេត...››

‹‹ហើយនេះមានការអីផ្សេងឫអត់...››

‹‹មានតើ...បើមិនមានតេទៅហែងធ្វើអីនាំអស់លុយ...››

‹‹ហាសហាស ហើយមានការអីដែរលោកម្ចាស់...សុរិយេ››

‹‹កុំលេងសើច នេះទំនេរឫអត់មកយកអញតិចមើល...››

‹‹ហ្អាក...ចុះប្រុសហែងនោះ...››

‹‹ហើយហែងនិយាយសុទ្ធតែប្រុសចឹងហ្មងហ្អាស...››

‹‹និយាយលេងតើ...អោយអញទៅយកឥលូវមែន...››

‹‹អើ...តែពេលមកដល់ចាំអញតិចណា...››

‹‹ចុះហែងរវល់ធ្វើអី....››

‹‹អញមានការនិយាយជាមួយបងសន្ធិយា បន្តិច....››

‹‹ហ្អាក..ហែងមានការអីជាមួយគាត់...››

‹‹គាត់ថាមានការសំខាន់ចង់និយាយនឹងណា អញម៉េចដឹង...

‹‹អើៗ...អូខេចាំអញទៅចាំហែង តែកុំយូរពេលណា...››

‹‹ដឹងហើយនិយាយតែមួយភ្លែតទេ...››

‹‹បាយបិទ....អាមោខយេ...›› អាឡប់នៅឆ្លៀតមកជេឯងទៀត...ហាហាហា កុំតែបានវានេះទេជា

មិត្តសំលាញ់ ស្រលាញ់ហែងណាស់អាដេត...

និយាយទូរស័ព្ទចប់ខ្ញុំក៏ដើរមកឈរចាំបងសន្ធិយា នៅមុខក្លោងទ្វាសាលា...ប្រហែលជា ១០នាទី

ក្រោយមកបងសន្ធិយា ក៏មកដល់ជាមួយរថយន្តមួយ...គាត់ក៏ចាប់ផ្តើមបើកទ្វាបង្អួច ហើយ

ងាកក្បាលធ្វើជាសញ្ញាដើម្បីអោយខ្ញុំចូលទៅក្នុងរថយន្ត...ដោយឆ្ងល់ពេកខ្ញុំក៏ចាប់ផ្តើមសួរ....

‹‹សិស្សច្បងនេះយើងត្រូវទៅណា....››

‹‹ឡើងឡានសិនមកយេ ចាំបងប្រាប់...››

‹‹តើយើងអាចនិយាយនៅទីនេះបានទេសិស្សច្បង...››

‹‹កុំភ័យយេ បងនាំយេទៅជិតៗនេះទេ កុំបារម្មណ៌...››

‹‹បាទ...សិស្សច្បង...›› ខ្ញុំដើរទៅអង្គុយក្នងឡានទាំងមិនស្រួលចិត្ត ...តែគ្មានជំរើសយ៉ាងណាត្រូវដោះ

ស្រាយរឿងនេះអោយចប់...

បន្ទាប់ពីខ្ញុំចូលអង្គុយក្នុងឡានហើយ បងសន្ធិយា ក៏ចាប់ផ្តើមបើកចេញទៅ...បានមួយសន្ទុស្រាប់តែ

សិស្សច្បងលូកដៃមកជាមួយកន្សែងមកខ្ទប់មុខខ្ញុំ...

‹‹សិស្សច្បង....សិស្សច្បង....›› និយាយបានតែប៉ុណ្ណេះខ្ញុំក៏លែងដឹងអ្វីទាំងអស់....

ខ្ញុំ....នេះខ្ញុំកើតអីចេះ....ពេលដឹងខ្លួនឡើងស្រាប់តែខ្ញុំនៅទីណាមិនដឹង...នេះដៃខ្ញុំជាប់ចំណងទៀត

នេះមានរឿងអីកើតឡើងចំពោះខ្ញុំ បងសន្ធិយា ទៅណាបាត់ហើយ ហេតុអីខ្ញុំមកនៅទីនេះ បន្ទាប់ពី

ដឹងខ្លួនពីសន្លប់មកខ្ញុំស្ថិតនៅទីណាក៏មិនដឹង ប្រៀបដូចជាឃ្លាំងដែលគេបោះបង់ចោល ....

‹‹ជួយផង...ជួយផង នេះមានអ្នកណានៅម្តុំនេះទេ....ជួយខ្ញុំផង ›› ដោយសារមិនអាចធ្វើអ្វីបានខ្ញុំ

បានត្រឹមតែស្រែកប៉ុណ្ណោះ ព្រោះដៃត្រូវជាប់ចំណង ឯខ្លួនត្រូវចងភ្ជាប់នឹងកៅអីមួយនៅកណ្តាល

ឃ្លាំងបោះបង់ចោលមួយ មេឃរៀងងងឹត ...នេះខ្ញុំត្រូវស្លាប់នៅទីនេះឫ...

‹‹ជួយផង ...ជួយខ្ញុំផង មានអ្នកណានៅក្បែរនេះទេ....››

‹‹មិនបាច់ស្រែកទេ...គ្មានអ្នកណាលឺឯងទេ អាភ្លើ...›› នេះ...នេះគឺបង...

‹‹នេះមានរឿងអីកើតឡើងសិស្សច្បង....›› នេះហើយគឺបងសន្ធិយា ...តែហេតុអីគាត់

‹‹នេះហើយជាកន្លែងដែលយើងត្រូវនិយាយជាមួយឯងអាខ្ទើយ...›› នេះឫបងសន្ធិយា ដែលខ្ញុំធ្លាប់

គោរព ហេតុអីក៏ទៅជាបែបនេះ....

‹‹មានរឿងអីកើតឡើងសិស្សច្បង ហេតុអីធ្វើបែបនេះដាក់ខ្ញុំ ហេតុអីជាខ្ញុំ...›› ខ្ញុំខំប្រឹងស្រែកទាំងទឹក

ភ្នែកហូរស្រក់...


‹‹ហាសហាសហាស ហេតុអីជាឯងចឹងហ្អេស ...ព្រោះឯងជាមនុស្សដែលអាអន្ធិកា វាស្រលាញ់នោះអី››

‹‹នេះសិស្សច្បងស្អប់បងអន្ធិកា ដល់ថ្នាក់នេះផង ដោយសារតែរឿងថ្ងៃនោះមែនទេ???››

‹‹នេះវាមិនបានប្រាប់ឯងទេ ថាវាបានធ្វើអ្វីខ្លះ››

‹‹សិស្សច្បងចង់បានន័យថាម៉េច....?››

‹‹បានន័យថាម៉េច...គឺយើងកំពុងតែសងសឹកវានោះអី ព្រោះតែវាទើបធ្វើអោយស្រីតែម្នាក់ដែលយើស្រលាញ់ត្រូវស្លាប់ ...››

‹‹អ្នកណា...អ្នកណាត្រូវស្លាប់ ហើយហេតុអីក៏បងអន្ធិកាជាអ្នកទទួលខុសត្រូវ...??››

‹‹ចឹងឯងចង់អោយអ្នកណាទទួលខុសត្រូវ ក្រៅពីវាព្រោះតែវាទើប នីរ័ត្ន ត្រូវសំលាប់ខ្លួន ?››

‹‹នីរ័ត្ន ...នីរ័ត្នជាអ្នកណា ហើយហេតុអីក៏ត្រូវសំលាប់ខ្លួនព្រោះបងអន្ធិកា...???››

‹‹ចង់ហ្អេស....›› បងសន្ធិយា និយាយដោយកំហឹងរួចស្ទុះមកចាប់ច្របាច់មាត់ខ្ញុំទាំងកំរោល

‹‹អឺ.....សិស្សច្បងលែងខ្ញុំ ...ខ្ញុំឈឺណាស់››

‹‹ព្រោះតែវាជាខ្ទើយនោះអី ព្រោះតែពួកខ្ទើយដូចជាឯងនេះហើយ ទើបធ្វើអោយអូននីរ័ត្នត្រូវស្លាប់››

‹‹តែនោះជាការសំលាប់ខ្លួនរបស់នាងតើ បងអន្ធិកាគ្មានអីពាក់ព័ន្ធទេ››

‹‹បើវាមិនបដិសេធ ...ហើយទទួលយកនាង ក៏នីរ័ត្ន មិនត្រូវស្លាប់ដែរ››

‹‹តែបងអន្ធិកា មិនបានសំលាប់នាងទេ....››

‹‹ឯងកុំមកចេះ ...យករួចខ្លួនអោយបានសិនទៅ....››

‹‹នេះ...សិស្សច្បងចង់ធ្វើអីខ្ញុំ...››

‹‹ហាសហាសហាស....›› បងសន្ធិយា ចាប់ផ្តើមសើចដោយកំហឹងព្រមទាំងទាញកាំភ្លើងខ្លីមួយចេញមក

‹‹គឺបញ្ចូនឯងទៅចាប់ជាតិថ្មីនោះអី...››

‹‹សិស្សច្បង...នេះសិស្សច្បងចង់សំលាប់ខ្ញុំចឹងហ្អេស...តែខ្ញុំមិនបានធ្វើអីខុសទេ...››

‹‹មិនខុស...ចុះអូននីរ័ត្ន ធ្វើអីខុស...ទើបត្រូវស្លាប់...››

‹‹អ្នកណាអោយនាងសំលាប់ខ្លួនធ្វើអី....››

‹‹បិទមាត់...ឯងគ្មានសិទ្ធិមកនិយាយពាក្យនេះទេ អាខ្ទើយ...›› នេះជ្រុលពេកហើយ អាសន្ធិយា ខ្ទើយៗ

ជាប់មាត់តែម្តង ជ្រុលជាត្រូវងាប់ហើយ...ត្រូវជេវាខ្លះ...

‹‹អាសន្ធិយា នេះឯងឆ្កួតហើយ ឆាប់លែងយើងភ្លាម...ឯងដឹងថាសំលាប់មនុស្សត្រូវជាប់គុកទេ...››

‹‹ហាសហាស ហើយឯងស្មានថាយើងខ្លាចចឹងហ្អេស មិនត្រឹមតែឯងទេ អាអន្ធិកា ក៏វាត្រូវងាប់ដែរថ្ងៃនេះ››

‹‹ឯងចង់ធ្វើអីដាក់សិស្សច្បង...កុំអោយសោះណា ...››

‹‹នេះស្រលាញ់គ្នា ណាស់ណ៎ មិនអីទេ ចាំបន្តិចទៀតបានងាប់ជាមួយគ្នាហើយ...››

‹‹ទេ...ទេ...ឯងឆ្កួតហើយ...››

‹‹ឯងទេដែលឆ្កួត ដែលមកទាក់ទងជាមួយអាអន្ធិកា››

‹‹អាឡប់...អាឆ្កួត...អារោគចិត្ត ....អា...››

‹‹អើ ជេតាមចិត្តទៅអាខ្ទើយ បន្តិចទៀតឯងលែងបាននិយាយរហូតហើយ...››

‹‹ទេ..សិស្សច្បងកុំធ្វើអីខ្ញុំ និងសិស្សច្បងណា ខ្ញុំសុំអង្វរ...››

‹‹អង្វរ...អាអន្ធិកា វាមិនដែលស្តាប់ពាក្យអង្វររបស់យើងទេ ...វាគិតតែខ្លួនវាប៉ុណ្ណោះ ហេតុអីយើងត្រូវស្តាប់ឯងដែរ...››

‹‹កុំភ័យយើងនឹងអោយត្រូវកន្លែង តែមួយគ្រាប់បានហើយ...ចាំឯងងាប់ហើយចាំយើងទៅសំលាប់អាអន្ធិកា តាមក្រោយ...››

និយាយចប់អាសន្ធិយា ក៏ចាប់លើកកាំភ្លើងតំរង់មកចំក្បាលខ្ញុំ ...នេះខ្ញុំត្រូវបញ្ចប់ជីវិតទាំងនៅក្មេង

បែបនេះឫ នេះកំពុងយល់សប្តិទេដឹង...ទេទេ ...នេះត្រូវងាប់មែនទែនហើយ អាយេ...

‹‹លាហើយ អូនសុរិយេ...›› សន្ធិយា ចាប់ផ្តើមនិយាយទាំងញញឹមដាក់ខ្ញុំ បំរុងនឹងបាញ់ស្រាប់តែ...

‹‹ឈប់ភ្លាមណា អាសន្ធិយា ....›› 

‹‹បងអន្ធិកា ...បងអន្ធិកា›› ទឹកភ្នែកខ្ញុំចាប់ផ្តើមស្រក់ចុះមកទៀត ប្រុសកំពូលស្នេហ៌មកជួយខ្ញុំ

ហើយ តែនេះពួកយើងត្រូវស្លាប់ជាមួយគ្នានៅទីនេះហើយ...

‹‹ហាហាហាស មកចំពេលល្អមែន អាអន្ធិកា ...មកងាប់ជាមួយសង្សាឯងតែម្តងទៅ យើងមិនបាច់ហត់ទៅរកឯង...››

‹‹ដោះលែង សុរិយេ ទៅគេមិនដឹងរឿងអីទេ...ចង់ធ្វើអីតែយើងម្នាក់បានហើយ....››

‹‹សិស្សច្បង ...សិស្សច្បងមកទីនេះធ្វើអី...ឆាប់រត់ទៅអាសន្ធិយា វាឆ្កួតហើយ កុំខ្វល់ពីខ្ញុំអី››

‹‹ដោះលែង សុរិយេ ទៅចង់ធ្វើអីក៏យើងព្រម...››

‹‹គិតថាងាយបែបនេះឫ លោកប្រុសធំ ....››

‹‹លើកលែងអោយគេទៅយើងសុំអង្វរ...›› បងអន្ធិកា ចាប់ផ្តើមលុតជង្គង់ដើម្បីអោយអាបីសាច 

សន្ធិយាដោះលែងខ្ញុំ...

‹‹អង្វរយើងផងហ្អេស ...អត់ប្រយោជន៌ទេ ...ឯងទាំងពីរត្រូវតែទទួលនូវអ្វីដែលឯងបានធ្វើ››

‹‹ដោះលែងសុរិយេ ទៅអោយយើងធ្វើអ្វីក៏យើងព្រមដែរ...››

‹‹ទៅងាប់ទៅអាឃាតករ...›› អាសន្ធិយា ស្ទុះទៅទាត់បងអន្ធិកា អោយផ្ងារទៅក្រោយហើយ និយាយ...

‹‹ប៉ុណ្ណេះបានហើយ យើងមិនចង់ខាតពេលជាមួយពួកឯងយូរទេ...›› កាំភ្លើងរបស់អាសន្ធិយា នៅតែ

តំរង់ទៅចំបង អន្ធិកា គាត់មិនធ្វើអ្វីបានឡើយ ក្រៅពីនៅស្ងៀម....

‹‹សុរិយេ អោយបងសុំទោស បងមិនគួរអោយអូនបងរងទុក្ខបែបនេះទេ...›› ទឹកភ្នែកប្រុសសង្ហាចាប់ផ្តើមស្រកចុះមក...

‹‹ទេ...ទេ សិស្សច្បងកុំនិយាយចឹង...សិស្សច្បងមិនខុសទេ...››

‹‹សុរិយេ មិនថាមានរឿងអីកើតឡើងទេ ត្រូវចាំថាបងស្រលាញ់តែអូនម្នាក់ទេ ជារៀងរហូតទៅ..››

‹‹សិស្សច្បង...ខ្ញុំក៏ស្រលាញ់សិស្សច្បងដែរ អូនស្រលាញ់បង...›› សិស្សខំប្រឹងញញឹមទាំងអស់សង្ឃឹមមកកាន់ខ្ញុំ...លាហើយប្រុសស្នេហ៌....

‹‹យើងជ្រេញ ទៅងាប់ទាំងពីរទៅ ពួកអាខ្ទើយ....››

ប៉័ង....សំលេងគ្រាប់កាំភ្លើងដែលផ្ទុះឡើង...ដោយស្នាដៃអាសន្ធិយា.....

‹‹យេ ...យេ...ហេតុអីយេ ហេតុអីធ្វើបែបនេះ ...ដឹងខ្លួនឡើងយេ....›› មិនមែនបងអន្ធិកាទេ ដែល

ត្រូវតែជាខ្ញុំ ជាអ្នកដែលរត់ទៅរងគ្រាប់កាំភ្លើងជួសគាត់...

‹‹យេ...យេ...យេ...កុំទៅណាចោលបងយេ....›› បងអន្ធិកាស្រែកទ្រហ៊ោយំយ៉ាងខ្លាំង....

‹‹ហាសហាសហាស....បានហើយនេះដល់វេនហើយ ជិតបានងាប់ជាមួយគ្នាហើយ....លាហើយអាប្អូន...››

ប៉័ង...ប៉័ង...ប៉័ង...ប៉័ង សំលេងកាំភ្លើងចាប់ផ្តើមលឺបន្តាកគ្នា....

៣ថ្ងៃក្រោយមក....

‹‹យេ ...យេ...នេះអូនដឹងខ្លួនហើយយេ...›› បងអន្ធិកា ចាប់ផ្តើមស្រែកពេលខ្ញុំបើកភ្នែកសន្សឹមៗ...

‹‹បង..សិស្សច្បង...នេះយើងស្លាប់ហើយមែនទេ...ហើយនេះជាឋានសួគ៍មែនទេ....››

‹‹ហាហា ទេយេ យើងមិនទាន់ស្លាប់ទេ...នេះជាមន្ទីរពេទ្យ ពួកយើងមិនអីទេយេ...››

‹‹មន្ទីរពេទ្យ....››

‹‹ត្រូវហើយ អូនសន្លប់មិនដឹងខ្លួន៣ថ្ងៃហើយណា ...បងបារម្មណ៌ស្ទើរស្លាប់ទៅហើយដឹងទេ...››

‹‹សិស្សច្បង...ពិតឫ...នេះសិស្សច្បងមានឈឺត្រង់ណាឫអត់...››

‹‹បងមិនអីទេ គិតតែខ្លួនឯងទៅ អ្នកណាអោយអូនធ្វើបែបនេះ ហេតុអីទៅរងគ្រាប់ជំនួសបង..››

‹‹គឺ...ព្រោះខ្ញុំ...ខ្ញុំស្រលាញ់សិស្សច្បងនោះអី....មិនចង់ឃើញសិស្សច្បងកើតអីនោះទេ...››

‹‹ហើយនេះអូនគិតថាបងអាចរស់បានហ្អេស បើអូនកើតអីនោះ...បងស្លាប់មិនខានដឹងទេ....››

‹‹បងស្រលាញ់អូនខ្លាំងណាស់ដឹងទេយេ....កុំធ្វើបែបនេះទៀតដឹងទេ...››

‹‹បាទអូនក៏ស្រលាញ់បងដែរ....តែនេះមានរឿងអីកើតឡើងទៅសិស្សច្បង...››

ប្រុសកំពូលស្នេហ៌ក៏ចាប់ផ្តើមរៀបរាប់តាមតំណើររឿងថ្ងៃនោះប្រាប់ខ្ញុំ....

ថ្ងៃនោះពេលដែលសន្ធិយា បាញ់ខ្ញុំរួចវារៀបប្រុងនឹងបាញ់សំលាប់បងអន្ធិកាបន្ត...តែត្រូវប៉ូលីស

ចូលមកទាន់ហើយបាញ់វាចំដៃ ធ្វើអោយវាមិនអាចធ្វើអ្វីបាន...ហើយមិនបាច់ឆ្ងល់ទេថាអ្នកណាជា

អ្នកនាំប៉ូសលីសមកដល់ទីនេះ គ្មានអ្នកណាក្រៅពីអាដេតសម្លាញ់ខ្ញុំនេះឯង ថ្ងៃពេលប្រលងនោះ

ដោយសារតែចាំខ្ញុំយូរពេកមិនឃើញទើបវា ខលទៅរកបងអន្ធិកា ហើយប្រាប់គាត់តាមតំណើររឿង

ហើយគាត់ក៏ប្រាប់អោយវាប្តឹងប៉ូលីស ហើយទៅតាមក្រោយនៅកន្លែងដែលគាត់ប្រាប់។ តាមពិតទៅ

កន្លែងនោះហើយ ជាទីដែលនីរ័ត្ន នាងសំលាប់ខ្លួនដោយសារតែបងអន្ធិកា បដិសេធស្នេហ៌របស់

នាង...ហើយវាក៏ជាកន្លែងដែលសន្ធិយា ចង់អោយខ្ញុំស្លាប់នៅទីនោះដែរ...។ មានរឿងមួយទៀតដែល

ខ្ញុំស្ទើតែមិនចង់ជឿគឺ ...បងអន្ធិកា និងសន្ធិយា ជាបងប្អូននឹងគ្នា តែម្តាយដោយខ្លួន...ប៉ាបង

អន្ធិកា និងម្តាយសន្ធិយា ជាសង្សានឹងគ្នាកាលនៅរៀន តែគ្រួសារប៉ាបងអន្ធិកា មិនពេញចិត្ត ហើយ

បង្ខំអោយគាត់រៀបការជាមួយម្តាយបងអន្ធិកា ជំនួសវិញ ហើយគាត់ក៏ព្រមរៀបការតាមគ្រួសាគាត់

តែពេលមុនរៀបការ ប៉ាបងអន្ធិកា និងម្តាយបងសន្ធិយា មានកូនជាមួយគ្នារួចទៅហើយ ដូច្នេះទើប

បងអន្ធិកា ត្រូវជាប្អូនរបស់សន្ធិយា។ ប៉ុន្មានឆ្នាំក្រោយមក ម្តាយបងអន្ធិកា ក៏ត្រូវទទួលមរណៈភាព

ដោយសារគ្រោះថ្នាក់ចរាចរ ហើយបន្ទាប់ពីនោះ ប៉ាបងអន្ធិកា និងម៉ាក់បងសន្ធិយា ក៏រៀបការនឹង

គ្នាស្របច្បាប់...ពេលរស់នៅជាមួយគ្នាបងអន្ធិកា និងបងសន្ធិយា ស្រលាញ់គ្នាដូចជាបងប្អូនបង្កើត

រហូតដល់មានរឿងនឹងគ្នាដោយសារតែការស្លាប់របស់ នីរ័ត្ននេះឯងទើបធ្វើគាត់ទាំងពីរស្អប់គ្នាដល់

ឆ្អឹង...បងសន្ធិយាស្រលាញ់ នីរ័ត្នខ្លាំងណាស់សុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីនាង តែនីរ័ត្នបែរជស្រលាញ់

បងអន្ធិកាទៅវិញ ដោយដឹងថាបងអន្ធិកា មិនបានស្រលាញ់ នីរ័ត្ន បងសន្ធិយា ខំប្រឹងធ្វើយ៉ាងណា

អង្វរអោយបងអន្ធិកា ព្រមទទួលយកនីរ័ត្ន តែគ្រប់យ៉ាងត្រូវបរាជ័យ ទីបំផុតនីរ័ត្ន ក៏សំរេចចិត្តយក

ការស្លាប់ ដោយបន្សល់ទុកនូវគុំនុំ និងវិប្បដិសារីអោយបងប្អូនពីរនាក់រហូតដល់សព្វថ្ងៃ.....​។

ពេលនេះបងសន្ធិយា កំពុងស្ថិតនៅមន្ទីរពេទ្យវិកលចរិត...សង្ឃឹមថាគាត់អាចជាសះស្បើយឡើងវិញ

រឿងដែលគាត់ធ្វើកន្លងមក ក៏ព្រោះតែក្តីស្រលាញ់...ខ្ញុំក៏យល់ហើយព្រមអត់ទោសអោយដូចគ្នា...យ៉ាង

ហោចណាស់ក៏ខ្ញុំនៅមានជីវិត នៅអាចបន្តក្តីស្រលាញ់ជាមួយប្រុសសង្ហា កំពូលស្នេហ៌របស់ខ្ញុំ ហិហិហិ..។

ពេលនេះខ្ញុំ និងបងអន្ធិកា រស់នៅមួយគ្នាបានជាង ៨ឆ្នាំហើយ ពួកយើងនៅតែស្រលាញ់គ្នាគ្មានអ្វី

អាចបំបែកបានឡើយ...ហើយក៏សុំអរគុណដល់ប៉ា និងម៉ាក់ដែលព្រមទទួលយកស្នេហារបស់កូន អាច

អោយកូនមានក្តីសុខជាមួយមនុស្សដែលកូនស្រលាញ់ ទោះបីជាក្តីស្រលាញ់ដែលខុសពីអ្នកដទៃ គាត់

ធ្លាប់ប្រាប់ថា ជាមួយអ្នកមិនសំខាន់ សំខាន់អោយតែកូនស្រលាញ់ និងរស់នៅដោយសប្បាយចិត្ត

សំរាប់ប៉ាម៉ាក់ គឺគ្រប់គ្រាន់ហើយ....។

នេះហើយជារឿងរ៉ាវស្នេហា ជូរចត់របស់ខ្ញុំ ហើយក៏អរគុណអ្នកទាំងអស់គ្នាដែលបានខំតាមដានរឿង

របស់តាំងពីដើមរហូតមកដល់ទីបញ្ចប់...កុំអស់សង្ឃឹមចំពោះស្នេហ៌ ត្រូវជឿថាស្នេហ៌ពិត ពិតជាមាន

ក្នុងលោកនេះ...No Matter What You Are LOVE Always Beautiful

<<<<<ចប់>>>>>




5 comments:

  1. ទីបំផុតចប់ហើយ

    ReplyDelete
    Replies
    1. ហាហា ចប់ទាំងបង្ខំ....

      Delete
  2. Replies
    1. អត់ពេញចិត្តមែន?

      Delete
    2. បាទបងពេញចិត្តណាស់

      Delete